28 C
Phnom Penh

TAG

ឃាតកម្ម

ក្រុម​បក្ស​ប្រឆាំង​បន្ត​ទាមទារ​រក​យុត្តិធម៌​ឱ្យ​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​កាលពី ២៩​ឆ្នាំ​មុន​នៅ​មុខ​រដ្ឋសភា​ចាស់

គណបក្ស​ប្រឆាំង​បន្ត​ទាមទារ​រក​យុត្តិធម៌​ឱ្យ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា​ចាស់​ចូល​ទៅ​ក្នុង​ហ្វូង​បាតុករ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បន្ទាប់ពី​រយៈពេល ២៩​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ជនរងគ្រោះ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដូចជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ភ្លើងទៀន និង​គណបក្ស​កម្លាំង​ជាតិ បាន​ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​បង្សុកូល​នៅ​ស្តូប​ជនរងគ្រោះ ស្ថិត​នៅ​ខាង​មុខ​អតីត​រដ្ឋសភា ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ដែល​កើតឡើង​ជិត ៣០​ឆ្នាំ​មុន។ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​លុបបំបាត់​និទណ្ឌភាព និង​ពន្លឿន​ការ​ស្វែងរក​ជន​ដៃ​ដល់ ដើម្បី​យក​មក​ដាក់​ទោស​តាម​ច្បាប់។ លោក​ថា ការ​បន្ត​ឱ្យ​មាន​និទណ្ឌភាព និង​ភាព​អយុត្តិធម៌​ក្នុង​សង្គម...

គណបក្ស​កម្លាំង​ជាតិ​សន្យា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា និង​ជនរងគ្រោះ​ដទៃ​ទៀត​ពេល​ខ្លួន​ដឹកនាំ​ប្រទេស

គណបក្ស​កម្លាំង​ជាតិ សន្យា​ថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​វីរជន​កម្មករ​ខ្មែរ លោក ជា វិជ្ជា និង​ជនរងគ្រោះ​ដទៃ​ទៀត ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​ខួប ២២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ធ្វើ​ឃាត​លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​យ៉ាង​ឃោរឃៅ ខណៈ​ឃាតករ​ពិតប្រាកដ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ នៅតែ​គេច​ផុត​ពី​សំណាញ់​ច្បាប់​នៅឡើយ។ ប្រភព​ដដែល​លើកឡើង​ថា ការ​បាត់បង់​ជីវិត​របស់​លោក ជា...

ករណី​ទារុណកម្ម​លើ​និស្សិត​ជនជាតិ​កូរ៉េខាងត្បូង​ដល់​ស្លាប់​ក្នុង​ការ​ចាប់​បង្ខាំង​នៅ​ស្រុក​ខ្មែរ ផ្អើល​នៅ​កូរ៉េ

ទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូងដល់ស្លាប់ក្នុងការចាប់បង្ខាំងនៅស្រុកខ្មែរ ផ្អើលនៅកូរ៉េ ក្រសួង​មហាផ្ទៃ​កម្ពុជា គ្រោង​ស្នើ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ប្រទេស​កម្ពុជា ឱ្យ​មក​ស្តាប់​ការ​ពន្យល់​ដោយ​ផ្ទាល់​អំពី​បច្ចុប្បន្នភាព​ជុំវិញ​ករណី​ឃាតកម្ម​លើ​និស្សិត​កូរ៉េខាងត្បូង ឈ្មោះ Park Minho ក្នុង​សំណុំរឿង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ បន្ថែម​លើ​ឯកសារ​ផ្លូវច្បាប់​ពាក់ព័ន្ធ​ដែល​ក្រសួង​គ្រោង​ផ្តល់​ជូន។ ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​ជនជាតិ​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១៣ ខែ​តុលា ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ករណី​ឃាតកម្ម​លើ​និស្សិត​ជនជាតិ​កូរ៉េខាងត្បូង រូប​នេះ តុលាការ​ខេត្ត​កំពត បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ ៣​នាក់ ពី​បទ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ និង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​រួច​ហើយ។ ខ្លឹមសារ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ រៀបរាប់​ថា...

ឃាតករ​បាញ់​សម្លាប់​លោក លិម គិមយ៉ា ត្រូវ​តុលាការ​ថៃ កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត

បណ្ដាញ​ផ្សព្វផ្សាយ​របស់​ប្រទេស​ថៃ រាយការណ៍​ថា ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ត្រូវ​តុលាការ​ថៃ កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ហើយ​នៅ​ថ្ងៃ​សុក្រ​កាលពី​សប្ដាហ៍​កន្លង​មក​នេះ។ កាសែត​ថៃ ខៅស៊ុត (Khaosod) ចុះផ្សាយ​នៅ​ថ្ងៃទី​០៣ តុលា ថា ឃាតករ​ឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) ដែល​ជា​អតីត​ទាហាន​ថៃ ត្រូវ​បាន​តុលាការ​ថៃ ប្រកាស​សាលក្រម​ហើយ​នៅ​ថ្ងៃទី​៣...

ក្រសួង​ការបរទេស​ថៃ បដិសេធ​ការ​ផ្សព្វផ្សាយ​អំពី​ផែនការ​សម្ងាត់​ធ្វើ​ឃាត​មេដឹកនាំ​កម្ពុជា

ក្រសួង​ការបរទេស​ថៃ បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​ដែល​ចោទប្រកាន់​ថា​ប្រទេស​ថៃ កំពុង​រៀបចំ​ផែនការ​ធ្វើ​ឃាត​ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត។ សារព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ សីហា នេះ​ថា ខ្លួន​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​ចារកម្ម​បរទេស​មួយ​ដែល​បាន​ឲ្យ​ការណ៍​ថា ថៃ​មាន​ផែនការ​ទម្លាក់​គ្រាប់បែក​ធ្វើ​ឃាត​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន...

អង្គការ​ក្រៅ​រដ្ឋាភិបាល​រួម​គ្នា​បន្ត​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​៩​ឆ្នាំ​មុន

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​វិស័យ ប្រកាស​ប្រារព្ធ​ខួប ៩​ឆ្នាំ​នៃ​ការ​បាត់បង់​ជីវិត​របស់​អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី នៅ​ថ្ងៃទី​១០ ខែ​កក្កដា ដើម្បី​បន្ត​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​របស់​លោក និង​ជា​ការ​រំលឹក​ដល់​វីរភាព និង​ការ​លះបង់​របស់​លោក​ក្នុង​កិច្ចការពារ​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ។ អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ បញ្ជាក់​ថា ការ​ជួបជុំ​រំលឹក​ខួប ៩​ឆ្នាំ​នេះ នឹង​មាន​ការ​ដាក់​កម្រង​ផ្កា ការ​ថ្លែង​សារ​ពី​អ្នក​ចូលរួម​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច ស្តុប​បូកគោ បន្ទាប់​មក​នឹង​បន្ត​ដំណើរ​ទៅ​កាន់​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ធ្វើ​បុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​បណ្ឌិត កែម ឡី តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល...

អ្នក​ឃ្លាំមើល​ប្រាប់​ជនរងគ្រោះ​ថា​របប​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​មិន​អាច​ផ្ដល់​យុត្តិធម៌​បាន​ឡើយ

អ្នក​ឃ្លាំមើល​សង្គម ប្រាប់​ជនរងគ្រោះ​ឱ្យ​ឈប់​រង់ចាំ​យុត្តិធម៌​ពី​របប​ដឹកនាំ​ត្រកូល​ហ៊ុន​បន្ត​ទៀត ព្រោះ​របប​មួយ​នេះ​មិន​អាច​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ឡើយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៨ កក្កដា នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​បាន​ទេ ជាពិសេស​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ ព្រោះ​រដ្ឋាភិបាល​មួយ​នេះ​ក៏​ជាប់​ពាក់ព័ន្ធ ឬ​អាច​នៅ​ពីក្រោយ​នៃ​អំពើ​ឧក្រិដ្ឋ​នេះ​ដែរ។ លោក ម៉ែន ណាត លើកឡើង​ថា បើ​ជនរងគ្រោះ​ចង់បាន​យុត្តិធម៌ លុះត្រាតែ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​និយម​មួយ​នេះ​ត្រូវ​បាន​ជំនួស​ដោយ​រដ្ឋាភិបាល​កើត​ចេញពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដោយ​ពិតប្រាកដ...

អ្នក​សង្កេតការណ៍​ថា​ជន​ណា​ហ៊ាន​ប៉ះ​មនុស្ស​ក្នុង​របប​ដឹកនាំ​ត្រកូល​ហ៊ុន ទោះ​រត់​ដល់​ណា​ក៏​មិន​រួច​ខ្លួន​ដែរ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ករណី​ចាប់​ខ្លួន​អតីត​ឧកញ៉ា ហេង សិទ្ធី ជា​ភស្តុតាង​ច្បាស់​នឹង​ភ្នែក ដែល​បង្ហាញ​ថា​អ្នក​ណា​ក៏ដោយ ឲ្យ​តែ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន នឹង​មិន​រួច​ខ្លួន​ឡើយ ទោះ​ពួកគេ​គេច​ខ្លួន​ដល់​ជើងមេឃ​ក៏ដោយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ឧសភា ថា ការ​ចាប់​ខ្លួន​អតីត​ឧកញ៉ា​រូប​នេះ ដោយសារតែ​គាត់​បើក​កកាយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​របស់​ឧកញ៉ា ហ៊ុន តូ និង​អំពើ​ឆបោក​តាម​អនឡាញ ការ​ចាប់​ជំរិត ការ​លាង​លុយ​កខ្វក់ រួម​ទាំង​ទម្លាយ​រឿង​អំពើពុករលួយ​នៃ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល...

លោក ហ៊ុន ម៉ាណែត បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​កុំ​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​មក​វិញ

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស ដើម្បី​កុំ​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិលត្រឡប់​មកវិញ។ លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​ក្នុង​ខួប​លើ​ទី​៨ ទិវា​ជាតិ​នៃ​ការ​ចងចាំ ២០​ឧសភា កាលពី​ថ្ងៃទី​១៦ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា បើ​គ្មាន​សន្តិភាព គឺ​មាន​សង្គ្រាម ហើយ​បើ​មាន​សង្គ្រាម នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​កាន់តែ​ក្រីក្រ អសន្តិសុខ គ្មាន​ស្ថិរភាព និង​គ្មាន​ការ​អភិវឌ្ឍ ជាដើម។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​សិក្សា​អំពី​ការ​ឈឺចាប់​របស់​កម្ពុជា​កាលពី​អតីតកាល និង​រួម​គ្នា​ទប់ស្កាត់​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ប្រវត្តិ​ដ៏​ឈឺចាប់​បំផុត​លើ​ប្រជាជន​កម្ពុជា...

អ្នក​ឃ្លាំមើល​សង្គម៖ កម្ពុជា​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដែល​ជា​សកម្មជន​បរិស្ថាន អ្នកវិភាគ​ឯករាជ្យ និង​អ្នក​នយោបាយ ជាដើម បន្ទាប់ពី​កូនប្រុស​លោក លិម គិមយ៉ា កំពុង​ស្វះស្វែងរក​យុត្តិធម៌​ជូន​ឪពុក​របស់​ខ្លួន​គ្រប់​ទីកន្លែង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ឧសភា នេះ​ថា ការ​ស្វះស្វែងរក​យុត្តិធម៌​ឱ្យ​លោក លិម...

Latest news

© 2021, ដេលី. All rights reserved.