34.1 C
Phnom Penh

TAG

ជនជាតិ​វៀតណាម

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ប្រៀបធៀប​ទង្វើ​សមត្ថកិច្ច​ខ្មែរ​ពាក់ព័ន្ធ​ស្ត្រី​រំដោះ​អ្នកទោស​វៀតណាម និង​ទាហាន​ឈុត​ខ្មៅ​ថៃ

សាធារណជន មើលឃើញអត្តចរិតប៉ូលីសខ្មែរ គ្មានការអប់រំសីលធម៌វិជ្ជាជីវៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រដូច​ទង្វើ​ភ្នាក់ងារ​សមត្ថកិច្ច​ខ្មែរ​ដែល​យក​ស្ត្រី​ជនសង្ស័យ​រំដោះ​អ្នកទោស​ជនជាតិ​វៀតណាម ធ្វើ​ជា​រូបភាព​កម្សាន្ត​ជា​សាធារណៈ ថា​មាន​ចរិត​ទំនោរ​ទៅ​រក​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​ភាគី​ខ្មែរ​ចោទ​ថា​បាន​រំលោភ​បូក​លើ​ពលការិនី​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ។ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ វិច្ឆិកា នេះ​ថា នារី​ជនជាតិ​វៀតណាម បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ប្រាកដ​មែន ប៉ុន្តែ​នៅ​ពេល​ដែល​ចាប់​បាន​ហើយ ប៉ូលិស​គួរតែ​ការពារ​នាង មិនមែន​ទុក​ឱ្យ​នាង​ក្លាយ​ជា​រូបភាព​កម្សាន្ត​សាធារណៈ​បែប​នេះ​ទេ។ លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា សមត្ថកិច្ច​មាន​គុណសម្បត្តិ​ដ៏​ធំធេង​ក្នុង​ការ​តាម​ចាប់​អ្នកទោស និង​ជនសង្ស័យ​ត្រឡប់​មក​វិញ...

ជនជាតិ​វៀតណាម ៣០​នាក់​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្រុង​បាវិត

កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ចំនួន ៣០​នាក់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) ដែល​ស្ថិត​នៅ​ទីតាំង​ពីរ​កន្លែង​ក្នុង​បុរី លី ចូវ និង​ទីតាំង​កាស៊ីណូ ហេងៗ ២ ស្ថិត​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ បើ​តាម​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នៅ​ថ្ងៃទី​១៧ វិច្ឆិកា នេះ សមត្ថកិច្ច​ដកហូត​សម្ភារៈ​ជា​វត្ថុតាង​បាន​មួយ​ចំនួន ដូចជា កុំព្យូទ័រ​លើ​តុ (All in...

រដ្ឋាភិបាល​បណ្ដេញ​ជនជាតិ​វៀតណាម ៣៤​នាក់​ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​បោកប្រាស់​តាម​អនឡាញ

សកម្មភាពឧក្រិដ្ឋកម្មពីសំណាក់ជនបរទេស មានជនជាតិចិន និង យៀកណាម រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា បន្ត​បណ្តេញ​ជនជាតិ​វៀតណាម ជាង ៣០​នាក់ (៣៤​នាក់) បន្ថែម​ទៀត​ចេញពី​ប្រទេស​កម្ពុជា បន្ទាប់ពី​រក​ឃើញ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ការ​លួច​ស្នាក់នៅ និង​ធ្វើ​ការងារ​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ​ដោយ​ខុស​ច្បាប់។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​០៣ វិច្ឆិកា ថា ជនជាតិ​វៀតណាម សរុប ៣៤​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ និង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ (Online...

ជនជាតិ​ចិន​និង​វៀតណាម ៦៥​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៦៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពត ក្រោម​រូបភាព​ប្រើប្រាស់​វិធីសាស្ត្រ​ឆបោក​លួងលោម​ស្នេហា (Romance scam) និង​មាន​គោលដៅ​ឆបោក​ទៅ​កាន់​ប្រទេស​ផ្សេងៗ​ទៀត។ យោង​តាម​របាយការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៥ សមត្ថកិច្ច​ចម្រុះ ចុះ​ពិនិត្យ និង​បង្ក្រាប​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ទីតាំង​បន្ទប់ B17-05 ស្ថិត​នៅ​អគារ​ខុនដូរ​វិមាន​កុលាប ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​បាន​បុរស​ជនជាតិ​ចិន ជា​ជនសង្ស័យ​ចំនួន...

រដ្ឋាភិបាល​អាណត្តិ​ទី​៧ បណ្ដេញ​ជនបរទេស​ជាង ១​ម៉ឺន ៥​ពាន់​នាក់ ពាក់ព័ន្ធ​បទល្មើស​អនឡាញ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អះអាង​ថា ក្នុង​រយៈពេល​ជាង ២​ឆ្នាំ​មក​នេះ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនបរទេស​ជាង ១​ម៉ឺន ៥​ពាន់​នាក់ ពាក់ព័ន្ធ​នឹង​បទល្មើស​អនឡាញ។ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី ការ​ផ្លាស់ប្ដូរ​បទពិសោធ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​សម្អាត​សាច់ប្រាក់ នៅ​ថ្ងៃទី​៨ ខែ​តុលា លោក ស សុខា លើកឡើង​ថា រដ្ឋាភិបាល​កាលពី​អាណត្តិ​ទី​៦ បាន​បណ្ដេញ​ចេញ​ជនបរទេស​ពាក់ព័ន្ធ​នឹង​បទល្មើស​អនឡាញ​ជាង ២​ម៉ឺន ១​ពាន់​នាក់​ក្នុង​មួយ​អាណត្តិ។...

ជនជាតិ​វៀតណាម ៧២​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា ពាក់ព័ន្ធ​ឆ្លងដែន​ខុស​ច្បាប់​និង​បទល្មើស​ឆបោក​អនឡាញ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ត​បណ្តេញ​ជនជាតិ​វៀតណាម សរុប​ចំនួន ៧២​នាក់​ចេញពី​កម្ពុជា ក្រោយ​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​លួច​ឆ្លងដែន​ខុស​ច្បាប់ និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) នៅ​កម្ពុជា។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ក្នុង​ចំណោម​ជនជាតិ​វៀតណាម ទាំង ៧២​នាក់​នោះ គឺ​មាន​ស្រី​ចំនួន ២៤​នាក់ ដែល​ទទួល​បាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ត្បូងឃ្មុំ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​អនុវត្ត​នីតិវិធី​បណ្ដេញ​ចេញ​ចំពោះ​ជនជាតិ​វៀតណាម ទាំងនោះ គឺ​ពាក់ព័ន្ធ​ករណី​បំពាន​ប្រកាស​ស្ដីពី​ការ​បណ្ដេញ​ជនបរទេស​ចេញពី​កម្ពុជា...

អ្នកវិភាគ​ចាស់វស្សា៖ រដ្ឋាភិបាល​មួយ​មិន​ទាំង​ផ្ដល់​សញ្ជាតិ​ឱ្យ​ពលរដ្ឋ​ខ្លួន​ឯង​ផង ហេតុ​អី​មក​ស្នើ​កម្ពុជា​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ទៅ​វិញ

អ្នកវិភាគ​ឯករាជ្យ​ចាស់វស្សា​ដ៏​មាន​បទពិសោធ​ខ្ពស់​ម្នាក់ លើកឡើង​ថា បើ​រដ្ឋាភិបាល​ប្រទេស​ណា​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនជាតិ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ នោះ​រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ផ្តល់​សញ្ជាតិ​ឱ្យ​អ្នក​ទាំងនោះ​វិញ​ដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ កក្កដា នេះ​ថា រដ្ឋាភិបាល​របស់​ជន​បរទេស​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ មិន​ទាំង​ផ្តល់​សញ្ជាតិ​ឱ្យ​ជនជាតិ​របស់​គេ​ផង តើ​មាន​មូលហេតុ​អ្វី​ដែល​ត្រូវ​មក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជន​បរទេស​ទាំងនោះ។ បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ជនបរទេស​ទាំងអស់​ដែល​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា សុទ្ធតែ​មាន​សញ្ជាតិ​ពី​កំណើត​របស់​ពួកគេ​រួច​អស់​ហើយ ដូច្នេះ​មិន​ចាំបាច់​ត្រូវ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​ទាំងនោះ​ទៀត​ទេ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ពលរដ្ឋ​វៀតណាម​ដែល​បាន​ចូល​ទៅ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​រាប់​ពាន់​នាក់ គិត​ត្រឹម​ឆ្នាំ​២០២៥ នេះ។ កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៥ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម...

មន្ត្រី​បក្ស​ជំទាស់​ចោទ​រដ្ឋអំណាច​ខ្មែរ​យកចិត្ត​ទុកដាក់​សាសន៍​យៀកណាម​ជាង​សាសន៍​ខ្មែរ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចោទ​ថា​រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន កំពុង​យកចិត្ត​ទុកដាក់​មើល​ថែ​ជនជាតិ​វៀតណាម ជាង​ជាតិ​សាសន៍​ខ្មែរ​ខ្លួនឯង ព្រោះ​មក​ទល់​នឹង​ពេលនេះ ជនជាតិ​វៀតណាម ទទួល​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជិត ១​សែន​នាក់ ខណៈ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​សញ្ជាតិ​ពី​កំណើត​ទៅ​វិញ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ កក្កដា នេះ​ថា កាលពី​ឆ្នាំ​២០១៩ លោក ហ៊ុន សែន បាន​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ជិត...

មន្ត្រី​បក្ស​ប្រឆាំង​មន្ទិល​ពី​ផែនការ​រៀបចំ​ឱ្យ​ជនជាតិ​វៀតណាម​ក្នុង​បឹង​ទន្លេសាប​ទៅ​រស់នៅ​លើ​ដី​គោក​វិញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​បាត់បង់​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​ប្រគល់​ទាំង​ដីធ្លី រួម​ទាំង​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​បម្លាស់ទី​ពី​ការ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​បឹង​ទន្លេសាប ឱ្យ​ទៅ​រស់នៅ​លើ​ដី​គោក​វិញ។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា វិធានការ​បម្លាស់ទី​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ខុស​ច្បាប់ ឱ្យ​មក​រស់នៅ​លើ​ដី​គោក និង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ជា​ករណី​ដែល​គួរ​ឱ្យ​សង្ស័យ​បំផុត ព្រោះ​វិធានការ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋសភា​សម្រេច​កែប្រែ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​នា​ពេលនេះ។ លោក អ៊ុំ...

លោក ហ៊ុន ម៉ាណែត យល់ព្រម​ជួយ​សម្រួល​ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា

កូនប្រុស​មេដឹកនាំ​ខ្មែរ​ដែល​ត្រូវ​វៀតណាម លើក​បន្តុប លោក ហ៊ុន ម៉ាណែត ទទួលយក​សំណើ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) ដែល​បាន​ស្នើ​ឱ្យ​ជួយ​សម្រួល​ដល់​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត។ ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម (VNA) បាន​ចេញ​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា ក្នុង​ជំនួប​រវាង​ប្រមុខ​រដ្ឋាភិបាល​វៀតណាម កម្ពុជា និង​ឡាវ អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី...

Latest news

© 2021, ដេលី. All rights reserved.