33.8 C
Phnom Penh

TAG

ជនភៀសខ្លួន

អង្គការ​ខ្មែរ​អាមេរិកាំង​អរគុណ​ដល់​សហរដ្ឋ​អាមេរិក​ដែល​ព្រម​ទទួល​យក​ជនភៀសខ្លួន​ខ្មែរ

អង្គការ​ខ្មែរ​អាមេរិកាំង អរគុណ​ដល់​សហរដ្ឋ​អាមេរិក ជំនួស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជា​ជនភៀសខ្លួន​លើ​ទឹកដី​អាមេរិក​ទាំងអស់ ដែល​ព្រម​ទទួល​យក​ពួកគេ​ឲ្យ​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​ជួប​មហា​គ្រោះ​វាល​ពិឃាត​ដ៏​ធ្ងន់ធ្ងរ។ ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស (CAHRAD) លោក យ័ប គឹមទឹង លើកឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ក្នុង​កម្មវិធី​អរគុណ​រដ្ឋាភិបាល​អាមេរិក ដែល​ទទួល​យក​ជនភៀសខ្លួន​ខ្មែរ​មក​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៥ ថា ប្រមាណ​ជា ៥០​ឆ្នាំ​មុន ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​របប​ខ្មៅ​ងងឹត​ដែល​ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ថា​ជា​របប​វាល​ពិឃាត។ លោក យ័ប គឹមទឹង រៀបរាប់​ថា សោកនាដកម្ម​មួយ​ដែល​បាន​កើតមាន​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៧៥ រហូត​ដល់​ឆ្នាំ​១៩៧៩ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្លូតត្រង់​ប្រមាណ​ជិត...

ទស្សនៈ​សកម្មជន​ខ្មែរ-អាមេរិកាំង​ពាក់ព័ន្ធ​រឿង​រដ្ឋការ​ថ្មី​អនុវត្ត​វិធានការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខុស​ច្បាប់

សកម្មជន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក អះអាង​ថា ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រញ៉ា នៅតែ​ជា​ទីកន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់ ព្រោះ​ក្រុមប្រឹក្សា​ក្រុង​មួយ​នេះ​នឹង​មិន​អនុវត្ត​តាម​ជំហរ​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក្នុង​ការ​ចាប់​បញ្ជូន​ជនភៀសខ្លួន​ខុស​ច្បាប់​ទៅ​ប្រទេស​ពួកគេ​វិញ​ឡើយ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត លើកឡើង​នៅ​ថ្ងៃទី​២៨ មករា នេះ​ថា អាជ្ញាធរ​ក្រុង​ឡងប៊ិច នឹង​មិន​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្នាក់​ជាតិ ឬ​រដ្ឋាភិបាល​សហព័ន្ធ​នៃ​រដ្ឋការ​លោក ដូណាល់ ត្រាំ បង្ហាញ​អត្តសញ្ញាណ​ជនភៀសខ្លួន​ខុស​ច្បាប់ ដើម្បី​ឱ្យ​អាជ្ញាធរ​អាមេរិកាំង​ចាប់​ពួកគេ​ឡើយ។ លោក មួង...

អ្នក​សង្កេតការណ៍៖ ការ​មិន​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ឡើយ

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​ផ្នត់គំនិត លើកឡើង​ថា ការ​មិន​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល​ខ្មែរ នឹង​មិន​ផ្តល់​ផល​ចំណេញ​ដល់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ឡើយ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ធ្នូ នេះ​ថា ការ​ថ្កោលទោស​របស់​សមាជិក​សភា​អាស៊ាន ជុំវិញ​ករណី​ចាប់​សកម្មជន​ភៀស​ខ្លួន​នយោបាយ​ក្រោម​កិច្ចសហការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ នៅ​ពេលនេះ គឺជា​មេរៀន​មួយ​សម្រាប់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មិន​ត្រូវ​អនុវត្ត​វិធានការ​ដោយ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​បែប​នេះ​បន្ត​ទៀត​ទេ។ លោក សេក សុជាតិ លើកឡើង​ថា...

ចលនា KMD ចាត់ទុក​ទង្វើ​រដ្ឋាភិបាល​ថៃ​និង​រដ្ឋាភិបាល​កម្ពុជា​គឺជា​ដៃគូ​ដោះដូរ​ការ​គាបសង្កត់​ឆ្លងដែន

ចលនា​ប្រជាធិបតេយ្យ​ខ្មែរ (KMD) ចាត់ទុក​សកម្មភាព​រដ្ឋាភិបាល​ថៃ ដែល​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួន​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​នៅ​ពេលនេះ គឺ​ជា​ដៃគូ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះដូរ​ការ​គាបសង្កត់​ជនភៀសខ្លួន​នយោបាយ​នៅ​ក្នុង​តំបន់។ ចលនា​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (Khmer Movement for Democracy) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨ វិច្ឆិកា នេះ​ថា សកម្មភាព​នៃ​ការ​គាបសង្កត់​ឆ្លងដែន​ដែល​រដ្ឋាភិបាល​ថៃ បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា គឺជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​ខ្លាំង​លើ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ធ្វើ​ទារុណកម្ម​ដែល​ប្រទេស​ថៃ បាន​អនុម័ត​កាលពី​ឆ្នាំ​២០០៧ កន្លង​ទៅ។ KMD បញ្ជាក់​ថា សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​កម្ពុជា ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ដាក់​ទោស​ទាំងនោះ សុទ្ធតែ​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ​កាលពី​អំឡុង​ឆ្នាំ​២០២១ ម្តង​រួច​មក​ហើយ​ក្រោម​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​ខ្មែរ។ ចលនា​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ...

អាជ្ញាធរ​ថៃ ចាប់​សកម្មជន​ភៀស​ខ្លួន​ខ្មែរ ១១​នាក់​ប្រគល់​ទៅ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ

សកម្មជន​នយោបាយ​ខ្មែរ​កំពុង​ភៀស​ខ្លួន​រស់នៅ​ប្រទេស​ថៃ ចំនួន ១១​នាក់​ដែល​គេច​ពី​ការ​តាម​ចាប់​ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​ខ្លួន និង​គ្រោង​បញ្ជូន​ពួកគេ​ប្រគល់​ទៅ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​វិញ។ អាជ្ញាធរ​ថៃ បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ១១​នាក់ មាន​បុរស​ឈ្មោះ ប៉ែន ចាន់សង្គ្រាម ស្ត្រី​ឈ្មោះ ហុង អាន និង​ចៅប្រុស​របស់​គាត់ គឺ​កុមារា ណាន់ ស្ត្រី សឺង គន្ធា បុរស មាន ចាន់ថុន ស្ត្រី...

IDEA TALK៖ សៀវភៅ​ស្តីអំពី​សុបិន​ជនភៀសខ្លួន​ខ្មែរ​ពី​របប​វាល​ពិឃាត​ក្លាយ​ជា​មន្ត្រី​កង​ការពារ​ប្រធានាធិបតី​អាមេរិក កំពុង​រង់ចាំ​ការ​សម្រេច​ក្នុង​ការ​ទទួល​ពានរង្វាន់

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖ «សៀវភៅ​ស្តីអំពី​សុបិន​ជនភៀសខ្លួន​ខ្មែរ​ពី​របប​វាល​ពិឃាត​ក្លាយ​ជា​មន្ត្រី​កង​ការពារ​ប្រធានាធិបតី​អាមេរិក កំពុង​រង់ចាំ​ការ​សម្រេច​ក្នុង​ការ​ទទួល​ពានរង្វាន់»។

ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន​តម្រូវ​ឱ្យ​បញ្ជូន​ជន​ភៀសខ្លួន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ទៅ​ប្រទេស​ដើម​វិញ

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន តម្រូវ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ចាប់​បញ្ជូន​ជន​ភៀសខ្លួន​សម្ភាស​ធ្លាក់​លើក​ទី​២ ដែល​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ខណៈ​ការ​ស្នាក់នៅ​រង់ចាំ​លទ្ធផល​ក្នុង​ប្រទេស​ជប៉ុន ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ថែម​ទៀត។ សារព័ត៌មាន NIKKEI ASIA របស់​ប្រទេស​ជប៉ុន បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤ ថា រដ្ឋាភិបាល​ជប៉ុន សម្រេច​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ទទួលស្គាល់​ជន​ភៀសខ្លួន​ថ្មី​ដែល​បាន​កំណត់​ថា ចំពោះ​ជន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ដោយសារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ នឹង​ត្រូវ​រដ្ឋាភិបាល​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ជា​កំហិត។ ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​ជប៉ុន អះអាង​ថា ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​នេះ នឹង​សម្រួល​ដល់​ដំណើរការ​ពិនិត្យ​ជន​ភៀសខ្លួន​របស់​ប្រទេស​ជប៉ុន...

សមត្ថកិច្ច​ថៃ​ដោះលែង​ជន​ភៀសខ្លួន​ខ្មែរ​ម្នាក់​វិញ​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ

អាជ្ញាធរ​ថៃ បាន​ដោះលែង​ជន​ភៀសខ្លួន​ខ្មែរ​ម្នាក់​ដែល​សកម្ម​ក្នុង​ការ​រិះគន់​លើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ត្រឡប់​មក​កន្លែង​ស្នាក់នៅ​វិញ បន្ទាប់ពី​មាន​កិច្ច​អន្តរាគមន៍ និង​ជួយ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ។ សកម្មជន​សង្គម​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក ឆេង ប៊ុនហាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មិថុនា អំឡុង​ពេល​លោក​ចេញ​ទៅ​ទិញ​សម្ភារៈ​ប្រើប្រាស់​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ប៉ុន្តែ​លោក​ត្រូវ​អាជ្ញាធរ​ដោះលែង​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ក្រោយ​អង្គការ​ជាតិ និង​អន្តរជាតិ ជួយ​អន្តរាគមន៍។ ការ​ឃាត់​ខ្លួន​លោក ឆេង ប៊ុនហាក់ នេះ ធ្វើឡើង​បន្ទាប់ពី​លោក​បន្ត​រិះគន់​ខ្លាំងៗ​ទៅ​លើ​រដ្ឋាភិបាល​ដឹកនាំ​របស់​លោក ហ៊ុន...

អតីត​មន្ត្រី​អាដហុក​ថា ទឹកដី​ថៃ​លែង​ជា​ទី​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​នយោបាយ​ទៀត​ហើយ

អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) អះអាង​ថា សព្វថ្ងៃ​នេះ ទឹកដី​ថៃ មិន​អាច​ជា​ទី​ជម្រក​មាន​សុវត្ថិភាព​សម្រាប់​សកម្មជន​នយោបាយ ឬ​សកម្មជន​សង្គម​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ទៀត​ទេ ប៉ុន្តែ​សកម្មជន​ដែល​បាន​ជ្រកកោន​ក្នុង​ទឹកដី​ថៃ ក៏​មិន​ត្រូវ​បង្ក​ភាព​ស្មុគស្មាញ​ណា​មួយ​ដែល​បង្ក​ការ​លំបាក​ដល់​អង្គការ​ដែល​ជួយ​ពួកគេ​ដែរ មុន​នឹង​ចេញ​ទៅ​រស់នៅ​ប្រទេស​ទី​៣។ លោក ស៊ឹង សែនករុណា ដែល​កំពុង​និរទេស​ខ្លួន​ជ្រកកោន​នយោបាយ​នៅ​ក្នុង​ទឹកដី​អូស្ត្រាលី បាន​លើកឡើង​កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ដោយ​អំពាវនាវ​ឱ្យ​សកម្មជន​នយោបាយ ឬ​សកម្មជន​សង្គម​ដែល​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ មិន​ត្រូវ​បង្ក​បញ្ហា​ណា​មួយ​ទេ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ជួយ​ពួកគេ​ឱ្យ​ចេញ​ទៅ​ប្រទេស​ទី​៣ ដោយ​សុវត្ថិភាព។ អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក...

រដ្ឋាភិបាល​ថៃ​រង​ការ​រិះគន់​ពី​ការ​ប្រើ​ផ្សារ​ជួញដូរ​ជនភៀសខ្លួន​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្បែរ​ខាង​ខ្លួន

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​លាតត្រដាង​ថា ប្រទេស​ថៃ ហាក់ដូចជា​ផ្សារ​ជួញដូរ​មួយ ឬ Swap Mart ដែល​កំពុង​ត្រូវ​បាន​កំណត់​ជា​ទីតាំង​គោលដៅ​ក្នុង​ការ​ដោះដូរ​ជនភៀសខ្លួន ឬ​អ្នក​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ប្រទេស​ជិតខាង ដោយ​ចាត់​វិធានការ​ខុស​ច្បាប់​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​សុវត្ថិភាព​ក្នុង​ការ​ភៀស​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​របស់​ពួកគេ។ Human Rights Watch បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ ឧសភា នេះ​ថា អាជ្ញាធរ​ថៃ កំពុង​ជួយ​រដ្ឋាភិបាល​ប្រទេស​ជិតខាង ដូចជា​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ភូមា...

Latest news

© 2021, ដេលី. All rights reserved.