TAG
តួកគី
សភាតួកគី សម្រេចជាផ្លូវការក្នុងការបើកកិច្ចប្រជុំពិភាក្សាការចូលជាសមាជិកភាពរបស់ស៊ុយអែតក្នុងអង្គការណាតូ
នៅទីបំផុត សភានៃប្រទេសតួកគី ត្រូវបានគេដឹងថា កំពុងជជែកដេញដោលគ្នាទៅលើការអនុញ្ញាតឱ្យប្រទេសស៊ុយអែត ចូលជាសមាជិកភាពរបស់អង្គការណាតូ ក្រោយពីបានជាប់គាំងក្នុងការពិភាក្សា និងសម្រេចចិត្តអស់រយៈពេលដ៏យូរ។
ទីភ្នាក់ងារបារាំង AFP បានធ្វើការចុះផ្សាយថា ការបោះឆ្នោតអាចនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ នេះ។
គណៈកម្មាធិការកិច្ចការបរទេសរបស់សភាបានអនុម័តនូវពិធីសារស្ដីពីការចូលជាសមាជិក NATO របស់ប្រទេសស៊ុយអែត ក្នុងខែធ្នូ ឆ្នាំ២០២៣ រួចទៅហើយ ក៏ប៉ុន្ដែករណីនេះបានប្រឈមដល់ទៅរយៈពេល ១៩ខែនៃការដែលមិនអាចសម្រេចចិត្តបាន ដោយសារតែការជំទាស់របស់ប្រទេសតួកគី។ ក្នុងខណៈដែលទំនាក់ទំនងរវាងតួកគី និងស៊ុយអែត មានភាពតានតឹងជាខ្លាំងរហូតដល់ថ្នាក់សម្ព័ន្ធមិត្តណាតូដទៃទៀតត្រូវធ្វើការសម្របសម្រួលឱ្យប្រទេសតួកគី បន្ទន់ឥរិយាបថ និងមានការគិតវិជ្ជមានសម្រាប់ការចូលជាសមាជិករបស់ស៊ុយអែត...
ណាតូប្រាប់តួកគីឱ្យទម្លាក់ឧបសគ្គដែលរារាំងហ្វាំងឡង់និងស៊ុយអែតក្លាយជាសមាជិកណាតូ
ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ (NATO) តាំងពីខែកក្កដា ហើយភ្លាមៗនោះនាំឲ្យមេដឹកនាំកំពូលៗរបស់ណាតូ មានដូចជាសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា ហុឡង់ដ៍ អ៊ីតាលី អេស្ប៉ាញ បែលហ្សិក ប្រកាសស្វាគមន៍ទទួលយកប្រទេសពីរនេះជាសមាជិកណាតូ។
មកដល់ពេលនេះ សមាជិកសភានៃប្រទេសចំនួន២៨ បានផ្ដល់សច្ចាប័នរួចហើយដើម្បីឱ្យណាតូ ទទួលយកហ្វាំងឡង់ និងស៊ុយអែត ជាសមាជិករបស់ខ្លួន។ ប្រទេសពីរក្នុងចំណោម ៣០ប្រទេសនេះដែលសភារបស់ពួកគេមិនព្រមអនុម័តនោះ គឺប្រទេសតួកគី...