35.9 C
Phnom Penh

TAG

ទិវា​គ្រូបង្រៀន​ពិភពលោក

សមាគម​នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ទីស្នាក់ការ​វិញ បន្ទាប់ពី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ សម្រេច​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​របស់​ខ្លួន បន្ទាប់ពី​សាលាក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ក្រុម​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ខ្លួន​នឹង​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៤ នេះ នៅ​ទីស្នាក់ការ​របស់​ខ្លួន​វិញ ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែកតាឡុង សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៨.៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង ១១.៣០​ថ្ងៃ​ត្រង់។ កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា...

សមាគម​គ្រូបង្រៀន​ឯករាជ្យ​គ្រោង​ដង្ហែ​ញត្តិ​ដាក់​ជូន​ក្រសួង​ពាក់ព័ន្ធ​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រកាស​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០២៤ ខាង​មុខ ក្រោម​ប្រធានបទ «សេរីភាព​គ្រូបង្រៀន» និង​គ្រោង​ដង្ហែ​ញត្តិ​ដាក់​ជូន​ក្រសួង​ពាក់ព័ន្ធ។ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៤ កញ្ញា នេះ ទៅ​កាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​ធ្វើ​ពិធី​ប្រារព្ធ​អបអរ​សាទរ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៤ ខាង​មុខ នៅ​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​វេលា​ម៉ោង ៨.០០​នាទី​ព្រឹក។ ប្រភព​ដដែល​លើកឡើង​ថា ទិវា​គ្រូបង្រៀន​ពិភពលោក​នៅ​ឆ្នាំ​នេះ នឹង​លើក​យក​ប្រធានបទ «សេរីភាព​គ្រូបង្រៀន» ដែល​នឹង​មាន​ការ​ចូលរួម​ពី​សមាជិក​សមាគម...

អាជ្ញាធរ​មិន​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដង្ហែ​ក្បួន​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក​នោះ​ទេ

សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហែ​ក្បួន​ក្នុង​អំឡុង​ទិវា​គ្រូបង្រៀន​ពិភពលោក ក្រោម​លេស​ថា បង្ក​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ការ​សម្រេច​នេះ ធ្វើឡើង​នៅ​ក្នុង​កំណត់ហេតុ​ប្រជុំ​ពិភាក្សា​ស្ដីពី​ការ​រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ រវាង​សាលា​រាជធានី​ភ្នំពេញ ជាមួយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា លើកឡើង​ថា អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ចាប់ពី​ម៉ោង ៨​ព្រឹក​ដល់​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់ នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​០៥ ខែ​តុលា ខាងមុខ​នេះ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន​នោះ​ទេ ពីព្រោះ​វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍...

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សមាគម​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុន្តែ​មិន​ឱ្យ​ហែ​ក្បួន

សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​៥ ខែ​តុលា ខាងមុខ​នេះ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ដង្ហែ​ក្បួន ដោយ​សាលាក្រុង​នឹង​អញ្ជើញ​ឲ្យ​មន្ត្រី​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ទៅ​ទទួល​ញត្តិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែម្ដង។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ក្រោយពី​បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​មក សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​សមាគម​គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក នា​ថ្ងៃទី​៥ ខែ​តុលា ខាងមុខ​នេះ។ ការ​អនុញ្ញាត​នេះ ក្រោយពី​សាលា​រាជធានី​ភ្នំពេញ​បាន​ដឹង​ពី​គោលបំណង ពេលវេលា និង​ចំនួន​អ្នក​ចូលរួម​ជាក់លាក់ ប៉ុន្តែ​បើសិនជា​អ្នក​ចូលរួម​លើស​ពី​ចំនួន​កំណត់​នោះ សាលា​រាជធានី​ភ្នំពេញ​នឹង​ស្នើសុំ​គោលការណ៍​ពី​ក្រសួង​មហាផ្ទៃ។ ចំពោះ​ញត្តិ​ដែល​សមាគម​គ្រូបង្រៀន​ចង់​យក​ដាក់​ទៅ​ក្រសួង​អប់រំ និង​រដ្ឋសភា​វិញ...

Latest news

© 2021, ដេលី. All rights reserved.