28 C
Phnom Penh

TAG

បទចោទ​ញុះញង់

តុលាការ​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្មែរ ធ្លាប់​ពោល​ថា គុក​ស្រុក​ខ្មែរ​មាន​តែ​ខ្មែរ​នៅ!! តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ក្រោយពី​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល ១៩​ខែ (១​ឆ្នាំ និង ៧​ខែ) និង​ផាក​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ជុំវិញ​ការ​តវ៉ា​ប្រឆាំង​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA)...

ម្តាយ​ភិក្ខុ​ដែល​ត្រូវ​ចាប់​ផ្សឹក​ដោយសារ​រិះគន់​រដ្ឋាភិបាល អង្វរ​រដ្ឋអំណាច​ដោះលែង​កូន​ឱ្យ​មាន​សេរីភាព

ម្តាយ​អតីត​ព្រះសង្ឃ ជា វុទ្ធី អំពាវនាវ​សុំ​ឱ្យ​តុលាការ​ដោះលែង​កូន​គាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ចាត់ទុក​ការ​សម្រេច​ចោទប្រកាន់​អំពី​បទ «ញុះញង់» លើ​កូន​គាត់ ថា​ជា​រឿង​អយុត្តិធម៌ ខណៈ​អតីត​ភិក្ខុ ជា វុទ្ធី តែងតែ​ឈឺឆ្អាល​រឿង​សង្គម​ជាតិ និង​បញ្ហា​ព្រំដែន។ ម្តាយ​លោក ជា វុទ្ធី ឈ្មោះ ចាន់ ម៉ៅ រៀបរាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា បច្ចុប្បន្ន...

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បដិសេធ​ថា​ការ​ចាប់​ខ្លួន​អតីត​សង្ឃ ជា វុទ្ធី មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ឬ​សេរីភាព​បញ្ចេញមតិ​ឡើយ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះអាង​ថា ការ​ចាប់​ខ្លួន​អតីត​សង្ឃ ជា វុទ្ធី នៅ​ខេត្ត​បាត់ដំបង មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ឡើយ ប៉ុន្តែ​ដោយសារ​អតីត​សង្ឃ​អង្គ​នេះ​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ និង​ប្រព្រឹត្ត​ល្មើស​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ប៉ុណ្ណោះ។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៦ នេះ​ថា ការ​ចាប់​ខ្លួន​អតីត​ព្រះសង្ឃ ជា វុទ្ធី គឺ​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ជាង​នេះ​ទៀត ជន​ត្រូវ​ចោទ​បាន​ប្រព្រឹត្ត​ខុស​វិន័យ​ត្រូវ​អាបត្តិ​បារាជិក ដែល​បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ព្រះពុទ្ធសាសនា ព្រោះ​បាន​លួចលាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ក្មេងៗ​ជាច្រើន​នាក់ ក្នុង​នោះ...

ពលរដ្ឋ​ជិត ១០០​នាក់​ត្រូវ​ជាប់​ឃុំ​ដោយ​បទ​ចោទ​ប្រកាន់​ពេញ​និយម​នៅ​កម្ពុជា ពាក់ព័ន្ធ​ការ​បញ្ចេញមតិ​អំពី​បញ្ហា​ព្រំដែន​និង​សង្គម

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) រាយការណ៍​ថា​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ ក្នុង​រាជធានី-ខេត្ត​ទាំង ២៥ មាន​ពលរដ្ឋ​ខ្មែរ​ជិត ១០០​នាក់ (៧៦​នាក់) មាន​អាយុ​ចន្លោះ​ពី ២០​ឆ្នាំ​ទៅ ៧៨​ឆ្នាំ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ព្រំដែន ព្រមទាំង​បញ្ហា​សង្គម​ផ្សេងៗ។ អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ កុម្ភៈ ដោយ​ដាក់​ចំណងជើង​ថា «២០២៥ គឺជា​ឆ្នាំ​ដ៏​អាប់អួរ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ» ព្រោះ​អាជ្ញាធរ​ភាគច្រើន​ប្រើប្រាស់​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ដើម្បី​ចោទប្រកាន់​លើ​ពលរដ្ឋ​ទាំងនោះ...

រដ្ឋាភិបាល​ដោះលែង​ប្រធាន​គណបក្ស​ប្រជែង​ម្នាក់ ខណៈ​អ្នក​នយោបាយ​ចង់​ឱ្យ​ដោះលែង​ទាំងអស់

តើ​រាជរដ្ឋាភិបាល​គួរ​ដោះលែង​អ្នក​ដែល​មាន​ទោស​ដោយ​ប្រើ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ស្រប​ច្បាប់ ហៅថា​អ្នកទោស​មនសិការ​ម្តង​ម្នាក់ ឬ​ទាំងអស់​គ្នា? កាលពី​ថ្ងៃ​ពុធ លោក ម៉ែន ណាត អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ផ្តល់​គំនិត​ថា រាជរដ្ឋាភិបាល​គួរ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​រវាង​ខ្មែរ​និង​ខ្មែរ តាមរយៈ​ការ​ដោះលែង​ជន​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ទាំងអស់ ដើម្បី​នាំមក​នូវ​សាមគ្គីភាព និង​ឯកភាព​ជាតិ​ជា​មុន។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក សួន រីដា ជឿជាក់​ថា ការ​ផ្សះផ្សា និង​ការ​បង្រួបបង្រួម​ជាតិ នឹង​កើតមាន​យ៉ាង​ពិតប្រាកដ បើ​រាជរដ្ឋាភិបាល​ខ្មែរ​ស្នើ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស​ជា​ទ្រង់ទ្រាយ​ធំ​នោះ ដែល​មាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា...

តុលាការ​ខេត្ត​បន្ទាយមានជ័យ ចោទប្រកាន់​អ្នកកាសែត​រាយការណ៍​អំពី​កងទ័ព​ខ្វះ​ទឹក​ប្រើ​ពី​បទ​ញុះញង់

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ចំណាត់ការ​រាជរដ្ឋាភិបាល និង​តុលាការ​ខេត្ត​បន្ទាយមានជ័យ លើ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​អំពី​បញ្ហា​កងទ័ព​ជួរមុខ​ខ្វះ​ទឹក​ប្រើប្រាស់ ថា​ជា​ទង្វើ​នាំ​ឲ្យ​ថៃ ប្រមាថ​មាក់ងាយ​ថា​ជា​ជនជាតិ​ដែល​មិន​ចេះ​សាមគ្គី​គ្នា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កុម្ភៈ នេះ​ថា ការ​ចោទប្រកាន់​លោក លួត សុផល ពី​បទ «ញុះញង់​ឱ្យ​មាន​ការ​រើសអើង» ជា​ការ​ចោទប្រកាន់​ជ្រុល​ហួសហេតុ ដែល​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​ច្បាប់​អន្តរជាតិ...

សាលា​ឧទ្ធរណ៍​សម្រេច​ផ្ដន្ទាទោស​លោក កើត សារ៉ាយ ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ​តាម​សាលក្រម​សាលាដំបូង

សាលា​ឧទ្ធរណ៍ សម្រេច​តម្កល់​ទុក​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​សំណុំរឿង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ទុក​ជា​បានការ​ដដែល ដោយ​កំណត់​ឱ្យ​ជាប់​ពន្ធនាគារ ៤​ឆ្នាំ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦ នេះ​បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្តឹង​លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) ដោយ​តម្កល់​ទុក​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បានការ​ដដែល។ លោក កើត សារ៉ាយ...

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ

អង្គការសង្គមស៊ីវីលផ្នែកកិច្ចការសិទ្ធិមនុស្ស ស្នើឲ្យដោះលែងសកម្មជន កើត សារ៉ាយ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ស្នើ​ឱ្យ​តុលាការ​ដោះលែង និង​លើកលែង​ការ​ចោទប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស លោក កើត សារ៉ាយ ស្រប​ពេល​ដែល​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ៦០០​ថ្ងៃ​ទៅ​ហើយ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ ធ្នូ នេះ​ថា សកម្មជន​សិទ្ធិមនុស្ស លោក កើត សារ៉ាយ បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ៦០០​ថ្ងៃ​ហើយ ខណៈ​សាលា​ឧទ្ធរណ៍​ភ្នំពេញ នៅ​មិន​ទាន់​កំណត់​ពេល​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​នៃ​សំណុំរឿង​របស់​លោក...

តុលាការ​ចោទប្រកាន់​សកម្មជន​នយោបាយ​ពិការ ភុន យុទ្ធ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍

តុលាការ​ខេត្ត​តាកែវ សម្រេច​ចោទប្រកាន់​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហ៊ុន យុទ្ធ ឬ ភុន យុទ្ធ ហៅ ភាន អំពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។ សាលាដំបូង​ខេត្ត​តាកែវ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៣០ ខែ​តុលា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៣១ តុលា ថា អយ្យការ​អម​សាលាដំបូង​តាកែវ សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ ហ៊ុន យុទ្ធ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»...

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ដោះលែង​កញ្ញា សេង ធារី ដោយ​ឥត​លក្ខខណ្ឌ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ១០​ស្ថាប័ន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់ពី​កញ្ញា​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួនឯង​ក្នុង​ពន្ធនាគារ​រយៈពេល ១៤​ថ្ងៃ ដើម្បី​បង្ហាញ​ពី​ការ​ឃុំ​ខ្លួន ៣​ឆ្នាំ​ដោយ​អយុត្តិធម៌។ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៦​ស្ថាប័ន រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃទី​១១ មិថុនា នេះ​ថា...

Latest news

© 2021, ដេលី. All rights reserved.