TAG
ព្រំដែន
សិល្បករខ្មែរ៖ ប្រទេសជិតខាងដែលកម្ពុជាចាត់ទុកជាមិត្តដ៏ល្អ ក៏ជាប្រទេសដែលឈ្លានពានកម្ពុជាដែរ
សិល្បករជើងចាស់ដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា លើកឡើងថា ប្រទេសជិតខាងដែលកម្ពុជាដឹងគុណ និងចាត់ទុកជាមិត្តដ៏ល្អនោះ ក៏ជាប្រទេសដែលឈ្លានពានយកទឹកដី ធនធានធម្មជាតិ និងជីវិតប្រជាពលរដ្ឋខ្មែរអស់ជាច្រើនរហូតដល់សព្វថ្ងៃនេះ ប៉ុន្តែពួកគេនៅមិនទាន់ឆ្អែតឆ្អន់នូវមហិច្ឆតារបស់ពួកគេនៅឡើយទេ។
លោក សុះ ម៉ាច ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ថា មកទល់នឹងពេលនេះ បរទេសជិតខាងនៅតែចិញ្ចឹមចិត្តចង់បានដី ចង់បានសម្បត្តិវប្បធម៌ និងផលប្រយោជន៍របស់ខ្មែរ និងមិនចង់ឲ្យខ្មែររួបរួមគ្នាដើម្បីសុភមង្គលរបស់ជាតិឡើយ។
សិល្បករជើងចាស់រូបនេះអះអាងថា បរទេសខាងកើតសម្រួចចង្កូមចាំលេបត្របាក់ដី បរទេសខាងលិចអប្រិយ...