TAG
មាស ប៉ូ
រដ្ឋាភិបាលពន្យារពេលអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៉ីនធឺណិតជាតិ» ដោយគ្មានកាលកំណត់
រដ្ឋាភិបាលរបស់បុរសខ្លាំងកម្ពុជា បានសម្រេចពន្យារពេលអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៉ីនធឺណិតជាតិ» ដោយគ្មានកាលកំណត់ ដោយសារតែបារម្ភពីការរាតត្បាតនៃជំងឺឆ្លង Covid-19 និងបន្តការពារអនុក្រឹត្យនោះថា ការបង្កើតនេះគឺក្នុងគោលបំណងពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មូលហេតុនៃការពន្យារពេលអនុវត្តអនុក្រឹត្យ «ច្រកទ្វារអ៉ីនធឺណិតជាតិ» គឺដោយសារតែបារម្ភពីការរាតត្បាតនៃជំងឺឆ្លង Covid-19។
លោក មាស ប៉ូ បានបដិសេធចំពោះការលើកឡើងថា ការពន្យារពេលអនុវត្តអនុក្រឹត្យនេះបណ្ដាលមកពីការរិះគន់របស់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។...