ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
35.9
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
រុស្ស៊ី-អ៊ុយក្រែន
ព័ត៌មានអន្តរជាតិ
ផែនការសន្តិភាព ២០ចំណុចថ្មីមិនតម្រូវឱ្យអ៊ុយក្រែន បោះបង់តំបន់ដុនបាស និងមិនហាមចូលសមាជិកណាតូ
ឌឹ ខេមបូឌា ដេលី
-
December 27, 2025
ក្រុមអ្នកចរចាអាមេរិកាំង និងអ៊ុយក្រែន កំពុងតែឈានដល់កិច្ចព្រមព្រៀងគ្នាលើសេចក្តីព្រាងថ្មីអំពីផែនការសន្តិភាពដែលលោក ដូណាល់ ត្រាំ ចង់បានឲ្យអនុវត្តទាំង ២០ចំណុច។ តាមសេចក្តីព្រាងថ្មីនេះ សហរដ្ឋអាមេរិកមិនតម្រូវឲ្យអ៊ុយក្រែន បោះបង់តំបន់ដុនបាស ហើយក៏មិនបានហាមឃាត់អ៊ុយក្រែន ចូលជាសមាជិកអង្គការណាតូ (NATO)។ តែជាមួយគ្នានេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏បានស្នើឲ្យភាគីអ៊ុយក្រែន និងរុស្ស៊ី បង្កើតតំបន់គ្មានកងទ័ព ឬតំបន់សេដ្ឋកិច្ចពិសេសដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បានបញ្ជាក់ថា សេចក្តីព្រាងទាំង...
ព័ត៌មានអន្តរជាតិ
ប្រជាជនអ៊ុយក្រែនភាគច្រើនទាត់ចោលការទាមទារឱ្យអ៊ុយក្រែន កាត់ទឹកដីដូរយកសន្តិភាព
ឌឹ ខេមបូឌា ដេលី
-
December 18, 2025
ស្ថាប័នស្ទង់មតិមួយនៅទីក្រុងគៀវ បានប្រកាសថា ប្រជាជនអ៊ុយក្រែន ៣ភាគ៤ បានបង្ហាញការជំទាស់ចំពោះការសម្បទានធំៗនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយរុស្ស៊ី ខណៈលោក ត្រាំ សង្ឃឹមថាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងដល់កិច្ចព្រមព្រៀងឆាប់ៗនេះហើយ។ លទ្ធផលនេះបង្ហាញពីការគាំទ្រជំហររបស់លោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយអំពីការស្ទង់មតិរបស់វិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិគៀវ ដែលរកឃើញថា ៧២% នៃប្រជាជន ត្រៀមខ្លួនទទួលយកកិច្ចព្រមព្រៀងដែលព្យួរការប្រយុទ្ធនៅជួរមុខ តែ ៧៥% ចាត់ទុកផែនការដែលតម្រូវឱ្យកាត់ទឹកដី ឬកម្រិតទំហំកងទ័ពដោយគ្មានការធានាសន្តិសុខច្បាស់លាស់ ថាជាបញ្ហាមិនអាចទទួលយកបានឡើយ។ ជាមួយគ្នានេះ ការស្ទង់មតិបានបង្ហាញចំពោះការបន្តគាំទ្រការដឹកនាំរបស់លោក ហ្សេឡេនស្គី...
ព័ត៌មានអន្តរជាតិ
រុស្ស៊ី ព្រមានថាបទឈប់បាញ់អាចធ្វើទៅបាន លុះត្រាតែអ៊ុយក្រែន ដកទ័ពចេញពីតំបន់ដុនបាសទាំងមូល
ឌឹ ខេមបូឌា ដេលី
-
December 12, 2025
មន្ត្រីជំនួយការនយោបាយការបរទេសសម្រាប់វិមានក្រឹមឡាំង លោក Yury Ushakov បានប្រកាសថា បទឈប់បាញ់នៅអ៊ុយក្រែន អាចកើតឡើងបាន លុះត្រាតែកងកម្លាំងរបស់អ៊ុយក្រែន យល់ព្រមដកខ្លួនចេញពីតំបន់ដុនបាស ទាំងមូល ខណៈលោក ហ្សេឡេនស្គី បង្ហើបថាការបោះបង់ទឹកដីណាមួយទៅរុស្ស៊ី គឺជាសិទ្ធិរបស់ប្រជាជន ចំពោះលោកជាប្រធានាធិបតីគ្មានសិទ្ធិអ្វីឡើយ ព្រោះរដ្ឋធម្មនុញ្ញអ៊ុយក្រែន មិនបានផ្ដល់សិទ្ធិឱ្យលោកនោះទេ។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មានអ៊ុយក្រែន នៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ។ លោក Yury...
ព័ត៌មានអន្តរជាតិ
លោក ពូទីន ទៅឥណ្ឌា ស្នើសុំបន្តជួយទិញប្រេង ចំណែកឯលោក ម៉ាក្រុង ទៅចិន ស្នើដាក់សម្ពាធលើរុស្ស៊ី
ឌឹ ខេមបូឌា ដេលី
-
December 7, 2025
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងញូវដែលី កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ធ្នូ ដើម្បីជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដែលជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំវិមានក្រឹមឡាំង រូបនេះទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីសង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ផ្ទុះឡើងជិត ៤ឆ្នាំហើយ។ តែថ្ងៃជាមួយគ្នានេះ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានទៅដល់ទីក្រុងប៉េកាំង ផងដែរ។...
ព័ត៌មានអន្តរជាតិ
លោក ពូទីន សច្ចាវាយយកតំបន់ពីររបស់អ៊ុយក្រែន ខណៈលោកចេញទៅជួបនាយករដ្ឋមន្ត្រីឥណ្ឌា
ឌឹ ខេមបូឌា ដេលី
-
December 4, 2025
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលគេហៅថាជាកំពូលជនផ្ដាច់ការបំផុតនៅរុស្ស៊ី បាននិយាយថា ទឹកដីនៃតំបន់ដូណែត និងលូហ្គាន់ នឹងត្រូវតែរំដោះបាននៅពេលណាមួយ។ លោក ពូទីន រំលឹកថាសង្គ្រាមនៅភាគខាងកើតអ៊ុយក្រែន ជាការរង់ចាំតែថ្ងៃត្រូវបានរំដោះទឹកដីទាំងពីរនេះ។ លោក ពូទីន បានហៅតំបន់ដូណែត និងលូហ្គាន់ គឺជាសាធារណរដ្ឋប្រជាមានិតមួយរបស់រុស្ស៊ី។ លោក ពូទីន បានកត់សម្គាល់ដូចនេះក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន India Today ដែលលោក ពូទីន ថាតំបន់ទាំងពីរនេះជិតរំដោះបានហើយ។...
ព័ត៌មានអន្តរជាតិ
លោក ពូទីន ព្រមាននឹងកម្ទេចអឺរ៉ុបយ៉ាងធ្ងន់ធ្ងរបំផុត បើសិនហ៊ានចាប់ផ្ដើមវាយប្រហាររុស្ស៊ីមុន
ឌឹ ខេមបូឌា ដេលី
-
December 4, 2025
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចេញសារព្រមានប្រទេសមហាអំណាចនៅអឺរ៉ុប ដែលលោកថា ប្រសិនបើអឺរ៉ុបបង្កសង្គ្រាមជាមួយរុស្ស៊ី ទីក្រុងមូស្គូ នឹងវាយបកវិញភ្លាម ហើយសង្គ្រាមអាចផ្ទុះនៅពេលនេះក៏បានដែរ។ លោក ពូទីន ព្រមានថា អឺរ៉ុបមុខជានឹងទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត រហូតដល់ថ្នាក់គ្មាននៅសល់អ្នកដែលអាចមកចរចាកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។ សង្គ្រាមនៅអ៊ុយក្រែន ដែលជាសង្គ្រាមឈ្លានពានរបស់រុស្ស៊ី បានកំពុងបន្តអូសបន្លាយជិត ៤ឆ្នាំហើយ។...
ព័ត៌មានអន្តរជាតិ
រុស្ស៊ី អះអាងថាដណ្ដើមបានទីក្រុង Pokrovsk របស់អ៊ុយក្រែន នៅមុនជំនួបជាមួយប្រេសិតលោក ត្រាំ នៅទីក្រុងមូស្គូ
ឌឹ ខេមបូឌា ដេលី
-
December 3, 2025
នាយសេនាធិការកងទ័ពរុស្ស៊ី ប្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ ថា កងកម្លាំងរុស្ស៊ី វាយដណ្ដើមកាន់កាប់បានទីក្រុង Pokrovsk ដែលលោក ពូទីន ចាត់ទុកថាជាជោគជ័យសំខាន់មួយ។ តាមសារព័ត៌មានអ៊ុយក្រែន Kyiv Post លោក ពូទីន បានដាក់បទបញ្ជាឱ្យវាយយកទីក្រុង Pokrovsk ពីដៃកងទ័ពអ៊ុយក្រែន ឱ្យបាននៅត្រឹមថ្ងៃទី១៥ វិច្ឆិកា តែត្រូវបាននាយសេនាធិការកងកម្លាំងរុស្ស៊ី...
ព័ត៌មានអន្តរជាតិ
លោក ពូទីន សច្ចាធ្វើសង្គ្រាមរហូតអ៊ុយក្រែន ព្រមកាត់ទឹកដីឱ្យរុស្ស៊ី ហើយលោកក៏ឆ្លៀតព្រមានអឺរ៉ុបផងដែរ
ឌឹ ខេមបូឌា ដេលី
-
December 1, 2025
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា បាននិយាយថា លោកនឹងបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន ប្រសិនបើទីក្រុងគៀវ យល់ព្រមដកទ័ពចេញពីសមរភូមិដែលទ័ពអ៊ុយក្រែន កំពុងប្រយុទ្ធដណ្ដើមពីកងទ័ពរុស្ស៊ី ដោយព្រមានថា កងកម្លាំងរុស្ស៊ី នឹងបន្តធ្វើសង្គ្រាមដើម្បីដណ្ដើមយកទឹកដីទាំងនោះឱ្យទាល់តែបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន RBC។ កងទ័ពរុស្ស៊ី កំពុងមានភាពរីកចម្រើននៅក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដោយវាយដណ្ដើមបានទឹកដីអ៊ុយក្រែន ជាបន្តបន្ទាប់ បើទោះជាកងទ័ពអ៊ុយក្រែន ព្យាយាមវាយបកយ៉ាងណាក៏ដោយ។ ក្នុងទស្សនកិច្ចទៅកាន់ប្រទេសកៀហ្ស៉ីស៊ីស្ថាន (Kyrgyzstan)...
ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន នឹងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកដើម្បីជួបប្រធានាធិបតី ត្រាំ ម្តងទៀត
ឌឹ ខេមបូឌា ដេលី
-
November 25, 2025
ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី នឹងត្រឡប់ទៅជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមានក្នុងសប្ដាហ៍នេះ បន្ទាប់ពីមន្ត្រីការទូតសហរដ្ឋអាមេរិក និងអ៊ុយក្រែន រួមនឹងមន្ត្រីការទូតអឺរ៉ុប ជួបគ្នានៅប្រទេសស្វីស កាលពីថ្ងៃអាទិត្យ ទី២៣ វិច្ឆិកា។ នេះបើយោងតាមបណ្ដាញផ្សាយព័ត៌មាន CBSNews។ ជំនួបនេះ សិក្សាអំពីផែនការសន្តិភាព ២៨ចំណុច ដែលរៀបរៀងដោយក្រុមប្រេសិតលោក ត្រាំ ហើយក្នុងនោះ យ៉ាងតិច ៥ចំណុចធ្វើឱ្យអ៊ុយក្រែន...
ព័ត៌មានអន្តរជាតិ
លោក ហ្សេឡេនស្គី ត្រៀមខ្លួនធ្វើការជាមួយសហរដ្ឋអាមេរិកលើផែនការសន្តិភាពថ្មី ប៉ុន្តែអឺរ៉ុបជំទាស់ភ្លាមៗ
ឌឹ ខេមបូឌា ដេលី
-
November 24, 2025
ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា លោកនឹងស្វែងរកការពិតអំពីគោលបំណងរបស់លោក ដូណាល់ ត្រាំ និងរដ្ឋការរបស់លោក ដែលបានផ្ដួចផ្ដើមផែនការសន្តិភាពថ្មីមាន ២៨ចំណុច ក្នុងនោះមានការបង្ខំឱ្យអ៊ុយក្រែន ធ្វើសម្បទានទឹកដី និងកាត់បន្ថយកម្លាំងទ័ព បញ្ឈប់ការចង់ក្លាយជាសមាជិកណាតូ។ តាមសារព័ត៌មាន RBC Ukraine លោក ហ្សេឡេនស្គី ចង់ជួបលោក ត្រាំ ជាថ្មីម្ដងទៀតជុំវិញផែនការសន្តិភាពដែលក្រុមប្រទេសអឺរ៉ុប ប្រកាសមិនអាចទទួលយកបាន។ បន្ទាប់ពីបានជួបពិភាក្សាជាមួយមន្ត្រីយោធាអាមេរិកាំងជាន់ខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ទី២០...
1
2
3
...
43
Page 1 of 43
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.