TAG
រុស្ស៊ី-អ៊ុយក្រែន
លោក ពូទីន ព្រមានវាយបកលឿនដូចផ្លេកបន្ទោរលើពួកបស្ចិមប្រទេសបើអន្តរាគមន៍ជួយអ៊ុយក្រែន
គេនៅចាំបានថា នៅមុនការលើកទ័ពឈ្លានពានអ៊ុយក្រែន គឺរដ្ឋាភិបាលប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានដាក់ពង្រាយកងទ័ពឡោមព័ទ្ធប្រទេសជិតខាងមួយនេះដល់ទៅជិត ២០ម៉ឺននាក់។
ជាមួយគ្នានេះ សព្វាវុធទំនើបៗមានដូចជាមីស៊ីល រថក្រោះ រថពាសដែក កាំភ្លើងធំ និងរ៉ុក្កែតហ្វូងដែលគេហៅថា កាំភ្លើង ៤០កាណុង រួមទាំងយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយ។ នេះបើតាមប្រភពចារកម្មរបស់កងទ័ពអាមេរិក និងអង់គ្លេស។
ដោយមើលឃើញថាទ័ពអ៊ុយក្រែនអាចនឹងងាយបាក់ស្មារតី និងបាក់ទ័ព លោក ពូទីន...
ជំនួប ពូទីន និង Guterres បិទបញ្ចប់ដោយការយល់ព្រមឱ្យមានកិច្ចចរចាឡើងវិញជាមួយអ៊ុយក្រែន
ជំនួបកំពូលរវាងអគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយប្រធានាធិបតីរុស្ស៊ី អំពីសង្គ្រាមនៅអ៊ុយក្រែន បានបិទបញ្ចប់ជាមួយនឹងការផ្ដល់ក្ដីសង្ឃឹមពីលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ថាការចរចាជាមួយអ៊ុយក្រែនអាចបន្តបានទៀត។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ទី២៦ មេសា។ ក្នុងដំណើរដើម្បីស្វែងរកសន្តិភាពចំពោះប្រទេសអ៊ុយក្រែន ដែលធ្លាក់ក្រោមការឈ្លានពានរបស់កងទ័ពរុស្ស៊ី ក្រោមការបញ្ជាឱ្យលុកលុយដោយប្រធានាធិបតីរុស្ស៊ី លោក ពូទីន តាំងពីថ្ងៃទី២៤ កុម្ភៈ ដែលមកដល់ថ្ងៃពុធ ទី២៧ មេសា...
អាមេរិកផ្ដល់ជំនួយយោធានិងមនុស្សធម៌ទៅអ៊ុយក្រែននិងអឺរ៉ុបខាងកើតកើន៧ពាន់លានដុល្លារ
នៅក្នុងជំនួបពិសេស និងដោយផ្ទាល់នៅក្នុងដែនដីនៃរដ្ឋធានីគៀវ នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី២៤ មេសា ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក Antony Blinken ប្រមុខការទូត និងលោក Lloyd Austin ប្រមុខការពារជាតិសហរដ្ឋអាមេរិក បានលើកទឹកចិត្តជាខ្លាំងដល់ប្រជាជន និងលោក Volodymir Zelenskiy ក្នុងបុព្វហេតុនៃការតស៊ូប្រយុទ្ធក្នុងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។
ក្នុងជំនួបនោះ មន្ត្រីជាន់ខ្ពស់របស់រដ្ឋការលោក ចូ បៃដិន (Joe...
ខណៈលោក ពូទីន សាទរកាន់កាប់ក្រុងម៉ារីយូប៉ូល គឺតំបន់ដុនបាស់ក្លាយជាសមរភូមិភ្លើងឆេះកាល
សង្គ្រាមរុស្ស៊ី ដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន បានឈានចូលដល់រយៈពេល ៥៨ថ្ងៃហើយនៅថ្ងៃសុក្រ ទី២២ ខែមេសា ប៉ុន្តែមានតែប្រតិបត្តិការសឹកនៅថ្ងៃទី២២ ខែមេសា នេះប៉ុណ្ណោះដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសប្រាប់ពិភពលោកថា កងទ័ពរុស្ស៊ីបានវាយកាន់កាប់ទីក្រុងកំពង់ផែម៉ារីយូប៉ូល កាលពីថ្ងៃព្រហស្បតិ៍ ទី២១ មេសា បានទាំងស្រុងហើយ។
ទីក្រុងម៉ារីយូប៉ូល នៅភាគនិរតីនៃប្រទេសអ៊ុយក្រែន ដែលជាប់នឹងតំបន់គ្រីមៀរ ខណៈរុស្ស៊ីយកបានតាមរយៈការបោះឆ្នោតប្រជាមតិនៅខែមីនា ឆ្នាំ២០១៤។
ការប្រកាសរបស់មេដឹកនាំរុស្ស៊ី ដែលប្រធានាធិបតីប៉ូឡូញ និងក្រុមបស្ចិមប្រទេសខ្លះហៅថាជាមេដឹកនាំផ្ដាច់ការ...
IDEA TALK៖ ស្ថានភាពសង្គ្រាមដំណាក់កាលទី២ រវាងអ៊ុយក្រែន-រុស្ស៊ី
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្តីអំពី៖ «ស្ថានភាពសង្គ្រាមដំណាក់កាលទី២ រវាងអ៊ុយក្រែន-រុស្ស៊ី»។
មនុស្សស្និទ្ធនឹងលោក ពូទីន ថាទីក្រុង Mariupol នឹងធ្លាក់នៅក្រោមកងទ័ពរុស្ស៊ី
លោក Ramzan Kadyrov មនុស្សស្និទ្ធនឹងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) អះអាងថា ទីក្រុងកំពង់ផែសមុទ្រដ៏សំខាន់នៃប្រទេសអ៊ុយក្រែន គឺទីក្រុង Mariupol នឹងធ្លាក់នៅក្រោមការវាយកាន់កាប់ដោយកងទ័ពរុស្ស៊ី នៅយប់ថ្ងៃព្រហស្បតិ៍នេះហើយ ខណៈទីក្រុងមួយនេះរងការឡោមព័ទ្ធ និងវាយប្រហារដ៏ធ្ងន់ធ្ងរពីសំណាក់កងទ័ពរុស្ស៊ីជិត ៦០ថ្ងៃមកនេះ។
ទីក្រុង Mariupol គឺជាប្រភពសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតនៅភាគនិរតីនៃប្រទេសអ៊ុយក្រែន។ រុស្ស៊ីមានផែនការវាយកាន់កាប់ទីក្រុងមួយនេះ ដើម្បីតភ្ជាប់ទៅនឹងតំបន់គ្រីមៀរ ដែលធ្លាក់នៅក្រោមរុស្ស៊ី តាំងពីឆ្នាំ២០១៤...
លោក បៃដិន កោះប្រជុំបន្ទាន់ជាមួយសម្ពន្ធមិត្តខណៈសង្គ្រាមអ៊ុយក្រែនដល់ដំណាក់កាលទី២
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅថ្ងៃអង្គារ ទី១៩ មេសា នេះ ជាមួយសម្ពន្ធមិត្ត ដើម្បីពិភាក្សាអំពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន ក្នុងនោះរួមមានទាំងការពិនិត្យអំពីកិច្ចសហប្រតិបត្តិការក្នុងការនាំខ្លួនរុស្ស៊ី ឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមានដែលដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ មេសា នេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ សេតវិមានបានបញ្ជាក់ថា លោកប្រធានាធិបតី បៃដិន នឹងកោះប្រជុំតាមប្រព័ន្ធវីដេអូជាមួយសម្ពន្ធមិត្ត...
ចារកម្មអាមេរិកប្រាប់អ៊ុយក្រែនឱ្យបង្កើនទ័ពព្រោះរុស្ស៊ីអាចវាយផ្ដាច់ព្រ័ត្រនៅប៉ុន្មានថ្ងៃទៀតនេះ
ក្រុមចារកម្មរបស់សហរដ្ឋអាមេរិក ប្រាប់ទៅរដ្ឋាភិបាលអ៊ុយក្រែន ឱ្យបង្កើនការប្រុងប្រយ័ត្ន និងបង្កើនកងទ័ពនៅតំបន់ណាជាមុខសញ្ញាដែលរុស្ស៊ីកំណត់ជាគោលដៅចុងក្រោយ ដើម្បីវាយផ្ដាច់ព្រ័ត្រ។
បើតាមក្រុមចារកម្មអាមេរិក រយៈពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រុស្ស៊ីនឹងបើកប្រតិបត្តិការសឹកដំណាក់កាលចុងក្រោយ ហើយមើលទៅអាចនឹង ៣ ឬ ៤ថ្ងៃទៀតប៉ុណ្ណោះ។
មន្ត្រីចារកម្ម ២រូបនៃភ្នាក់ងារចារកម្ម CIA បានប្រាប់បណ្ដាញផ្សាយព័ត៌មាន NBC ថា នៅតំបន់ភាគខាងកើត និងខាងត្បូង ទោះជារុស្ស៊ីត្រូវកំណត់វាយកាន់កាប់ឱ្យបានក៏ដោយ តែនៅតំបន់សំខាន់ៗផ្សេងៗទៀត ដូចជារដ្ឋធានីគៀវ គឺកងទ័ពរុស្ស៊ីអាចនឹងលើកទ័ពទៅវាយម្ដងទៀតដោយបើកប្រតិបត្តិការចេញពីព្រំដែននៃប្រទេសបេឡារូស។
តាមមន្ត្រីចារកម្មអាមេរិក ឲ្យដឹងថា វិមានក្រឹមឡាំង...
លោក ពូទីន ថាសង្គ្រាមនៅអ៊ុយក្រែនជិតដល់គោលដៅហើយ ខណៈឥណ្ឌាស្នើសុំបញ្ចប់សង្គ្រាម
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃអង្គារ ទី១២ ខែមេសា ថា ប្រតិបត្តិការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន នឹងសម្រេចបានយ៉ាងពិតប្រាកដតាមគោលបំណងរបស់ខ្លួនដែលលោកអះអាងថា នឹងជិតដល់គោលដៅហើយ។
ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់មួយនៅកីឡដ្ឋាន Vostochny Cosmodrome នៅភាគខាងកើតនៃប្រទេសរុស្ស៊ី លោក ពូទីន និយាយថា រដ្ឋាភិបាលរុស្ស៊ីគ្មានជម្រើសអ្វីផ្សេងក្រៅពីការបើកប្រតិបត្តិការយោធាដើម្បីការពារប្រទេសរុស្ស៊ីនោះទេ ហើយថាការប៉ះទង្គិចគ្នាជាមួយនឹងកងទ័ពអ៊ុយក្រែន គឺជារឿងដែលមិនអាចចៀសរួចឡើយ។ ប៉ុន្តែលោកថា ផែនការរបស់លោកដើម្បីបញ្ចប់របបយោធាណាហ្ស៊ីនៅលើទឹកដីអ៊ុយក្រែន...
តើជំនួបផ្ទាល់មេដឹកនាំអឺរ៉ុបនិងអង់គ្លេសជាមួយអ៊ុយក្រែនបង្ហាញអ្វីខ្លះទៅលោក ពូទីន?
ភ្លាមៗបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី៧ ខែមេសា ស្រាប់តែមេដឹកនាំសហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីអង់គ្លេស បានទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅរដ្ឋធានីគៀវ ខណៈអ៊ុយក្រែនបន្តហែកហួរដោយគ្រាប់កាំភ្លើងរបស់រុស្ស៊ីដ៏ធ្ងន់ធ្ងរនៅឡើយ។
កាលពីថ្ងៃទី៨ មេសា ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen ដែលអមដំណើរដោយរដ្ឋមន្ត្រីកិច្ចការបរទេសអឺរ៉ុប និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី បានធ្វើដំណើរតាមរថភ្លើងទៅជួបផ្ទាល់ប្រធានាធិបតីអ៊ុយក្រែន លោក...