38 C
Phnom Penh

TAG

រុស្ស៊ី-អ៊ុយក្រែន

អគ្គលេខាធិការ​ណាតូ​និង​សហរដ្ឋ​អាមេរិក​អះអាង​ថា​មិន​មាន​គម្រោង​បញ្ជូន​ទ័ព​ទៅ​អ៊ុយក្រែន​នោះ​ទេ

អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​និយាយ​ថា សម្ព័ន្ធភាព​យោធា​ណាតូ​មិន​មាន​គម្រោង​បញ្ជូន​កងទ័ព​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន នោះ​ទេ។ ការ​បញ្ជាក់​របស់​លោក Jens Stoltenberg ចំ​ពេល​មាន​ការ​ចុះផ្សាយ​ព័ត៌មាន​ថា ប្រទេស​លោក​ខាងលិច​មួយ​ចំនួន កំពុង​ពិចារណា​ដាក់​ពង្រាយ​កងទ័ព​របស់​ពួកគេ​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​របស់​មហាអំណាច​រុស្ស៊ី។ តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ លោក Stoltenberg បាន​និយាយ​ថា៖ សម្ព័ន្ធមិត្ត​ណាតូ​កំពុង​ផ្តល់​ការ​គាំទ្រ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​អ៊ុយក្រែន ហើយ​ថា​បាន​ធ្វើ​រឿង​នេះ​តាំងពី​ឆ្នាំ​២០១៤ មក​ហើយ បន្ទាប់ពី​មាន​ការ​លុកលុយ​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន...

ស្មារតី​ស្នេហា​ជាតិ​របស់​មេដឹកនាំ​និង​កងទ័ព​អ៊ុយក្រែន ទប់ទល់​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ឆ្លង​ផុត​២​ឆ្នាំ​ហើយ

យោង​តាម​ការ​ស្ទង់មតិ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប រុស្ស៊ី​មាន​ផ្លូវ​ឈ្នះ​សង្គ្រាម​អ៊ុយក្រែន មាន​តែ ២០​ភាគរយ​ប៉ុណ្ណោះ។ ចំណែក​អ៊ុយក្រែន វិញ​មាន​តែ ១០​ភាគរយ ដែល​អាច​វាយ​ឈ្នះ​រុស្ស៊ី។ យោង​តាម​ការ​បង្ហាញ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​ដូចជា​មិន​អាច​រក​ឃើញ​អ្នក​ឈ្នះ​សង្គ្រាម​ពិតប្រាកដ​បាន​ទេ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន។ វា​មាន​តែ​ប្រយុទ្ធ​គ្នា​រាប់​ខែ​ទៅ​មុខ​ទៀត។ ការ​ប្រយុទ្ធ​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយក្រែន បាន​អូស​បន្លាយ​រយៈពេល​ពីរ​ឆ្នាំ​ទៅ​ហើយ។ បច្ចុប្បន្ន​នេះ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ធ្លាក់​ចូល​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បំផុត។ រុស្ស៊ី មិន​ព្រម​ចូល​តុ​ចរចា ឯ​អ៊ុយក្រែន ក៏​មិន​បាន​លុត​ជង្គង់​លូត​ទៅ​រក​តុ​ចរចា​ដែរ។ កងទ័ព​អ៊ុយក្រែន នៅ​តែ​ក្រាញ​ននៀល​លើ​សមរភូមិ ថ្វីបើ​ខ្លួន​ជា​ប្រទេស​ទន់ខ្សោយ​ក៏ដោយ។ មេដឹកនាំ​ប្រទេស​ណា​មិន​ដឹង​ទេ តែ​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន លោក...

ការ​ស្ទង់មតិ​មួយ​បង្ហាញ​ថា​អ៊ុយក្រែន​មាន​លទ្ធភាព​តែ ១០% ក្នុង​ការ​ឈ្នះ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី

រុស្ស៊ី បាន​បើក​ការ​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​នៅ​ពេលនេះ​នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នឹង​ឈាន​ចូល​ឆ្នាំ​ទី​បី។ ក្នុង​ស្ថានភាព​ដែល​រុស្ស៊ី ចាប់ផ្ដើម​មាន​ប្រៀប​ជាង​អ៊ុយក្រែន នៅ​លើ​សមរភូមិ ការ​ស្ទង់មតិ​មួយ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​នៃ​ទំនាក់ទំនង​អន្តរជាតិ បាន​បង្ហាញ​ថា ភាព​ឈ្នះ​សង្គ្រាម​របស់​អ៊ុយក្រែន មាន​ឱកាស​តិចតួច​ណាស់។ ការ​ស្ទង់មតិ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប បាន​និយាយ​ថា ពលរដ្ឋ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​ជំនឿ​ត្រឹមតែ ១០% ទេ ដែល​ថា​អ៊ុយក្រែន អាច​ឈ្នះ​សង្គ្រាម​លើ​រុស្ស៊ី ហើយ​ជិត ២០% និយាយ​ថា រុស្ស៊ី​នឹង​ឈ្នះ​លើ​សង្គ្រាម​ក្នុង​ទឹកដី​អ៊ុយក្រែន...

សហរដ្ឋ​អាមេរិក​ជាពិសេស​បក្ស​សាធារណរដ្ឋ​រង​ការ​រិះគន់​បន្ទាប់ពី​ទីក្រុង Avdiivka របស់​អ៊ុយក្រែន​ធ្លាក់​ក្នុង​ដៃ​ទ័ព​រុស្ស៊ី

ការ​របូត​ទីក្រុង Avdiivka នៅ​ក្នុង​ដៃ​របស់​កងទ័ព​រុស្ស៊ី បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​លើក​មក​ជជែក​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក ក្រោយពី​មជ្ឈដ្ឋាន​មួយ​ចំនួន​រិះគន់​ថា ដោយសារ​សហរដ្ឋ​អាមេរិក ជាពិសេស​សមាជិក​សភា​មកពី​បក្ស​សាធារណរដ្ឋ ធ្វើ​ឱ្យ​មាន​ឧបសគ្គ​នៃ​ការ​ទម្លាក់​កញ្ចប់​ជំនួយ​យោធា​ដើម្បី​ផ្គត់ផ្គង់​អាវុធ​ជាបន្ទាន់​ទៅ​ឱ្យ​អ៊ុយក្រែន។ រដ្ឋការ​របស់​លោក ចូ បៃដិន បាន​ដាក់​កញ្ជប់​ជំនួយ​យោធា​នូវ​សាច់ប្រាក់ ៦០​ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​អ៊ុយក្រែន តែ​គម្រោង​ជំនួយ​នេះ​ត្រូវ​បាន​បក្ស​សាធារណរដ្ឋ​ធ្វើ​ឱ្យ​ខកខាន​ជាង ៣​ខែ ហើយ​ឥឡូវ​នេះ​នៅតែ​ជាប់​គាំង​ក្នុង​ដៃ​រដ្ឋសភា ដែល​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​ស្ថាប័ន​សភា​ជាន់​ទាប​នេះ។ កាលពី​សប្ដាហ៍​មុន សមាជិក​ព្រឹទ្ធសភា​ដែល​មកពី​បក្ស​ប្រជាធិបតេយ្យ​គ្រប់គ្រង បាន​អនុម័ត​ឱ្យ​អ៊ុយក្រែន ទទួល​បាន​ជំនួយ​យោធា និង​ជំនួយ​ផ្សេងៗ​ទៀត​ដល់​ទៅ ៦១​ពាន់​លាន​ដុល្លារ​អាមេរិក។ នៅ​ក្នុង​ការ​អនុម័ត​នេះ សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ​ដល់ ២២​នាក់...

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​ឱ្យ​អ៊ុយក្រែន​បន្ត​ធ្វើ​សង្គ្រាម​ប្រឆាំង​ការ​ឈ្លានពាន​ពី​រុស្ស៊ី

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក នៅ​ទីបំផុត បាន​សម្រេច​អនុម័ត​កញ្ចប់​ថវិកា​ជាង ៩៥​ពាន់​លាន​ដុល្លារ​ជា​កញ្ចប់​ថវិកា​ជំនួយ​នៃ​រដ្ឋការ​លោក ចូ បៃដិន ដែល​បាន​សម្រេច​ដ៏​តានតឹង​ក្រោយពី​ជាប់​គាំង​រយៈពេល​ជាច្រើន​ខែ​មក​នេះ។ ជាមួយ​នឹង​ការ​អនុម័ត​ក្នុង​ព្រឹទ្ធសភា គេ​រំពឹង​ថា​សមាជិក​រដ្ឋសភា​ក៏​យល់ព្រម​តាម​ការ​ព្រមព្រៀង​ពី​សមាជិក​ព្រឹទ្ធសភា​ដែរ។ តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន RNS នៃ​ប្រទេស​ញ៉ូវហ្សេឡេន ក្នុង​ទំហំ​ជាង ៩៥​ពាន់​លាន​ដុល្លារ ក្នុង​នោះ​មាន​សម្រាប់​ប្រទេស​អ៊ុយក្រែន អ៊ីស្រាអែល កោះ​តៃវ៉ាន់ និង​ជំនួយ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ក្នុង​ការ​អនុម័ត​នៃ​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា គឺ​សំឡេង​សម្របសម្រួល ៧០ ទល់​នឹង ២៩ ដែល​ជា​សារ​មួយ​ដ៏​សំខាន់​ប្រាប់​ទៅ​សមាជិក​រដ្ឋសភា​ថា ព្រឹទ្ធសភា​បាន​បញ្ឈប់​ការ​ធ្វើ​ឱ្យ​ជាប់​គាំង​គម្រោង​កញ្ចប់​ថវិកា​ជំនួយ​បរទេស​សម្រាប់​សេតវិមាន។ បើ​ទោះជា​យ៉ាង​នេះ​ក្ដី ការ​អនុម័ត​នៅ​ក្នុង​ព្រឹទ្ធសភា ត្រូវតែ​ត្រឡប់​បញ្ជូន​ទៅ​សភា​តំណាងរាស្ត្រ​វិញ...

ទីបំផុត ចិន​បង្ហាញ​ជម្រើស​គឺ​ការ​គាំទ្រ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ទោះជា​រង​សម្ពាធ​ពី​បស្ចិម​ប្រទេស​ក្ដី

ប្រទេស​ចិន ដែល​តែងតែ​រិះគន់​សហរដ្ឋ​អាមេរិក និង​ក្រុម​បស្ចិម​ប្រទេស​ថា​ជា​អ្នក​ផ្ចុងផ្ដើម​ឱ្យ​មាន​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​ទីបំផុត បង្ហាញ​ជម្រើស​គឺ​ការ​គាំទ្រ​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន តែម្តង។ អ្វី​ដែល​ក្រុង​ប៉េកាំង ខំ​លាក់​បាំង​នៅ​ពេលនេះ បាន​ស្ដែង​ឃើញ​ហើយ​តាមរយៈ​ការ​បង្ហើប​ព័ត៌មាន​មួយ​ចេញពី​រដ្ឋាភិបាល​រុស្ស៊ី ក្រោយពី​ជំនួប​តាម​វីដេអូ Call រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី លោក Sergei Shoigu និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន ដែល​ទើប​តែងតាំង គឺ​លោក Dong Jun កាលពី​ពេល​ថ្មីៗ​នេះ។ តាម​សារព័ត៌មាន News Week រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន...

អគ្គលេខាធិការ​អង្គការ​ណាតូ​ព្រមាន​ថា ចិន​នឹង​ឈ្លានពាន​តៃវ៉ាន់ បើ​រុស្ស៊ី​ឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន

អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) លោក Jen Stoltenberg ទទូច​ម្ដង​ទៀត​ឱ្យ​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក ត្រូវតែ​ប្រុងប្រយ័ត្ន គឺ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​អ៊ុយក្រែន ធ្លាក់​ដៃ​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នោះ​ទេ។ បើ​តាម​មេដឹកនាំ​ណាតូ​រូប​នេះ ឲ្យ​ដឹង​ថា ពេលនេះ​រុស្ស៊ី​កំពុងតែ​ឡើង​ដៃ​ក្នុង​សង្គ្រាម​អ៊ុយក្រែន ព្រោះ​តែ​មេដឹកនាំ​ផ្ដាច់ការ​ទាំងឡាយ​ផ្ដល់​ជំនួយ​ឱ្យ​រុស្ស៊ី ហើយ​ពួកគេ​នៅតែ​សម្លឹង​មើល​មិន​ដាក់​ភ្នែក​ក្នុង​សង្គ្រាម​នេះ ហាក់បីដូចជា​ចង់​ឃើញ​រុស្ស៊ី ឈ្នះ​សង្គ្រាម​អ៊ុយក្រែន ដែល​ជា​ការ​វាយបំបាក់​ពួក​បស្ចិម​ប្រទេស។ លោក​ទទូច​ឱ្យ​សមាជិក​សភា​សហរដ្ឋ​អាមេរិក រៀបចំ​ខ្លួន​ពង្រឹង​ស្មារតី​ឡើងវិញ ប្រយុទ្ធ​ដើម្បី​សេរីភាព​សម្រាប់​ប្រជាជន​អ៊ុយក្រែន ក៏ដូចជា​ដើម្បី​អឺរ៉ុប​ទាំងមូល ហើយ​ថា​បើ​ពុំ​នោះ​ទេ វា​នឹង​ក្លាយ​ជា​បទពិសោធន៍​ដ៏​គ្រោះថ្នាក់​បំផុត បើ​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន ចាញ់​សង្គ្រាម​មែន​នោះ។ ការ​ថ្លែង​របស់​ប្រមុខ​ណាតូ​រូប​នេះ...

រុស្ស៊ី​និង​អ៊ុយក្រែន​ចោទ​គ្នា​ជុំវិញ​ការ​ធ្លាក់​យន្តហោះ​យោធា​រុស្ស៊ី​ដឹក​ឈ្លើយសឹក​អ៊ុយក្រែន​នាំ​ឱ្យ UNSC ប្រជុំ​គ្នា​ជាបន្ទាន់

កាលពី​ថ្ងៃ​ពុធ ទី​២៤ មករា យន្តហោះ​យោធា​របស់​រុស្ស៊ី មួយ​គ្រឿង​ដែល​ដឹក​ឈ្លើយសឹក​អ៊ុយក្រែន ៦៥​នាក់ បាន​ធ្លាក់​នៅ​ខេត្ត Belgorod ក្នុង​ទឹកដី​រុស្ស៊ី ស្ថិត​ជាប់​ព្រំដែន​អ៊ុយក្រែន។ ប្រភព​ព័ត៌មាន​របស់​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា ឈ្លើយសឹក​អ៊ុយក្រែន ទាំង ៦៥​នាក់ ព្រមទាំង​មនុស្ស ៩​នាក់​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​នៅ​លើ​យន្តហោះ បាន​បាត់បង់​ជីវិត​ទាំងអស់។ ភ្លាមៗ រដ្ឋាភិបាល​រុស្ស៊ី បាន​ចោទ​ប្រទេស​អ៊ុយក្រែន ថា​ជា​អ្នក​បាញ់​មីស៊ីល​ទម្លាក់​យន្តហោះ​យោធា​របស់​ខ្លួន​ដែល​ដឹក​ឈ្លើយសឹក​អ៊ុយក្រែន ហើយ​បាន​ស្នើ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ ឲ្យ​ស៊ើបអង្កេត​អំពី​ករណី​នេះ។ ជា​ការ​ឆ្លើយតប អ៊ុយក្រែន​បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​អន្តរជាតិ​ក្នុង​ពេល​តែ​មួយ ដើម្បី​កំណត់​មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះ​មហន្តរាយ​នេះ។ ប្រធានាធិបតី​អ៊ុយក្រែន...

បទវិភាគ៖ អាហ្វ្រិក​ខាងត្បូង​អូស​អ៊ីស្រាអែល​ឡើង ICC តែ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី​បន្ត​វិនាសកម្ម​នៅ​អ៊ុយក្រែន

កាលពី​សប្ដាហ៍​មុន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​បើក​សវនាការ​បឋម​ទៅ​លើ​សំណុំរឿង​ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ករណី​ចោទ​អ៊ីស្រាអែល ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស់។ ក្នុង​សវនាការ​របស់ ICC ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ពួក​ចៅក្រម ICC បាន​ចាប់ផ្ដើម​បើក​នីតិវិធី​ដំបូង​ដើម្បី​សិក្សា​អំពី​បទ​ចោទ​របស់​អាហ្រ្វិក​ខាងត្បូង​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ថា​តើ​បទ​ចោទ​ដូចនេះ​មាន​ភស្តុតាង និង​ពាក់ព័ន្ធ​នឹង​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ ឬ​បទ​ប្រល័យ​ពូជសាសន៍​ដែរ​ឬ​ទេ។ ការ​ជំនុំជម្រះ​ក្ដី​បឋម​របស់ ICC គឺជា​ការ​ឆ្លើយតប​បណ្ដឹង​របស់​រដ្ឋាភិបាល​អាហ្រ្វិក​ខាងត្បូង ប៉ុន្តែ​តុលាការ​នៅ​ពេល​នោះ​មិន​ទាន់​សម្រេច​ថា​តើ​អ្វី​ដែល​អាហ្រ្វិក​ខាងត្បូង​ប្ដឹង​អ៊ីស្រាអែល នេះ វា​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្ដែង​ហើយ​ឬ​នៅ។ នៅ​ក្នុង​សវនាការ​នេះ​មាន​ការ​ជជែក​គ្នា​យ៉ាង​តានតឹង​រវាង​អ្នក​ច្បាប់​មកពី​អាហ្វ្រិក​ខាងត្បូង និង​អ្នក​ច្បាប់​មកពី​ប្រទេស​អ៊ីស្រាអែល។ អ្នក​ច្បាប់​អាហ្វ្រិក​ខាងត្បូង​បង្ហាញ​ពន្យល់​ច្បាប់​អន្តរជាតិ​ជាច្រើន...

កិច្ចសម្ភាសន៍៖ សោកនាដកម្ម​ពី​សង្គ្រាម​រុស្ស៊ី ឈ្លានពាន​ប្រទេស​អ៊ុយក្រែន

ខែ​កុម្ភៈ ឆ្នាំ​២០២៤ ខាងមុខ​នេះ សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ពី​សំណាក់​ប្រទេស​រុស្ស៊ី នឹង​មាន​រយៈពេល​ពីរ​ឆ្នាំ។ ក្នុង​នាម​ជា​មហាអំណាច​មួយ រុស្ស៊ី​បាន​បំផ្លិចបំផ្លាញ​ប្រទេស​អ៊ុយក្រែន យ៉ាង​ខ្ទេចខ្ទាំ បង្ខំ​ពលរដ្ឋ​អ៊ុយក្រែន ឲ្យ​រត់​ភៀស​សឹក​ចាកចោល​ភូមិដ្ឋាន ផ្ទះសម្បែង និង​បែកបាក់​ព្រាត់ប្រាស​ក្រុម​គ្រួសារ ជាពិសេស​កុមារា​កុមារី និង​យុវជន​ជំទង់ៗ ពី​ឪពុកម្ដាយ។ កាលពី​ចុង​ខែ​វិច្ឆិកា កន្លង​ទៅ ក្រុម​អ្នកកាសែត​ពី​តំបន់​អាស៊ី រួម​ទាំង​ខ្ញុំ​បាទ​ផ្ទាល់ បាន​ចូលរួម​ក្នុង​ដំណើរ​ស្វែងយល់​អំពី​សោកនាដកម្ម​លើ​ពលរដ្ឋ​អ៊ុយក្រែន។ នេះជា​កិច្ច​សម្ភាសន៍​រវាង​ក្រុម​អ្នកកាសែត​បរទេស​ជាមួយ​ភរិយា​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) លោកស្រី...

Latest news