TAG
វ៉ី សំណាង
ប្រជាសហគមន៍ឧត្តមស្រែពស់ស្នើអភិបាលខេត្តកំពង់ស្ពឺដកទាហានចេញពីដីសហគមន៍ក្រោយពីមានការគំរាមបាញ់សម្លាប់ពួកគេ
ក្រុមប្រជាសហគមន៍ឧត្តមស្រែពស់ ស្នើទៅអភិបាលខេត្តកំពង់ស្ពឺ ឲ្យដកទាហានចេញពីដីព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» និងបើកឲ្យសហគមន៍ចូលការពារដោយគ្មានការគំរាមកំហែង។
ការស្នើរបស់ប្រជាសហគមន៍នេះ ធ្វើឡើងខណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចុះទៅពិនិត្យទីតាំងឈូសឆាយដីនៅសហគមន៍ឧត្តមស្រែពស់ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២។
ក្នុងជំនួបរវាងអភិបាលខេត្តកំពង់ស្ពឺ ក្រុមប្រជាសហគមន៍ឧត្តមស្រែពស់ រៀបរាប់ថា កន្លងមកក្រុមទាហានបានគំរាមដេញកាប់ ហើយថែមទាំងយកកាំភ្លើងបាញ់ទៀត នៅពេលពួកគាត់ចុះពិនិត្យមើលដីព្រៃសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ»។
ក្រៅពីការស្នើឲ្យដកទាហានចេញ ពលរដ្ឋក៏បានស្នើទៅអភិបាលខេត្តកំពង់ស្ពឺ ជួយការពារដីព្រៃសហគមន៍ «ឧត្ដមស្រែពស់...
ស្ថានទូតឥណ្ឌាស្នើឱ្យកម្ពុជាពិនិត្យលើសាច់ក្របីដែលរកឃើញមាន Covid-19 ម្ដងទៀត
ស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានស្នើឲ្យអាជ្ញាធរជំនាញរបស់កម្ពុជា ត្រៀមយកសាច់ក្របីដែលនាំចូលពីប្រទេសឥណ្ឌា ហើយអាជ្ញាធរកម្ពុជារកឃើញមានផ្ទុកមេរោគ Covid-19 និងយកទៅដុតចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែកក្កដា មកពិនិត្យឡើងវិញ ដោយសារតែឥណ្ឌា ហាក់មិនអស់ចិត្តថាសាច់ក្របីដែលចេញពីឥណ្ឌា មកកម្ពុជា មានវីរុស Covid-19 នោះទេ។
សារព័ត៌មានថ្មីៗបានដកស្រង់ខ្លឹមសារលិខិតដែលស្ថានទូតឥណ្ឌា បានផ្ញើទៅកាន់អង្គភាពខ្លួនថា សាច់ក្របីដែលកម្ពុជារកឃើញ Covid-19 នេះ គឺមានការត្រួតពិនិត្យពីមន្ទីរពិសោធន៍ឥណ្ឌា ស្របតាមស្តង់ដារ ISO...
ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង ៨០% ត្រូវបានរុះរើចេញពីទីសាធារណៈនៅខេត្តកំពង់ស្ពឺ
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអះអាងថា ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងដែលដាក់តាំងបង្ហាញតាមទីសាធារណៈ គឺបានរុះរើចេញអស់ ៨០% ហើយ។ ចំណែកឯផ្ទាំងគ្រឿងស្រវឹងដែលនៅសល់ លោកទុកពេលត្រឹមពាក់កណ្ដាលខែនេះ បើគ្មានការរុះរើទេ នោះក្រុមការងារអាជ្ញាធរខេត្តនឹងចុះរុះរើ ហើយក្រុមហ៊ុនលក់គ្រឿងស្រវឹងជាអ្នកទទួលខុសត្រូវលើថ្លៃចំណាយ។
គេហទំព័រសារព័ត៌មានថ្មីៗបានដកស្រង់សម្ដីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថា លោកអភិបាលខេត្តសាទរដែលឃើញពលរដ្ឋចូលរួមយ៉ាងច្រើនលើសលប់ក្នុងការរុះរើដោយស្ម័គ្រចិត្ត ដើម្បីជួយលើកកម្ពស់សោភណភាពខេត្ត។ ប៉ុន្តែចំនួនផ្ទាំងគ្រឿងស្រវឹងដែលនៅសេសសល់ភាគច្រើន គឺនៅតាមដងផ្លូវសាធារណៈដែលមិនមែននៅចំពីមុខផ្ទះរបស់ពលរដ្ឋ។
អភិបាលខេត្តរូបនោះបញ្ជាក់ថា អាជ្ញាធរទុកពេលឱ្យក្រុមហ៊ុនបន្ថែមដល់ថ្ងៃទី១៥ ខែមិថុនា...