36.2 C
Phnom Penh

TAG

សម រង្ស៊ី

លោក សម រង្ស៊ី ចូល​បំភ្លឺ​នៅ​តុលាការ​បារាំង​ក្នុង​សំណុំរឿង​ឃាតកម្ម​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ចាស់

លោក សម រង្ស៊ី និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ជូឡុង សូមួរ៉ា បាន​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ​បារាំង លើ​សំណុំរឿង​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ជុំវិញ​អំពើ​ឃាតកម្ម​គប់​គ្រាប់បែកដៃ​កាលពី​ជិត ៣០​ឆ្នាំ​មុន​លើ​ហ្វូង​បាតុករ ដែល​បណ្តាល​ឲ្យ​មនុស្ស​ជិត ២០​នាក់​ស្លាប់ និង​ជាច្រើន​ទៀត​របួស។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ធំ និង​ជា​មនុស្ស​ជំនិត​របស់​លោក សម រង្ស៊ី គឺ​លោក...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​សមាជ​នៅ​បារាំង​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​បើក​ដំណើរការ​បក្ស​សង្គ្រោះ​ជាតិ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​សមាជ​មហាជន​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​ប្រទេស​បារាំង នា​ពេល​ខាង​មុខ​នេះ រក្សា​ឈ្មោះ​សង្គ្រោះ​ជាតិ​តែ​មួយ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ទាមទារ​ឱ្យ​បើក​ដំណើរការ​បក្ស​នេះ​ឡើងវិញ។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៨ ខែ​មីនា ថា សមាជ​នេះ​ត្រូវតែ​ពង្រឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ជាង ៣​លាន​នាក់​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ ដើម្បី​បន្ត​ជួយ​កម្លាំង​តស៊ូ​នៅ​ក្នុង​ស្រុក​ផ្អែក​តាម​ស្មារតី​មិន​ចុះ​ញ៉ម​របស់​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ។ លោក...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​តុលាការ​បារាំង​បើក​សវនាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ពីរ​រូប

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​តាមដាន​សំណុំរឿង​គប់​គ្រាប់បែក​កាលពី​ជិត ៣០​ឆ្នាំ​មុន ដែល​តុលាការ​បារាំង នឹង​បើក​សវនាការ​លើ​មន្ត្រី​កងកម្លាំង​ជាន់ខ្ពស់​របស់​កម្ពុជា​ពីរ​រូប គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លទ្ធផល​នៃ​សវនាការ​នៅ​ថ្ងៃទី​១៩ រហូត​ដល់​ថ្ងៃទី​២១ ខែមី​នា ខាងមុខ​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​លោក ហ៊ុន...

រដ្ឋមន្ត្រី​មហាផ្ទៃ​ថា​បើ​គ្មាន​ការ​គប់គិត​ពី​មន្ត្រី​អនុវត្ត​ច្បាប់​ទេ បញ្ហា​គ្រឿងញៀន​ខុស​ច្បាប់​ក៏​មិន​រីក​ធំ​ដែរ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ព្រមាន​ចាត់​វិធានការ​វះកាត់​សាច់​ស្អុយ ប្រសិនបើ​រក​ឃើញ​មន្ត្រី​សមត្ថកិច្ច​ណា​មួយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ខុស​ច្បាប់ ហើយ​ថា​បើ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ទេ បញ្ហា​នេះ​ក៏​មិន​រីក​ធំ​ដូច​សព្វថ្ងៃ​នេះ​ដែរ។ លោក ស សុខា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ មីនា នេះ​ដោយ​លើកឡើង​នូវ​បទបញ្ជា​ព្រមាន​ផ្ទាល់​ទៅ​កាន់​មន្ត្រី​នគរបាល​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១០ កាលពី​រសៀល​ថ្ងៃទី​១២ ខែ​មីនា ថា មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ត្រូវតែ​ប្រញាប់​ដក​ខ្លួន​ជាបន្ទាន់ បើ​មិន​ចង់​ក្លាយ​ជា​សាច់​ស្អុយ។ លោក ស សុខា អះអាង​ថា ចាប់​ពី​ពេលនេះ​ទៅ រាជរដ្ឋាភិបាល...

លោក សម រង្ស៊ី ថា​លោក ហ៊ុន សែន នឹង​ប្រឈម​ជាមួយ ICC ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ជាង​៤០​ឆ្នាំ​មក​នេះ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ព្រមាន​ថា លោក ហ៊ុន សែន នឹង​ប្រឈមមុខ​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court, ICC) ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ដែល​គាត់​បាន​ប្រព្រឹត្ត​តាំងពី​អំឡុង​ទសវត្សរ៍​១៩៨០ មក​ម្ល៉េះ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ មីនា នេះ​ថា ក្នុង​ផែនការ «ក​៥» អំឡុង​ឆ្នាំ​១៩៨០...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង​ទៅ​បោះឆ្នោត​ឱ្យ​លោក​បន្ត​ធ្វើការ​រៀងរាល់ ៥​ឆ្នាំ​ម្តង

លោក ហ៊ុន ម៉ាណែត ឆ្លើយតប​ឌឺដង​ទៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ដែល​តែង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ដោយ​ប្តូរ​មក​វិញ​នូវ​ការ​ក្រោក​ឈរ​ឡើង​ទៅ​បោះឆ្នោត​នៅ​រៀងរាល់ ៥​ឆ្នាំ​ម្តង ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​លោក​ធ្វើ​ការងារ​បន្ត​ទៀត។ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន វ៉ាន់ដា ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ នេះ លោក ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង​ទៅ​បោះឆ្នោត​នៅ​រៀងរាល់ ៥​ឆ្នាំ​ម្តង ខណៈ​មាន​ពលរដ្ឋ​ជាង ៨០% បាន​បោះឆ្នោត​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ធ្វើការ​បន្ត។ លោក​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ គេ​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល​ធ្វើការ មិនមែន​បបួល​គ្នា​ទៅ​ទម្លាក់​រដ្ឋាភិបាល​នៅ​ក្រោយ​ការ​បោះឆ្នោត​បាន...

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​និយាយ​អំពី​រឿង​ធនធាន​មនុស្ស ក្រោយពី​ឪពុក​ដឹកនាំ​ប្រទេស​ប្រមាណ​៤០​ឆ្នាំ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា ប្រទេស​មួយ​អាច​ខ្លាំង​ទៅ​បាន លុះត្រា​តែ​មាន​មូលធន​មនុស្ស​ខ្លាំង ហើយ​ផ្ទុយទៅវិញ បើ​ប្រទេស​មួយ​មាន​ការ​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ឥត​ឈប់​ឈរ ប្រទេស​នោះ​នឹង​មិន​អាច​កសាង​ធនធាន​មនុស្ស​ឡើយ។ អ្នក​ស្តាប់​លោក ហ៊ុន ម៉ាណែត និយាយ​ត្រង់​ចំណុច​នេះ មាន​ការ​ភ្ញាក់ព្រើត ព្រោះ​ថា​លោក​រៀន​នៅ​បស្ចិម​ប្រទេស បាន​សញ្ញាបត្រ​យក​មក​បង្អួត​កូន​ខ្មែរ​ឯទៀត មុន​នឹង​ឡើង​ជា​នាយករដ្ឋមន្ត្រី​ដែល​ឪពុក​រៀបចំ​ឲ្យ​ត​ត្រកូល។ សហរដ្ឋ​អាមេរិក​ដែល​លោក​ទៅ​រៀន បោះឆ្នោត​ដូរ​ប្រធានាធិបតី ៤​ឆ្នាំ​ម្តង ហើយ​បេក្ខជន​ម្នាក់​ឈរឈ្មោះ​ធ្វើ​ប្រធានាធិបតី​បាន​តែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ។ សមាជិក​រដ្ឋសភា រើស​ក្នុង​ការ​បោះឆ្នោត ២​ឆ្នាំ​ម្តង ឥត​មាន​កំណត់​អាណត្តិ ហើយ​សមាជិក​ព្រឹទ្ធសភា...

លោក សម រង្ស៊ី ពោល​ដដែលៗ​ថា​របៀប​ដឹកនាំ​បែប​គ្រួសារ​និយម​សព្វថ្ងៃ ទោះ​កូន​គ្មាន​សមត្ថភាព​ក៏​គេ​លើក​តម្កើង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រួសារ​ត្រកូល​ហ៊ុន​ដឹកនាំ​ប្រទេស​តាម​វប្បធម៌​គ្រួសារ​និយម ទោះ​កូនៗ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​មនុស្ស​គ្មាន​សមត្ថភាព​ក៏ដោយ ក៏​ពួកគេ​រៀបចំ​លើក​តម្កើង​ឱ្យ​ទៅ​ដឹកនាំ​ប្រទេស​ជាតិ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​វីដេអូ​ឃ្លីប​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ មីនា នេះ​ថា កូនៗ​របស់​លោក ហ៊ុន សែន ដូចជា​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​បក្ស​នយោបាយ​និង​ពលរដ្ឋ​ខ្មែរ​រួម​គ្នា​គិត​រក្សា​ទឹក​រក្សា​ដី

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​បក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​ចេញពី​ប្រទេស​កម្ពុជា ព្រោះ​បើ​បន្ត​ទុក​ឱ្យ​របប​ដឹកនាំ​គ្រួសារ​និយម​បែប​នេះ ខ្មែរ​ច្បាស់​ជា​វិនាស​អន្តរាយ​មិន​ខាន។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ មីនា នេះ​ថា រាល់​ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រង​ទុក្ខវេទនា​ខ្លាំង​ណាស់ ទាំង​អ្នកគាំទ្រ​បក្ស​ប្រឆាំង ទាំង​អ្នកគាំទ្រ​បក្ស​កាន់​អំណាច ដោយសារ​បញ្ហា​លុយកាក់ បញ្ហា​បំណុល បញ្ហា​សេដ្ឋកិច្ច បញ្ហា​លំនៅឋាន បញ្ហា​ការងារ បញ្ហា​សុខភាព រួម​ទាំង​ការ​ប្រឈមមុខ​នឹង​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស។ ប្រភព​ដដែល​លើកឡើង​ថា...

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង​ប្រកាស​ប្រារព្ធ​សមាជ​មហាជន​នៅ​ថ្ងៃទី​២២ ខែ​មីនា

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង ប្រកាស​ប្រារព្ធ​សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ខែ​នេះ សម្រាប់​អ្នក​ដែល​គាំទ្រ​ចលនា​ជាតិ​តស៊ូ និង​អ្នក​តាមដាន​កម្លាំង​ផ្កា​រីក​នៅ​កម្ពុជា។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​បារាំង បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ ខែ​មីនា នេះ​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ​នៅ​ជុំវិញ​ពិភពលោក ចូលរួម​សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​ចុង​ខែ​កុម្ភៈ បាន​ចេញ​លិខិត​មួយ​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក និង​ជា​អ្នក​គិតគូរ​ពី​ជោគវាសនា​ប្រទេស​ជាតិ នាំគ្នា​ចូលរួម ឬ​ក៏​បញ្ជូន​តំណាង​មក​ចូលរួម​ក្នុង​ពិធី​សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុង​ខែ​មីនា នេះ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ចលនា​ជាតិ​តស៊ូ និង​យុទ្ធសាស្ត្រ​ផ្កា​រីក​នៅ​កម្ពុជា។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ...

Latest news

© 2021, ដេលី. All rights reserved.