36.2 C
Phnom Penh

TAG

សម រង្ស៊ី

នាយករដ្ឋមន្ត្រី​កូន​និយាយ​ចំអក​លោក សម រង្ស៊ី ថា​ម្តង​រិះគន់ ម្តង​សរសើរ​មេដឹកនាំ​ថ្មី​សហរដ្ឋ​អាមេរិក

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​សារ​សំដៅ​ទៅ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ដោយ​ចោទ​ជា​សំណួរ​ថា តើ​អ្នក​នយោបាយ​ចាស់​វស្សា​ត្រូវ​ធ្វើ​មុខ​ក្រាស់ ឬ​ដាក់​ខ្លួន​ងាក​មក​និយាយ​ល្អ​អំពី​លោក ដូណាល់ ត្រាំ ដើម្បី​ទទួល​បាន​ការ​ជួយ​ឬ​ទេ? នៅ​ក្នុង​ចំណារ​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា លោក​កត់សម្គាល់​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​នេះ​លោក​ឃើញ​មាន​ការ​ចែករំលែក​វីដេអូ​នៃ​បទសម្ភាសន៍​លោក សម រង្ស៊ី ដែល​ជា​អ្នក​នយោបាយ​ចាស់​វស្សា...

លោក សម រង្ស៊ី ថា​កម្ពុជា​សព្វថ្ងៃ​គ្មាន​ទីផ្សារ​ផល​កសិកម្ម​ឱ្យ​កសិករ​ទេ តែ​មាន​ទីផ្សារ​គ្រឿងញៀន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា នៅ​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​មាន​ទីផ្សារ​ស្រូវ​អង្ករ​សម្រាប់​កសិករ​ខ្មែរ​ទេ។ ផ្ទុយទៅវិញ គឺ​មាន​តែ​ទីផ្សារ​លក់​គ្រឿងញៀន​ប៉ុណ្ណោះ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ មករា នេះ​ថា បញ្ហា​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ជំងឺ​រាតត្បាត​យ៉ាង​អនាធិបតេយ្យ​ទៅ​ហើយ ដែល​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​សង្គម​ជាតិ​ទាំងមូល​នា​ពេល​បច្ចុប្បន្ន​នេះ។ ប្រភព​ដដែល​លើកឡើង​ថា ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ប្រើ​ថ្នាំញៀន រួម​ទាំង​អ្នក​ផលិត និង​អ្នក​ចែកចាយ​នៅ​ក្នុង​រាជាណាចក្រ​កម្ពុជា​សព្វថ្ងៃ​នេះ បាន​បង្ក​ផលវិបាក​អស្ថិរភាព​សង្គម​ក្នុង​ប្រទេស​គ្រប់​ទីកន្លែង ហើយ​វិបត្តិ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ​ដោយសារតែ​អំពើពុករលួយ​ចេញពី​ការ​គប់គិត​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល​កំពូល និង​ក្រុម​ឧក្រិដ្ឋជន។ លោក​បន្ត​ថា ក្រុម​ម៉ាហ្វីយ៉ា​បាន​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​មជ្ឈមណ្ឌល​ក្នុង​តំបន់​សម្រាប់​ការ​ផលិត ចែកចាយ​គ្រឿងញៀន...

លោក សម រង្ស៊ី ចោទ​អភិបាលរង​រាជធានី​ភ្នំពេញ ឃ្លាំង ហួត ជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​លោក លិម គិមយ៉ា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​ថា​អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃ្លាំង ហួត គឺ​ជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដោយ​ផ្ទាល់ ក្រោម​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មករា ថា​លោក​បាន​ប្រមូល​ភស្តុតាង​គ្រប់​ជ្រុង​អស់​ហើយ​ដែល​បង្ហាញ​ថា អភិបាលរង​រាជធានី​ភ្នំពេញ​លោក ឃ្លាំង...

លោក សម រង្ស៊ី ថា​នយោបាយ​កសិកម្ម​គ្រួសារ​ត្រកូល​ហ៊ុន មិន​ស្មើ​នឹង​គំនិត​កសិករ​សាមញ្ញ​ម្នាក់​ផង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា របប​ត្រកូល​ហ៊ុន​កំពុង​រៀបចំ​នយោបាយ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ដើម្បី​បម្រើ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​ខ្លួនឯង ជាជាង​ការ​រៀបចំ​នយោបាយ​កសិកម្ម​តាម​របៀប​ប្រជាធិបតេយ្យ​ប្រកប​ដោយ​តម្លាភាព។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មករា នេះ​ថា លោក​សូម​រៀបរាប់​អំពី​វិធានការ​ជាក់ស្តែង​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​ប្រទេស​ជិតខាង​ដូចជា​ប្រទេស​ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី ជាដើម ដែល​បាន​អនុវត្ត​ដើម្បី​ធានា​តម្លៃ​កសិផល​សមរម្យ​ក្នុង​គោលបំណង​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រជាកសិករ​ក្នុង​ប្រទេស​របស់​គេ។ លោក សម រង្ស៊ី លើកឡើង​ថា ត្រូវ​មាន​ការ​កំណត់​ថ្លៃ​ស្រូវ​ជា​អប្បបរមា ឬ​ទាប​បំផុត...

លោក សម រង្ស៊ី ថា​របប​ក្រុង​ភ្នំពេញ​នឹង​ប្រឈម​ឧបសគ្គ​កាន់តែ​ខ្លាំង ក្រោយពី​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​អាមេរិក​ចូល​កាន់​តំណែង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា របប​ក្រុង​ភ្នំពេញ​នឹង​ត្រូវ​ប្រឈម​ឧបសគ្គ​កាន់តែ​ខ្លាំង​ជាមួយ​អាមេរិក ក្រោយ​ពេល​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump)។ លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២២ មករា នេះ​ថា លោក ម៉ាកូ...

២១​ឆ្នាំ​ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅ​កណ្តាល​ក្រុង យុត្តិធម៌​មិន​ដឹង​នៅ​ឯណា

គណបក្ស​ក្រៅ​រដ្ឋាភិបាល រួម​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន ប្ដេជ្ញា​មិន​បញ្ឈប់​ការ​ស្វែងរក​យុត្តិធម៌​ឱ្យ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ឡើយ ហើយ​នឹង​បន្ត​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​បញ្ចប់​វប្បធម៌​និទណ្ឌភាព​ដើម្បី​នាំ​ខ្លួន​ឃាតករ​ពិត​មក​កាត់ទោស​តាម​ផ្លូវច្បាប់។ គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល រួម​ជាមួយ​អ្នកវិភាគ ព្រមទាំង​សកម្មជន​នានា​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៥ នេះ បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ទីតាំង​រូបសំណាក​លោក​នៅ​លើ​សួនច្បារ​ច្រមុះ​ជ្រូក​វិមាន​ឯករាជ្យ ខាង​ជើង​វត្ត​លង្កា រាជធានី​ភ្នំពេញ ក្នុង​ពិធី​រំលឹក​ខួប ២១​ឆ្នាំ ដែល​លោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ពេល​ព្រឹក ខណៈ​លោក​កំពុង​អាន​កាសែត​ក្នុង​តូប​លក់​សៀវភៅ​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិគ្រឹះ​នាយករដ្ឋមន្ត្រី​ខ្មែរ...

លោក សម រង្ស៊ី ជឿជាក់​លើ​តុលាការ​ថៃ នឹង​ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​មេដឹកនាំ​បក្ស​កាន់​អំណាច​កម្ពុជា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជឿជាក់​ថា​តុលាការ​ថៃ នឹង​ចេញ​ដីកា​ចាប់​ខ្លួន​ទីប្រឹក្សា​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ឈ្មោះ លី រតនៈរស្មី ដែល​មាន​ឈ្មោះ​ជា​ភាសា​ថៃ ថា ស៊ុមវ៉ាំង បាំរុងគីត ដែល​បាន​ជួល និង​វេរ​លុយ​ទៅ​ឱ្យ​ឃាតករ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ដើម្បី​អាច​គេច​ផុត​ពី​ការ​បាត់​ខ្លួន​ដោយសារ​ត្រូវ​គេ​សម្លាប់។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ មករា នេះ​ថា បើ​តុលាការ​ថៃ...

ក្រុម​តស៊ូ​មតិ​វាយតម្លៃ​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ជាង​១​ឆ្នាំ​នេះ​ថា​កាន់តែ​ធ្វើ​ឱ្យ​កម្ពុជា​រអិល​ទៅ​រក​ជ្រោះ​នយោបាយ​និង​សេដ្ឋកិច្ច

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (Cambodian Advocacy Team, CAT) លើកឡើង​ថា តំណែង​នាយករដ្ឋមន្ត្រី​រយៈពេល ១៦​ខែ​របស់​លោក ហ៊ុន ម៉ាណែត កាន់តែ​រុញ​ឱ្យ​ប្រទេស​កម្ពុជា​រអិល​ទៅ​រក​ជ្រោះ​នយោបាយ និង​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​បោះបង់​ផល​ប្រយោជន៍​ជាតិ​ដើម្បី​តែ​ការពារ​អំណាច និង​ផល​ប្រយោជន៍​គ្រួសារ និង​បក្ខពួក។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា Cambodian Advocacy Team ចេញ​លិខិត​វាយតម្លៃ​លើ​ការ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០២ ខែ​មករា...

បក្ស​នយោបាយ​មួយ​ស្នើ​បក្ស​ប្រជាជន​កម្ពុជា​បង្កើត​ច្បាប់​ភេរវកម្ម​សំដៅ​លើ​ក្រុម​ប្រឆាំង

អ្នកជំនាញ​ផ្នែក​ច្បាប់ អះអាង​ថា ការ​បង្កើត​ច្បាប់​ភេរវកម្ម​ដើម្បី​បញ្ចូល​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ទៅ​ក្នុង​ក្រុម​ភេរវករ មាន​ន័យ​ស្មើ​នឹង​ប្រកាស​សង្គ្រាម​ជាមួយ​ខ្មែរ​គ្នា​ឯង ដែល​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គី​ជាតិ​កាន់តែ​រីក​ធំ​ទ្វេ​ឡើង។ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ ធ្នូ នេះ​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​មាន​គណបក្ស​នយោបាយ​ដែល​ចំណុះ​ឱ្យ​បក្ស​កាន់​អំណាច និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន បាន​ចេញ​មុខ​ស្នើ​ឱ្យ​បង្កើត​ច្បាប់​ភេរវកម្ម​ដើម្បី​ដាក់​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជា​ក្រុម​ភេរវករ​ជាបន្តបន្ទាប់។ អ្នក​សិក្សា​ផ្នែក​ច្បាប់​រូប​នេះ​បន្ត​ថា ករណី​ជា​ឧទាហរណ៍​ជាក់ស្តែង​ដូចជា ការ​រំលាយ​របប​របស់​លោក អាល់អាសាដ ក្នុង​ប្រទេស​ស៊ីរី និង​របប​ដឹកនាំ​របស់​អ្នកស្រី ហ្សេក ហាស៊ីណា មេដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​បង់ក្លាដេស ជាដើម។ លោក...

លោក សម រង្ស៊ី ថា​ដែនដី​ខ្មែរ​មិន​គ្រប់​ផ្ទៃក្រឡា​ដូច​ក្នុង​ផែនទី​ទេ បើសិន​បាត់​កោះត្រល់​និង​កោះ​គុត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា ទឹកដី​ខ្មែរ​មាន​ទំហំ ១៨១០៣៥​គីឡូម៉ែត្រ​ក្រឡា ហើយ​ទំហំ​នេះ​គឺ​រាប់​បញ្ចូល​ទាំង​កោះត្រល់ និង​កោះ​គុត ឬ​គុជ ផង​ដែរ បើ​កោះ​ទាំងនេះ​បាត់បង់ នោះ​មាន​ន័យ​ថា​ទឹកដី​ខ្មែរ​មិន​គ្រប់​ទំហំ ១៨១០៣៥​គីឡូម៉ែត្រ​ក្រឡា​ទេ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន...

Latest news

© 2021, ដេលី. All rights reserved.