29.3 C
Phnom Penh

TAG

ស៊ីហាសាក់ ភួងកេតកែវ Sihasak Phuangketkeow

រដ្ឋមន្ត្រី​កម្ពុជា-ថៃ រឭក​គ្នា​អំពី​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ​និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ

រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​កម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ថៃឡង់ដ៍ លោក Sihasak Phuangketkeow រំឭក​គ្នា​ទៅវិញ​ទៅមក​ថា ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​រួម​ចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ឯកភាព​ក្នុង​អាស៊ាន គឺ​ទាមទារ​ការ​ប្ដេជ្ញាចិត្ត​ពិតប្រាកដ និង​ការ​គោរព​ច្បាប់​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ផ្សាយ​ក្នុង​កាសែត​បរទេស​ទាំង​ពីរ​ខាង។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨ មេសា ថា ជំនួប​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-សហភាព​អឺរ៉ុប (AEMM) ក្នុង​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃទី​២៧ មេសា...

កម្ពុជា​ច្រាន​ចោល​ការ​អះអាង​របស់​ថៃ ដែល​ថា​កម្ពុជា​សុំ​ពន្យារ​ពេល​ចរចា​ព្រំដែន​រហូត​ក្រោយ​ចូលឆ្នាំ​ថ្មី

រដ្ឋាភិបាល​កម្ពុជា ច្រានចោល​ទាំងស្រុង​ចំពោះ​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែល​ថា​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ពី​កិច្ចចរចា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ព្រោះ​កម្ពុជា​មិន​ដែល​សុំ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឡើយ។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បច្ចុប្បន្នភាព​ស្ដីពី​ការ​វិវឌ្ឍ​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​១១ មីនា នេះ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ពុំ​ដែល​អះអាង...

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ជម្លោះ​ព្រំដែន​បន្ទាប់ពី​ភាគី​ថៃ បង្ខំ​ឱ្យ​កម្ពុជា​ទទួលយក​សន្តិភាព​ក្រោម​ការ​គំរាម​កំហែង​របស់​ខ្លួន

អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ការ​ព្រួយបារម្ភ​ពី​សន្តិភាព​របស់​កម្ពុជា បន្ទាប់ពី​ត្រូវ​បាន​ប្រទេស​ថៃ យក​សន្តិភាព​មក​ដាក់​លើ​តុ បង្ខំ​ឱ្យ​កម្ពុជា​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​ខ្លួន ដែល​ជា​ទង្វើ​គំរាម​កំហែង​មក​លើ​កម្ពុជា។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ខាង​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មីនា នេះ​ថា សន្តិភាព​មិន​អាច​មាន​ន័យ​បាន​ឡើយ​សម្រាប់​ប្រទេស​កម្ពុជា ប្រសិនបើ​មាន​ការ​បង្កហេតុ ឬ​ការ​គំរាម​ដោយ​ប្រើ​កម្លាំង​ពី​ប្រទេស​ថៃ នោះ ព្រោះ​សន្តិភាព​ពិតប្រាកដ​មិន​អាច​ស្ថិត​ក្រោម​សកម្មភាព​ណា​ដែល​អាច​នាំ​ទៅ​រក​ជម្លោះ ឬ​រំលោភ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​កម្ពុជា​នោះ​ទេ។ លោក សេក...

កម្ពុជា​ព្រមាន​ភាគី​ថៃ ដែល​ប្រតិដ្ឋ​ថា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ប្រើ​ជា​ទីតាំង​យោធា គឺ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់

រដ្ឋាភិបាល​កម្ពុជា ព្រមាន​ភាគី​ដែល​បាន​ប្រតិដ្ឋ​ថា​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ប្រើ​ជា​ទីតាំង​យោធា គឺជា​ការ​មិន​អើពើ​លើ​តថភាព​ផ្នែក​ច្បាប់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អំណាច​តុលាការ​អន្តរជាតិ និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​ក្នុង​តំបន់​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ទីតាំង​នេះ​ពុំ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​យោធា​ម្តង​ណា​ឡើយ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៧ កុម្ភៈ ដោយ​ប្រឆាំង​ដាច់អហង្ការ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែល​បាន​ចោទប្រកាន់​ថា ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ប្រាសាទ​ព្រះវិហារ ជា​ទីតាំង​យោធា ជុំវិញ​សង្គ្រាម​ជាមួយ​ថៃ កាលពី​ពេល​កន្លង​ទៅ​នោះ។ ក្រសួង​ការបរទេស​កម្ពុជា លើកឡើង​ថា វត្តមាន​របស់​ឆ្មាំ​សន្តិសុខ​កម្ពុជា ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ការពារ​អធិបតេយ្យ​កម្ពុជា​លើ​ទីតាំង​នេះ មិន​អាច​បកស្រាយ​ថា​ជា​ការ​ប្រើប្រាស់​ប្រាសាទ​ក្នុង​គោលបំណង​យោធា​បាន​ឡើយ។ ប្រភព​ដដែល អះអាង​ថា...

ថៃ​គំរាម​កម្ពុជា​ថា​ចង់បាន​សន្តិភាព ឬ​ចង់​បន្ត​ជម្លោះ​ជាមួយ​ថៃ ទើប​រុញ​បញ្ហា​ព្រំដែន​ទៅ​លើ​ឆាក​អន្តរជាតិ

ប្រទេស​ថៃ ថ្លែង​ថា តើ​ប្រទេស​កម្ពុជា​ចង់បាន​សន្តិភាព ឬ​ចង់​ឈ្លោះ​គ្នា​ជាមួយ​ថៃ បន្ត​ទៅ​ទៀត ព្រោះ​ថា​កម្ពុជា​នៅតែ​បន្ត​រុញ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​មក​លើ​ឆាក​អន្តរជាតិ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព ខណៈ​ថៃ មិន​មាន​បំណង​បង្ក​ជម្លោះ​ជាមួយ​កម្ពុជា ឡើយ។ កាសែត​ថៃ Khaosod និង The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុង​កិច្ចប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (អ.ស.ប) នា​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​អង្គារ...

រដ្ឋមន្ត្រី​ថៃ ប្រាប់​នាយក​យូណេស្កូ​ដោយ​បដិសេធ​ថា​កងទ័ព​ថៃ​មិន​បាន​វាយប្រហារ​លើ​ប្រាសាទ​ព្រះវិហារ​នោះ​ទេ

ប្រទេស​ថៃ ចោទ​ថា​ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​កងទ័ព​ខ្មែរ​ប្រើប្រាស់​ជា​ទីតាំង​កងទ័ព​លាក់​ខ្លួន និង​លាក់​អាវុធ ជុំវិញ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​បដិសេធ​ថា​កងទ័ព​ថៃ មិន​បាន​វាយប្រហារ​លើ​ប្រាសាទ​ព្រះវិហារ ដូច​ការ​ចោទប្រកាន់​ពី​ភាគី​កម្ពុជា នោះ​ទេ។ កាសែត Thai Enquirer បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែល​ប្រាប់​នាយក​អង្គការ​យូណេស្កូ (UNESCO) លោក Khaled Ahmed El-Enany Ali Ezz នៅ​ថ្ងៃ​ចន្ទ...

លោក ម៉ែន គឹមសេង ចាត់ទុក​រដ្ឋមន្ត្រី​ការបរទេស​ថៃ ពី​អ្នកជំនាញ​ការទូត​ក្លាយ​ជា​អ្នកជំនាញ​ភូត​ប្រចាំ​ប្រទេស​ថៃ

អ្នក​សារព័ត៌មាន​ខ្មែរ​នៅ​ក្រៅ​ប្រទេស ចាត់ទុក​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ FRANCE 24 កាលពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ ដោយ​ចោទ​ថា​ជា​សម្ដី​ភូត​កុហក ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ពី​អ្នកជំនាញ​ការទូត​ប្រទេស​ថៃ បាន​ក្លាយ​ជា​អ្នកជំនាញ​ខាង​ភូត​ប្រចាំ​ប្រទេស​ថៃ ទៅវិញ។ លោក ម៉ែន គឹមសេង លើកឡើង​ថា អ្នក​សារព័ត៌មាន​នៃ​ទូរទស្សន៍​បារាំង France 24 បាន​បកអាក្រាត​ល្បិចកល​របស់​រដ្ឋមន្ត្រី​ការបរទេស​ថៃ រូប​នេះ​គ្មាន​សល់​ជុំវិញ​ការ​សាកសួរ​អំពី​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ ដែល​ធ្វើ​ឱ្យ​លោក ស៊ីហាសាក់...

Latest news

© 2021, ដេលី. All rights reserved.