TAG
ស្រី ទីន
ប្រជាសហគមន៍អះអាងថាព្រៃឡង់នឹងវិនាសនៅឆ្នាំ២០២២ បើរដ្ឋាភិបាលមិនអើពើទប់ស្កាត់បទល្មើស
ប្រជាសហគមន៍អះអាងថា ព្រៃឡង់នឹងវិនាសក្នុងឆ្នាំ២០២២ ប្រសិនបើរដ្ឋាភិបាលមិនអើពើទប់ស្កាត់ ខណៈសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់នៅស្រុករវៀង ខេត្តព្រះវិហារ បានកើនឡើងខ្លាំងយ៉ាងគគ្រឹកគគ្រេងជាងពេលកន្លងមក។
ការអះអាងរបស់ប្រជាសហគមន៍ ធ្វើឡើងបន្ទាប់ពីពួកគេបានចុះល្បាតព្រៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងចំនួន ១០កន្លែងផ្សេងគ្នាក្នុងតំបន់ព្រៃឡង់ ដោយរកឃើញបទល្មើសចំនួន ៣១០ករណី។
សហគមន៍ការពារព្រៃឡង់បានឲ្យដឹងទៀតថា ទីតាំង ១០កន្លែងដែលពួកគេចុះល្បាត ហើយបានរកឃើញបទល្មើសនោះមានដូចជា តំបន់ស្រុកចាស់ តំបន់ភ្នំគគឹល តំបន់ភ្នំចោទ តំបន់ស្រែចារ តំបន់ជ្រាប់ស្វាយ តំបន់អូរអាចម៍ដែក...