25.7 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចូលរួមជាអធិបតី សម្ពោធ កាត់ខ្សែបូ រៀបចំឡើងនៅស្គន់ ខេត្តកំពង់ ចាម បន្ទាប់ពីការបិទការដ្ឋានពង្រីកថ្នល់ជាតិលេខ៧ ពីពីរខ្សែ ទៅ៤ខ្សែ សម្រាប់ចរាចរណ៍ទៅមក ដោយ ប្រើទុនចិនពីគម្រោង គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ហៅកាត់តាមភាសាអង់គ្លេសថា ប្រ៊ី BRI។

ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន 

អាជ្ញាធរថៃបានអនុញ្ញាតឱ្យពលរដ្ឋជិត ៣,០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងតំបន់ភ្នំ៣៥០ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ មុនពេលប្រកាសបិទទីតាំងទាំងពីរជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃស្ថានភាពសន្តិសុខតាមព្រំដែន។ 

រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព

រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចូលសមាជិកគ្រួសារ និងសាច់ញាតិរបស់យុទ្ធជនពលី និងរបួសធ្ងន់ចំនួន ៤១នាក់ ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដែលជាវិធានការមួយត្រូវបានអ្នកតាមដានសង្គមមើលឃើញថា ជាការតបស្នង និងលើកទឹកចិត្តដល់កងកម្លាំងដែលបានលះបង់ក្នុងការបំពេញបេសកកម្មការពារជាតិ។

សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន

ស្ថានទូតអាមេរិកនៅភ្នំពេញ ថា ការដោះលែង អតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា គឺជាការវិវឌ្ឍវិជ្ជមានមួយ ហើយសហរដ្ឋអាមេរិក បានរក្សាជំហរថា ការផ្តន្ទាទោសរបស់លោកដែលពាក់ព័ន្ធនឹងការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺគ្មានមូលដ្ឋាន។

មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ

មន្រ្តីបក្សកាន់អំណាចមួយរូប ទម្លាយថា ការងារស្វែងរកការដោះលែងអតីតមេដឹកនាំបក្សប្រឆាំងដ៏មានឥទ្ធិពលនៅកម្ពុជា គឺលោក កឹម សុខា បានធ្វើឡើងអស់រយៈពេលជិត៣ឆ្នាំ ដោយសារលោកកឹម សុខា ទាមទារឲ្យមានការដោះលែងជាកញ្ចប់ដោយរាប់បញ្ចូលទាំង ដោះលែង អ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសង្គមផ្សេងទៀត។

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ

អ្នកតាមដានសង្គមកម្ពុជា អះអាងថា ព្រះរាជក្រឹត្យដែលចុះព្រះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា គឺជាការគណនានយោបាយដ៏ល្អិតល្អន់ និងស៊ីជម្រៅមួយ ក្នុងការទាញយកផលប្រយោជន៍ការទូត បំបែកកម្លាំងប្រឆាំង និងពង្រឹងគ្រឹះអំណាចរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត៖រដ្ឋាភិបាលគ្រោង​កែសម្រួល និងកាត់បន្ថយ ៣អគ្គនាយកដ្ឋាន និង៣០នាយកដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែ អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងបន្តជំរុញកំណែទម្រង់ស្ថាប័នរដ្ឋ តាមរយៈគម្រោងកែសម្រួល និងកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានមួយចំនួននៅតាមក្រសួងស្ថាប័នផ្សេងៗ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការចំណាយថវិកាជាតិ និងឆ្លើយតបទៅនឹងវិវត្តសង្គមឌីជីថល។

ព្រឹទ្ធសភាកម្ពុជា ​អនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

ព្រឹទ្ធសភាកម្ពុជា បាន​អនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដោយចំនួន៥៨សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល នៅក្នុងសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២០ ខែឧសភានេះ។

បណ្តា​អង្គទូត​បរទេស​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំរឿង​លោក កឹម សុខា

បណ្តា​អង្គទូត​បរទេស គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​តម្កល់​ការ​ផ្ដន្ទាទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​ជិត ៣០​ឆ្នាំ និង​បន្ថែម​ទោស​ដោយ​ការ​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​កម្ពុជា រយៈពេល ៥​ឆ្នាំ​ទៀត​នោះ។ បណ្តា​អង្គទូត​បរទេស​ប្រចាំ​កម្ពុជា​ជាច្រើន រួម​មាន​សហភាព​អឺរ៉ុប បារាំង អាល្លឺម៉ង់ អូស្ត្រាលី អង់គ្លេស និង​កាណាដា ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រហាក់ប្រហែល​គ្នា ដោយ​សម្ដែង​នូវ​ការ​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​បាន​តម្កល់​ការ​ផ្ដន្ទាទោស​របស់​តុលាការ​ជាន់​ទាប​លើ​លោក កឹម...

ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​លោក កឹម សុខា ដដែល

សាលា​ឧទ្ធរណ៍​ភ្នំពេញ សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​លោក កឹម សុខា ដដែល និង​ហាមប្រាម​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​រយៈពេល ៥​ឆ្នាំ។ កាលពី​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០២៣ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ២៧​ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស ក៏ប៉ុន្តែ​តុលាការ​តម្រូវ​ឱ្យ​សមត្ថកិច្ច​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ ដោយ​ដកហូត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជា​ស្ថាពរ៕

Latest news

© 2021, ដេលី. All rights reserved.