25.5 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល​រិះគន់​លោក ហ៊ុន សែន ថា​ប្រើ​ទូរទស្សន៍​បក្ខពួក​ឃោសនា​រៃអង្គាស​ថវិកា​ជួយ​កងទ័ព

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឆ្លៀត​ឱកាស​ប្រើ​មូលនិធិ​ទូរទស្សន៍ ស៊ីធីអិន (CTN) របស់​អ្នកឧកញ៉ា គិត ម៉េង ដើម្បី​បន្លប់​ព្រឹត្តិការណ៍​ដែល​គាត់​ប្រកាស​ដក​កងទ័ព​ចេញពី​ទីតាំង​ផ្ទុះ​អាវុធ​នៅ​តំបន់​មុំ​បី។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ការ​ប្រកាស​ធ្វើ​មូលនិធិ​ជួយ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន...

សហភាព​អឺរ៉ុប​បញ្ជាក់​ក្ដី​សង្ឃឹម​នៅ​ចំពោះ​មុខ​លោក ហ៊ុន ម៉ាណែត ពី​ការ​រីកចម្រើន​ការ​គោរព​សិទ្ធិមនុស្ស​និង​សេរីភាព

សហភាព​អឺរ៉ុប បញ្ជាក់​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ថា ក្តី​សង្ឃឹម​របស់​សហភាព​អឺរ៉ុប គឺ​ការ​រីកចម្រើន​នូវ​ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​កាន់តែ​ច្រើន​សម្រាប់​សង្គម​ស៊ីវិល រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​រាជាណាចក្រ​កម្ពុជា។ តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១០ មិថុនា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ជុំវិញ​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Antonio Costa អំឡុង​ពេល​ចូលរួម​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្ដីពី​មហាសមុទ្រ នៅ​ទីក្រុង​នីស កាលពី​ថ្ងៃទី​១០...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ប្រកាស​ថា​កម្ពុជា​មិន​បាន​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី​នោះ​ឡើយ

ក្រសួង​ការពារ​ជាតិ​កម្ពុជា បដិសេធ​ពី​ការ​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួលយក​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ពី​រដ្ឋាភិបាល ជាជាង​ទទួល​ព័ត៌មាន​ពី​ប្រភព​មិន​ច្បាស់លាស់។ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​នោះ​ឡើយ ដែល​កងទ័ព​កម្ពុជា​បាន​ឈរជើង​កាន់កាប់​តាំងពី​យូរ​មក​ហើយ​នោះ។ ប្រភព​ដដែល​អះអាង​ថា រាល់​ការ​រៀបចំ​កម្លាំង​របស់​កងទ័ព រាប់​ទាំង​ការ​ឈរជើង ការ​ពង្រាយ ការ​កែសម្រួល និង​ការ​ចល័ត​កម្លាំង គឺ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ទាំងអស់​ក្នុង​គោលដៅ​ត្រៀម​ខ្លួន​ការពារ​បូរណភាព​ទឹកដី​ជានិច្ច។ ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា កងទ័ព​កម្ពុជា​គាំទ្រ​ដល់​ការ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ប៉ុន្តែ​ក៏​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដែរ ដើម្បី​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ឈ្លានពាន​នានា។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន...

អ្នក​ឃ្លាំមើល​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​បារាំង​ជា​ដំណើរ​ទស្សនកិច្ច​ឥត​ប្រយោជន៍

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​បារាំង ក្នុង​ការ​ចូលរួម​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​មហាសមុទ្រ​នា​ពេលនេះ ជា​ដំណើរ​ទស្សនកិច្ច​ឥត​ប្រយោជន៍។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា ទោះ​លោក ហ៊ុន ម៉ាណែត បង្អួត​ពី​ការ​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​ផ្សេង រួម​ទាំង​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប​ក៏ដោយ គឺ​គ្រាន់តែ​ដើម្បី​កុហក​ពលរដ្ឋ​ខ្មែរ​ថា​មេដឹកនាំ​ប្រទេស​ទាំងនោះ​ទទួលស្គាល់​ខ្លួន​ប៉ុណ្ណោះ...

អ្នក​តាមដាន​អំពី​មេដឹកនាំ​ខ្មែរ​មើល​ឃើញ​ថា​លោក ហ៊ុន សែន និង​កូនៗ​របស់​គាត់​ជា​មនុស្ស​មិន​គោរព​សិទ្ធិ​ស្ត្រី

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​គេ​ដឹង​ថា​ជា​មេដឹកនាំ​ដែល​មិន​ឲ្យ​តម្លៃ​លើ​ស្ត្រី បើ​ទោះបីជា​គាត់​បង្ហាញ​ពី​ការ​គាំទ្រ​ពី​ការ​លើកកម្ពស់​ស្ត្រី​ក៏ដោយ។ កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៥ លោក ហ៊ុន សែន បាន​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​នៃ​ទំព័រ​ហ្វេសប៊ុក​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដោយ​តប​ទៅ​នឹង​ស្តេតធឺស​របស់​លោក ខៀវ កាញារីទ្ធ ដែល​បាន​សរសេរ​រៀបរាប់​ពី​ភរិយា​របស់​គាត់​ដែល​រង់ចាំ​ប្តី​ចេញ​ប្រជុំ​សមាជ ព្រោះ​ខ្លាច​ប្តី​ទៅ​ហួស​ផ្ទះ​ថា លោក ខៀវ កាញារីទ្ធ...

កម្ពុជា-ថៃ​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះ​បង្គោល​ព្រំដែន​គោក​នៅ​ពាក់កណ្ដាល​ខែ​មិថុនា

រដ្ឋាភិបាល​កម្ពុជា យល់ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក (JBC) រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៥ ខាងមុខ​នេះ ក្នុង​រាជធានី​ភ្នំពេញ ក្រោយពី​ប្រឈម​នឹង​ជម្លោះ​ព្រំដែន។ សារព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា Fresh News បាន​ដកស្រង់​សម្ដី​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី នៅ​ថ្ងៃទី​៤ មិថុនា នេះ​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក (JBC) រវាង​កម្ពុជា-ថៃ...

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​គ្រប់​និន្នាការ រួបរួម​គ្នា​ដើម្បី​ទប់ទល់​អ្នក​ឈ្លានពាន

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​គ្រប់​និន្នាការ រួបរួម​គ្នា​ដើម្បី​ទប់ទល់​នឹង​សត្រូវ​ឈ្លានពាន​ទឹកដី​ខ្មែរ ជាពិសេស​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ លើ​ទឹកដី​កម្ពុជា​នៅ​ពេលនេះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ មិថុនា នេះ​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ផ្ទៃក្នុង​ជាតិ គួរតែ​ត្រូវ​បាន​ទុក​មួយ​ឡែក​សិន ដើម្បី​រួម​គ្នា​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ថៃ ជាពិសេស គឺ​ការ​ចូលរួម​ជួយ​ប្តឹង​ថៃ...

អង្គ​សមាជ​អនុម័ត​ជា​ឯកច្ឆន្ទ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ថៃ ពី​បញ្ហា​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ ICJ

អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ បាន​បើក​សមាជ​ជា​លើកដំបូង​ដោយ​បាន​សម្រេច​ជា​ឯកច្ឆន្ទ គឺ ១៨២​សំឡេង​គាំទ្រ​លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ ពី​បញ្ហា​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ (ICJ)។ លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើកដំបូង​នៅ​ថ្ងៃទី​២ មិថុនា នេះ​ថា ទោះ​ភាគី​ថៃ មិន​ព្រម​ឡើង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក៏ដោយ ក៏​កម្ពុជា​នឹង​ប្តឹង​ករណី​នៅ​តំបន់​មុំ​បី ករណី​ប្រាសាទ​តាមាន់ធំ...

IDEA TALK៖ តើ​លោក ហ៊ុន ម៉ាណែត ហ៊ាន​ប្តឹង​ថៃ ករណី​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែរ​ឬ​ទេ?

កម្មវិធី IDEA TALKកាលពី​រាត្រី​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​លោក ហ៊ុន ម៉ាណែត ហ៊ាន​ប្តឹង​ថៃ ករណី​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែរ​ឬ​ទេ?»។

កិច្ចសម្ភាសន៍៖ គម្រោង​ធ្វើ​បាតុកម្ម​របស់​យុវជន​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ប្រទេស​ជប៉ុន

កិច្ចសម្ភាសន៍​ពិសេស​កាលពី​រាត្រី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីអំពី៖ «គម្រោង​ធ្វើ​បាតុកម្ម​របស់​យុវជន​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ប្រទេស​ជប៉ុន»។

Latest news

© 2021, ដេលី. All rights reserved.