28.2 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន សែន ឱ្យ​អាជ្ញាធរ​រើស​អតីត​យុទ្ធជន​និង​និវត្តជន​ដែល​មាន​លក្ខណសម្បត្តិ​ល្អ ធ្វើ​ជា​អ្នក​ដឹកនាំ​សហគមន៍

ប្រមុខរដ្ឋ​ស្តីទី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា លោក ហ៊ុន សែន ស្នើ​ឱ្យ​អភិបាល​រាជធានី-ខេត្ត ជ្រើសរើស​អតីត​យុទ្ធជន និង​និវត្តជន​ដែល​មាន​លក្ខណសម្បត្តិ​ល្អ ធ្វើ​ជា​អ្នក​ដឹកនាំ​សហគមន៍​ផ្សេងៗ ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សង្គម​ជាតិ។ ថ្លែង​ក្នុង​ពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​២៩ កញ្ញា នេះ លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី-ខេត្ត ជ្រើសរើស​អតីត​យុទ្ធជន និង​និវត្តជន ដែល​មាន​លក្ខណសម្បត្តិ​ល្អ ធ្វើ​ជា​អ្នក​ដឹកនាំ​សហគមន៍​ផ្សេងៗ។ លោក​ថា ដោយ​មើល​ឃើញ​ពី​សក្ដានុពល​របស់​អតីត​យុទ្ធជន និង​និវត្តជន ដែល​រួម​ចំណែក​ក្នុង​ការ​ដឹកនាំ​សហគមន៍។ លោក​អះអាង​ថា...

អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​លិខិត​យោធភូមិភាគ​៥ ដែល​ព្រម​រុះរើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​១​ខ្នង​នៅ​តំបន់​ព្រំដែន

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ទាមទារ​ឱ្យ​រដ្ឋាភិបាល​បដិសេធ​លិខិត​យោធភូមិភាគ​៥ ដែល​ទទួល​យក​សំណើ​ថៃ ព្រម​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប៉ុស្តិ៍​នគរបាល​ច្រក​ជ័យជម្នះ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជាបន្ទាន់ ដើម្បី​ចៀសវាង​ការ​បង្ក​កំហុស​ឆ្គង​ដែល​អាច​នាំ​ទៅ​ដល់​ការ​បាត់បង់​ទឹកដី​ជាតិ​ខ្មែរ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា តាម​គោលការណ៍​ច្បាប់ ការ​កែសម្រួល និង​រុះរើ​ទីតាំង​ក្នុង​ចំណុច​ណា​មួយ​នៅ​តំបន់​ព្រំដែន វា​គឺជា​សិទ្ធិ​សម្រេច​កម្រិត​រដ្ឋាភិបាល ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​មេបញ្ជាការ​ព្រំដែន​ថ្លើម​ធំ​ធ្វើការ​សម្រេច​ចិត្ត​តាម​បំណង​ថៃ...

លោក ហ៊ុន ម៉ាណែត ថា​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ រាជរដ្ឋាភិបាល​មិន​ដែល​ភ្លេច​យោធិន​ទាំង ១៨​នាក់​ទេ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ កម្ពុជា​បន្ត​ប្រើ​គ្រប់​យន្តការ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​យោធិន​ទាំង ១៨​នាក់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ថៃ ឱ្យ​បាន​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ឱ្យ​បាន​ឆាប់។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា នេះ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​នេះ​មាន​រយៈពេល​ជិត ២​ខែ​ហើយ ដែល​កងទ័ព​កម្ពុជា​ចំនួន ១៨​រូប ត្រូវ​បាន​ចាប់​ខ្លួន និង​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​យោធា​ថៃ។ រាជរដ្ឋាភិបាល​មិន​ដែល​ភ្លេច​យោធិន​ទាំង ១៨​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ដោយ​ភូមិភាគ​២ របស់​ថៃ ឡើយ។ លោក ហ៊ុន...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​គាត់​ចូល​បម្រើ​កងទ័ព​ជួរមុខ

ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើសុំ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អនុញ្ញាត​ឱ្យ​លោក ហេង សិទ្ធី នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​អនុញ្ញាត​ឱ្យ​គាត់​ចូល​បម្រើ​កងទ័ព​ជួរមុខ​ដើម្បី​ការពារ​ជាតិ​មាតុភូមិ។ ក្រុម​គ្រួសារ​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​២៥...

ប្រទេស​កម្ពុជា នៅតែ​សង្ឃឹម​អន្តរជាតិ​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ថៃ

ប្រទេសកម្ពុជានៅតែសង្ឃឹមអន្តរជាតិជួយដោះស្រាយជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ដែល​គេ​ហៅថា​បុរស​ខ្លាំង​កម្ពុជា បាន​ស្វែងរក​អន្តរាគមន៍​កាន់តែ​ច្រើន​ឡើងៗ​ទៅ​សហគមន៍​អន្តរជាតិ។ គេ​សង្កេត​ឃើញ​សារ​របស់​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត បាន​បញ្ជូន​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២៥ និង​ទៅ​កាន់​ប្រធានាធិបតី​បារាំង ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ចិន ឲ្យ​ជួយ​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឲ្យ​ថៃ គោរព​ឱ្យ​បាន​ពេញលេញ​បទ​ឈប់​បាញ់​គ្នា​ដែល​ភាគី​កម្ពុជា...

កាសែត​អន្តរជាតិ៖ លោក ហ៊ុន ម៉ាណែត បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ការ​ដឹកនាំ​កម្ពុជា​រយៈពេល​២​ឆ្នាំ​កន្លង​មក​នេះ

កាសែត​អន្តរជាតិ លើកឡើង​ថា នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ព្រោះ​រដ្ឋាភិបាល​របស់​គាត់​មិន​អាច​លុបបំបាត់​អំពើពុករលួយ ស្ដារ​នីតិរដ្ឋ និង​កាត់បន្ថយ​ភាព​ក្រីក្រ ជាដើម ដែល​ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​ពលរដ្ឋ​យ៉ាង​ធំធេង។ សារព័ត៌មាន​អន្តរជាតិ The Diplomat ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន បាន​ចុះផ្សាយ​អត្ថបទ​ស្ដីពី​កម្ពុជា នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា កម្ពុជា​គឺជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ជាប់​លេខ​រៀង​ទី​១៥៨ ខាង​អំពើពុករលួយ រួម​ទាំង​ជាប់​លេខ​១៤១...

IDEA TALK៖ កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត តើ​គួរ​ដើរ​លើ​ទំព័រ​ថ្មី ឬ​មួយ​ដើរ​លើ​ទំព័រ​ចាស់​គំរឹល​ដដែល?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៥ ស្តីអំពី៖ «កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត តើ​គួរ​ដើរ​លើ​ទំព័រ​ថ្មី ឬ​មួយ​ដើរ​លើ​ទំព័រ​ចាស់​គំរឹល​ដដែល?»។

រដ្ឋាភិបាល​ត្រៀម​រថយន្តក្រុង​ជិត ៦០០​គ្រឿង​ដឹក​ពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃទី​២០-២៥ កញ្ញា

លោក ហ៊ុន ម៉ាណែតបញ្ចេញ រថយន្តក្រុងជិត ៦០០គ្រឿង ដឹកពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោក ហ៊ុន ម៉ាណែត ប្រកាស​បញ្ចេញ​រថយន្តក្រុង​ជិត ៦០០​គ្រឿង (៥៩៧​គ្រឿង) សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ ដោយ​មិន​បង់​ប្រាក់​ចំនួន ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៥។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ថា រដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​រថយន្តក្រុង​ចំនួន...

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ជុំវិញ​ការ​ដោះស្រាយ​បញ្ហា​ជាតិ

នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន ម៉ាណែត អះអាង​ថា កិច្ចចរចា​លើ​បទ​ឈប់​បាញ់​គ្នា គ្មាន​លក្ខខណ្ឌ​ឱ្យ​ដក​កងទ័ព​ភាគី​ណា​ចេញពី​ទីតាំង​ឈរជើង​របស់​ខ្លួន ឬ​ដាក់​លក្ខខណ្ឌ​កាត់​ទឹកដី​ចរចា​ឡើយ ខណៈ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ក៏​មិន​មាន​ដាក់​បទបញ្ជា​ឱ្យ​ដកថយ​កម្លាំង​ក្រោយពី​មាន​បទ​ឈប់​បាញ់​គ្នា​ដែរ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ដែល​កំពុង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ឧត្ដម​ប្រយោជន៍​ជាតិ និង​ប្រជាជន បើ​ទោះជា​កិច្ចការ​ជាច្រើន​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ដែល​មើល​ទៅ​រដ្ឋាភិបាល​ហាក់ដូចជា​ស្ងាត់ស្ងៀម​ក៏ដោយ។ លោក​ធ្លាប់​បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​នៅ​កន្លែង​ខ្លះ​ថា ទឹកដី​ខ្មែរ​សព្វថ្ងៃ​រីក​ធំ​ជាង​មុន​ផង ក្រោម​កិច្ចដឹកនាំ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​មាន​ន័យ​ថា ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា មិនមែន​នៅតែ​១៨១០៣៥​គីឡូម៉ែត្រ​ក្រឡា​នោះ​ទេ។ លោក...

អ្នក​សង្កេតការណ៍​ចង់​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ដោះស្រាយ​វិវាទ​តាម​កិច្ចព្រមព្រៀង​បែប​អន្តរជាតិ

អ្នក​សង្កេតការណ៍ ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ គួរ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​កម្ពុជា ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ច្បាប់​អន្តរជាតិ ជាជាង​ទុក​ឱ្យ​បញ្ហា​រដ្ឋាភិបាល​ចាស់​តាម​ញាំញី​រដ្ឋាភិបាល​ថ្មី​របស់​លោក និង​បំផ្លាញ​ផល​ប្រយោជន៍​ថៃ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា បើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul)...

Latest news

© 2021, ដេលី. All rights reserved.