TAG
អាស៊ាន
អ្នកឃ្លាំមើលថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងមិនស្ដារប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើយ
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ការកៀរគរអ្នកគាំទ្រក្នុងប្រទេសអូស្ត្រាលី និងប្រទេសញូវហ្សេលែន ឱ្យទៅទទួលលោក ហ៊ុន ម៉ាណែត ដែលទៅចូលរួមកិច្ចប្រជុំអូស្ត្រាលី-អាស៊ាន នៅពេលនេះ បង្ហាញថារដ្ឋាភិបាលថ្មីនេះនឹងមិនស្ដារប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្សបានឡើយ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៤ មីនា នេះថា ការបាតុកម្មទាមទាររបស់ពលរដ្ឋខ្មែរក្នុងប្រទេសអូស្ត្រាលី ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស្ដារលទ្ធិប្រជាធិបតេយ្យ...
IDEA TALK៖ តើអ្វីខ្លះជាមោទនភាពសម្រាប់មេដឹកនាំថ្មីនៃប្រទេសកម្ពុជាក្នុងខ្សែភ្នែកមេដឹកនាំអាស៊ាន?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីអំពី៖ «តើអ្វីខ្លះជាមោទនភាពសម្រាប់មេដឹកនាំថ្មីនៃប្រទេសកម្ពុជាក្នុងខ្សែភ្នែកមេដឹកនាំអាស៊ាន?»។
តើអ្វីខ្លះដែលអ្នកត្រូវស្វែងយល់អំពីជំនួបកំពូលអាស៊ាននៅឆ្នាំ២០២៣?
ជំនួបកំពូលនៃមេដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ប្រព្រឹត្តទៅនៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ី។
ប្រធានកិច្ចប្រជុំអាស៊ាន ទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី រហូតដល់ជំនួបកំពូលរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល គឺប្រទេសឥណ្ឌូនេស៊ី ជាប្រធានអង្គប្រជុំផង និងជាអ្នកសម្របសម្រួលផង ហើយក៏ជាម្ចាស់ផ្ទះទទួលគណៈប្រតិភូមកចូលរួមប្រជុំផងដែរ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo គឺជាប្រធានកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាន ១០ប្រទេស តែគ្មានទេតំណាងរបបសឹកនៃប្រទេសភូមា ដែលត្រូវបានបិទសិទ្ធិ ឬត្រូវព្យួរវត្តមានរបស់ប្រទេសនេះ ព្រោះរបបសឹកមិនអាចតំណាងឱ្យប្រជាជនភូមាបានទេ។
ទស្សនាវដ្ដី Time Magazine បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា នេះថា...
កងទ័ពឥណ្ឌូនេស៊ី៖ កម្ពុជានិងភូមានឹងមិនចូលរួមធ្វើសមយុទ្ធអាស៊ានរួមគ្នានៅសមុទ្រចិនខាងត្បូង
សមាគមប្រជាជនអាស៊ីអាគ្នេយ៍នឹងផ្ដើមធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២៥ កញ្ញា ខាងមុខនេះ ប៉ុន្តែសមយុទ្ធទ័ពជើងទឹកនេះមិនអាចធ្វើបានក្នុងចំណោមសមាជិកអាស៊ាន ១០ប្រទេសនោះទេ ព្រោះតែប្រទេសកម្ពុជា និងភូមាមិនចូលរួម។
សមយុទ្ធនេះ ត្រូវគេមើលឃើញថាជាការរួមកម្លាំង និងសាមគ្គីគ្នានៃក្រុមប្រទេសសមាគមអាស៊ានទប់ទល់នឹងអនុត្តរភាពពីសំណាក់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយនៃសារព័ត៌មានអាមេរិក The Washington Post។
មេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី និយាយថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅក្បែរតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូងរវាងឥណ្ឌូនេស៊ី និងចិន។ លោក Yudo Margono បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សមយុទ្ធនេះផ្ដោតលើសុវត្ថិភាព ការហាត់សមយាមល្បាតការពារសន្តិសុខក្នុងសមុទ្រ និងការហាត់សមដើម្បីត្រៀមជួយសង្គ្រោះតាមផ្លូវសមុទ្រ...
ក្រុមអ្នកឃ្លាំមើលសង្គមថាលោក ហ៊ុន សែន បរាជ័យទាំងស្រុងក្នុងការដឹកនាំអាស៊ាន
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក រិះគន់ថា អាស៊ានក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ពេញមួយឆ្នាំ២០២២ នេះ ស្ទើរតែធ្វើឱ្យអាស៊ានទាំងមូលមានការបែកបាក់សាមគ្គីអស់ទៅហើយ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ អះអាងថា ការទៅចូលរួមកិច្ចប្រជុំរបស់ក្រុមមេដឹកនាំអាស៊ាននៅកម្ពុជា កាលពីពេលកន្លងទៅនេះ មិនមែនដើម្បីអបអរសាទរដោយសារលោក ហ៊ុន សែន ដឹកនាំអាស៊ាននោះទេ។
ប្រតិកម្មរបស់អ្នកវិភាគរូបនេះ ធ្វើឡើងក្រោយពេលមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានសរសើរ និងបានអះអាងអំពីភាពជោគជ័យរបស់លោក ហ៊ុន សែន...
IDEA TALK៖ តើអាស៊ានមានអត្ថន័យបែបណាសម្រាប់យុវជនខ្មែរ និងយុវជនក្នុងតំបន់អាស៊ាន?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្តីអំពី៖ «តើអាស៊ានមានអត្ថន័យបែបណាសម្រាប់យុវជនខ្មែរ និងយុវជនក្នុងតំបន់អាស៊ាន?»។
ក្រសួងការបរទេស៖ សហភាពអឺរ៉ុបកោតសរសើរកម្ពុជាក្នុងការដោះស្រាយវិបត្តិនៅភូមា
ក្រសួងការបរទេសកម្ពុជា ប្រកាសថា សហភាពអឺរ៉ុបកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ានឲ្យរបបសឹកភូមាអនុវត្ត អំឡុងពេលខ្លួនចូលទៅដោះស្រាយវិបត្តិនៅប្រទេសភូមា ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ថា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានលើកឡើងក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃពុធ ទី១៤ ធ្នូ ថា កម្ពុជាបានខិតខំប្រឹងប្រែងពេញទំហឹងក្នុងការជួយស្ដារស្ថានភាពនៅប្រទេសភូមា...
លោក ទៀ បាញ់ គ្រោងផ្ទេរតំណែងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានទៅឥណ្ឌូនេស៊ី
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជារដ្ឋមន្ត្រីការពារជាតិអាស៊ាន លោក ទៀ បាញ់ នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទៅឱ្យរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ប្រាបូវ ស៊ូប៊ីយ៉ានតូ ដែលនឹងធ្វើជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣ នៅចុងខែវិច្ឆិកា។
ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ខ្លួននឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ស្ថិតនៅក្នុងខេត្តសៀមរាប...
មេដឹកនាំអាស៊ានយល់ព្រមជាគោលការណ៍ឱ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១
មេដឹកនាំអាស៊ានយល់ព្រមគ្នាជាគោលការណ៍សម្រេចឱ្យទីម័រឡេស្តេ ចូលជាសមាជិកអាស៊ានទី១១ នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ាន ក្រោយកិច្ចប្រជុំពិភាក្សាលើសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នាសណ្ឋាគារសុខា នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផលនៃបេសកកម្មស្វែងរកការពិតរបស់សសរស្ដម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្នុងនោះប្រមុខដឹកនាំអាស៊ានបានឯកភាពគ្នាថា អនុញ្ញាតឱ្យទីម័រឡេស្តេ ចូលរួមជាសមាជិកអាស៊ានទី១១។
សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំអាស៊ានបានបន្តទៀតថា ផ្ដល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេ ចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ បន្ថែមពីនេះ អាស៊ានក៏បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹតសម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានាដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតនៃសសរស្ដម្ភទាំង៣...
លោក ហ៊ុន សែន៖ ការថែរក្សាឯកភាពសាមគ្គីភាពគឺជាអាទិភាពចម្បងធានាឱ្យអាស៊ានមានចីរភាព
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា ការថែរក្សាឯកភាព សាមគ្គីភាព និងអព្យាក្រឹតរបស់អាស៊ាន គឺជាអាទិភាពចម្បងបំផុត ដើម្បីធានាឱ្យតំបន់អាស៊ានមានចីរភាព និងភាពធន់សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាននាពេលអនាគត។
មេដឹកនាំខ្មែរ លោក ហ៊ុន សែន ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ បានចេញសេចក្តីថ្លែងការណ៍ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅថ្ងៃសុក្រ ទី១១ វិច្ឆិកា នេះថា មេដឹកនាំអាស៊ានទាំងអស់ត្រូវតែផ្ដោតលើគោលបំណងរួមនៃការអភិវឌ្ឍរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពនៃតំបន់នេះ...