TAG
អ៊ួន ឈិន
តុលាការបដិសេធសំណើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី
សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ដោយមិនបានបញ្ជាក់ពីមូលហេតុ បើទោះបីជារូបលោកមិនត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមតាមត្រួតពិនិត្យក៏ដោយ។
បើតាមពាក្យស្នើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ដែលដាក់ទៅតុលាការកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កន្លងមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញមិនបានសម្រេចដាក់រូបលោកបន្តស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយដីកាសម្រេចដោយឡែកនោះទេចាប់តាំងពីចៅក្រមចេញដីកាដំណោះស្រាយបញ្ជូនសំណុំជំនុំជម្រះ។
នៅក្នុងពាក្យស្នើសុំដដែល បានលើកឡើងថា លោកបានដាក់សំណើទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ដើម្បីស្នើសុំលិខិតឆ្លងដែនទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងមុខរបរផ្ទាល់ខ្លួន ស្របពេលដែលលោកមិនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមតាមត្រួតពិនិត្យតាមផ្លូវតុលាការ និងក្នុងកម្រិតនីតិវិធីជាបន្តទៀត។
លោកក៏បានស្នើទៅតុលាការសុំលិខិតឆ្លងដែន...