ក្រុមសមាជិកសភាអាស៊ាន អំពាវនាវជាថ្មីឲ្យដោះលែង លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ មុនបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាខាងមុខ។ប្រធានអង្គការអន្តរសភាអាស៊ានលោក ឆាល សាន់ទីយ៉ាហ្គោ(Charles Santiago)កាលពីថ្ងៃសុក្រអះអាងថាសមាជិកសភាពីបណ្តាប្រទេសអាស៊ាន បារម្ភចំពោះការឃុំខ្លួនលោក កឹម សុខា ពី ព្រោះដោយសារតែហេតុផលនយោបាយ។ ពួកគេទាមទារឲ្យមានការដោះលែងលោក កឹមសុខា ជាបន្ទាន់ដើម្បីអាចឲ្យលោកវិលមកចូលរួមឆាកនយោបាយឡើងវិញ។ លោកឆាលសាន់ទីយ៉ាហ្គោ(Charles Santiago)បន្តថាការប្រឌិត បទចោទដើម្បីចាប់ខ្លួនលោកកឹមសុខាគឺបង្ហាញឲ្យឃើញកាន់តែច្បាស់ ថាតុលាការគឺជាឧបករណ៍នយោបាយរបស់លោក ហ៊ុន សែន ក្នុងការបំបិទសំឡេងប្រឆាំង។លោកបន្ថែមទៀតថា គណបក្សកាន់អំណាច ដែលដឹកនាំដោយលោក ហ៊ុន សែន កំពុងប្លន់អំណាចពីគណបក្សប្រឆាំងតាមរយៈការរម្លាយគណបក្សសង្គ្រោះជាតិ ចោលទាំងស្រុង ហើយបន្តធ្វើទុក្ខបុកម្នេញលើតំណាងរាស្រ្តនិងមន្រ្តីជាន់ខ្ពស់គណបក្សនេះ។ មិនតែប៉ុណ្ណោះ គណបក្សប្រជាជនកម្ពុជាបន្តប្រើប្រាស់តុលាការជាឧបករណ៍ដើម្បីបង្ក្រាបសំឡេងប្រឆាំងឥតឈប់ឈរ។លោក ឆាល សាន់ទីយ៉ាហ្គោ(Charles Santiago)បញ្ជាក់ថាវិបត្តិនយោបាយនៅកម្ពុជា នឹងមិនអាចផុតរលត់បាននោះឡើយ ប្រសិនបើ លោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា និង លុបចោលសេចក្តីសម្រេចរម្លាយគណបក្សប្រឆាំងនោះ៕
Latest
អាជីវករផ្សារអូរឫស្សីស្នើលោក ហ៊ុន សែន ជួយអន្តរាគមន៍បញ្ចុះតម្លៃតូបមកត្រឹម៥០%
អាជីវករកំពុងលក់ដូរនៅផ្សារអូរឫស្សីរាប់រយនាក់ នៅថ្ងៃទី១៥ សីហា នេះ បាននាំគ្នាយកញត្តិទៅដាក់នៅខុទ្ទកាល័យលោក ហ៊ុន សែន ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍បញ្ចុះតម្លៃតូប ៥០% បន្ទាប់ពីរដ្ឋបាលផ្សារតម្រូវឲ្យបង់ថ្លៃជួលតូបសម្រាប់អាណត្តិថ្មី ១០០% ខណៈពួកគេរកចំណូលមិនសូវបានដោយប្រឈមនឹងការលក់ដូរអនឡាញបានវាយលុកខ្លាំងចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ មក។
អ្នកនាង ហេង សុគា បានប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងពេលដាក់ញត្តិថា ការស្វែងរកកិច្ចអន្តរាគមន៍នៅថ្ងៃនេះ ដើម្បីសុំឲ្យប្រមុខរដ្ឋាភិបាលជួយ។ អ្នកនាងបន្តថា ការស្នើសុំនេះក្រោយពីសាលារាជធានីភ្នំពេញទាមទារឲ្យអាជីវករបង់តម្លៃតូប ១០០% ទាំងដែលអាជីវករលក់ដូរមិនដាច់ ខណៈបច្ចុប្បន្នការលក់ដូរតាមអនឡាញបានវាយលុកខ្លាំង។
អាជីវកររូបនេះបញ្ជាក់ថា ពួកគាត់គ្មានប្រាក់បង់ទៅតាមអាជ្ញាធររាជធានីភ្នំពេញទាមទារឡើយ...