លោកហ៊ុន សែន កាលពីថ្ងៃសុក្រប្រកាសថាលោកនឹងបន្តក្រាញអំណាច១០ឆ្នាំទៀតទោះបីមានសំពាធពីសហគមន៍អន្តរជាតិដូចជា សហរដ្ឋអាមេរិកនិងសហគមន៍អឺរុបក៏ដោយ។ លោកបន្តថានឹងចុះចេញពីអំណាចនៅពេលក្រុមបក្សប្រឆាំងរំលំរលាយគ្មានសល់ហើយសភាពការនយោបាយមានស្ថេរភាពឡើងវិញ។ ជាងនេះទៀត លោកអះអាងថាព្រោះអ្នកដែលអាចត្រួតត្រាក្រុមមនុស្សដូចជាក្រុមប្រឆាំងនឹងលោកទាំងឡាយបានមានមិនច្រើននោះទេ។ ការថ្លែងរបស់លោកហ៊ុន សែន ធ្វើឡើងក្នុងជំនួបជាមួយក្រុមគ្រូពេទ្យនៅសាលមហាស្រពកោះពេជ្រកាលពីម្សិលម៉ិញ។ ទោះជាយ៉ាងណាក៏ដោយលោកហ៊ុន សែន ហាក់បានផ្តល់ភ្លើងខៀវខ្លះក្នុងការចរចានយោបាយ។លោកបញ្ជាក់ថាលោកបើកទ្វារចំហរទៅលើកិច្ចការសន្ទនាជាមួយអ្នកនយោបាយណាក៏បានលើកលែងតែអ្នកនយោបាយណា ដែលតុលាការរបស់លោកកាត់ឲ្យជាប់ទោសនិងហាមឃាត់មិនឲ្យធ្វើនយោបាយ។ វិទ្យុអាស៊ីសេរីកាលពីថ្ងៃពុធបានដកស្រង់សំដីលោកសម រង្សី ប្រធានចលនាសង្គ្រោះជាតិចុះផ្សាយថាប្រសិនបើគណបក្សកាន់អំណាចចង់ចរចាគឺត្រូវធ្វើឡើង ដោយមានការចូលរួមពីសហគមន៍អន្តរជាតិ ក្នុងលក្ខខណ្ឌឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនិងអ្នកទោសនយោបាយជាច្រើនរូបទៀត។របទនយោបាយរបស់លោកហ៊ុន សែននៅពេលនេះ ស្ថិតក្នុងចំនុចទាល់ច្រកមួយ ខណៈសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបិទទិដ្ឋការមន្រ្តីការបរទេសកម្ពុជាជាច្រើនរូបផ្តាច់ជំនួយយោធា និងជំនួយអភិវឌ្ឍន៍មួយចំនួនដល់រដ្ឋាភិបាលកម្ពុជា។ ចំណែកសហគមន៍អឺរ៉ុប វិញកំពុងស្វែងរកវិធានការបិ
Latest
អត្ថបទប្រៀបធៀប៖ ការប្រើប្រាស់កម្លាំងបាយ និងប្រាជ្ញា
នេះអត្ថបទស្តីអំពីការប្រៀបធៀបជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរពីការប្រើប្រាស់កម្លាំងបាយទៅនឹងប្រាជ្ញា ដែលសរសេរដោយបណ្ឌិត ហ្គាហ្វារ ពាងម៉េត ហើយអានដោយលោក ហាស់ សាន។
បន្ទាប់ពីខ្ញុំចូលនិវត្តន៍ពីកិច្ចការបង្រៀននៅសាកលវិទ្យាល័យកោះ Guam នៅឆ្នាំ២០០៤ ខ្ញុំបានវិលត្រឡប់ទៅរស់នៅសហរដ្ឋអាមេរិកវិញ។ គ្រាមួយនោះ ខ្ញុំបាននាំចៅតូចៗពីរនាក់ដែលមានអាយុ ៥ និង ៧ឆ្នាំ ទៅដើរលំហែនៅជុំវិញមាត់ត្រពាំងមួយដែលស្ថិតនៅក្បែរភូមិ។
បន្ទាប់ពីរត់លេងមួយស្របក់ ចៅខ្ញុំក៏នាំគ្នាទៅឈរនៅក្បែរមាត់ទឹកត្រពាំង ហើយស្រែកហៅខ្ញុំទៅកាន់កន្លែងដែលពួកគេកំពុងឈរ ដើម្បីមើលសត្វខ្យងមួយហ្វូងវាររគើមៗចុះទៅក្នុងទឹកត្រពាំង។ ខណៈយើងកំពុងមើលសត្វខ្យងវារនៅមាត់ត្រពាំង មានសត្វទន្សាយព្រៃមួយគូរត់ពីគុម្ពស្ត្រប៊ែរី ដែលដុះនៅក្បែរទីនោះ។ ចៅខ្ញុំក៏ស្រែកឆោឡោដោយក្តីរំភើប ដ្បិតបានជួបនឹងសត្វព្រៃដោយចៃដន្យ។
ក្នុងនាមជាអតីតសាស្ត្រាចារ្យ...