តុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅថ្ងៃទី០៩ ខែមីនា វេលាម៉ោងប្រាំបីព្រឹក។ មេធាវីរបស់លោក កឹម សុខាគឺលោកជួង ជូងី បានប្រាប់ក្រុមអ្នកសាព័ត៌មានកាលពីថ្ងៃសុក្រថា បណ្ដឹងសុំនៅក្រៅឃុំទៅតុលាការកំពូលដើម្បីទាមទារឱ្យលោកកឹម សុខា អាចសម្រាកព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារ ខណៈលោកកំពុងប្រឈមនឹងបញ្ហាជំងឺធ្ងន់ធ្ងរដែលចាំបាច់ត្រូវការគ្រូពេទ្យឯកទេសជំនាញព្យាបាលជាបន្ទាន់ បើមិនដូច្នេះទេស្ថានភាពជំងឺនេះនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ឃុំខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ។លោកត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង។រហូតមកទល់ពេលនេះ គឺមានរយៈពេល៦ខែគត់ ដែលលោកកឹមសុខាត្រូវបានឃុំឃាំងទាំងអយុត្តិធម៌ ។ការចាប់ខ្លួនលោកកឹម សុខាបាននាំឲ្យមានការថ្កោលទោសជាខ្លាំងពី សហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកកាណាដា អូស្រ្តាលី និងសហគមន៍អឺរ៉ុប។ ជាងនេះទៅទៀតក្រុមតំណាងរាស្រ្តអាមេរិកាំងអះអាងថាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកលែងមានភាពល្អប្រសើរទៀតហើយចាប់តាំងពីរដ្ឋាភិបាលលោកហ៊ុន សែន ចាប់ខ្លួនលោក កឹម សុខាដាក់គុកមកម្លេះ។ ក្រុមបណ្តាប្រទេសលោកសេរីទាំងនេះ បញ្ជាក់ជំហរច្បាស់ថាពួកគេនឹងដាក់ទណ្ឌកម្ម មកលើរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែធ្ងន់ថែមទៀតប្រសិនបើរដ្ឋាភិបាលទីក្រុងភ្នំពេញ មិនព្រមដោះលែង លោកកឹមសុខា និងលុបចោលការរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើឲ្យស្ថានការនយោបាយវិលមករកភាពប្រក្រតីវិញនោះ៕
តុលាការកំពូលបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំលោក កឹម សុខា នៅថ្ងៃទី៩មីនា
0
62
Latest
សារព័ត៌មានអន្តរជាតិ Mongabay លាតត្រដាងយ៉ាងច្បាស់អំពីរចនាសម្ព័ន្ធឧក្រិដ្ឋជនព្រៃឈើនៅកម្ពុជា
ផ្អែកតាមតារាងរចនាសម្ព័ន្ធស្ដីពីឋានានុក្រមក្នុងការគ្រប់គ្រងការរកស៊ីឈើខុសច្បាប់របស់សារព័ត៌មានអន្តរជាតិ Mongabay បានចុះផ្សាយកាលពីពេលកន្លងទៅនោះបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺជាមេខ្លោងនៅពីក្រោយឧក្រិដ្ឋជនព្រៃឈើដ៏ធំក្នុងការរកស៊ីឈើខុសច្បាប់នៅកម្ពុជា។
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សារព័ត៌មាន The Cambodia Daily បានដកស្រង់ខ្លឹមសារនៃអត្ថបទដែលចុះផ្សាយដោយសារព័ត៌មានអន្តរជាតិ Mongabay ប៉ុន្តែត្រូវបានមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងកូនប្រុសត្រៀមស្នងតំណែងរបស់គាត់ គឺលោក ហ៊ុន...