មន្រ្តីជាន់ខ្ពស់នៃក្រសួងធម្មការនិងសាសនា កាលពីថ្ងៃសុក្របានហៅព្រះតេជគុណប៊ុត ប៊ុនតិញស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ ថា ជាសង្ឃចោរជាសង្ឃក្លែងភេទ ហើយបួសដើម្បីបំផ្លាញសាសនារបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ។ សាព័ត៌មានដែលស្និទ្ធនឹងលោកហ៊ុន សែនបានដកស្រង់សំដី អ្នកនាំពាក្យក្រសួងធម្មការលោកសេង សុមុនីចុះផ្សាយថាថ្នាក់ដឹកនាំព្រះសង្ឃនៅកម្ពុជានឹងមានវិធានការតាមធម៌វិន័យ មុននឹងបន្តឲ្យក្រសួងធម្មការនិងសាសនា ដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការដើម្បីចាត់វិធានការចំពោះបុគ្គលសង្ឃអង្គនេះ។វិធានការរបស់ក្រសួងធម្មការនិងសាសនា ធ្វើឡើងបន្ទាប់ពីព្រះតេជគុណប៊ុតប៊ុនតិញផ្តល់បទសំភាសន៍មួយដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៧ខែកុម្ភៈថាព្រះមហាក្សត្រខ្មែរបានសោយទឹកនោមរបស់ជនជាតិវៀតណាម ដោយសារជនជាតិវៀតណាមខុសច្បាប់ជាច្រើនបាននាំគ្នាបន្ទោរបង់ដាក់ទន្លេហើយទាំងសេ្តច ទាំងនាយករដ្ឋមន្រ្តីទាំងនាមឺុនកំពុងនាំគ្នាផឹកទឹកទន្លេនោះទាំងអស់គ្នា។ ក្រសួងធម្មការនិងសាសនាគ្រោងដាក់ពាក្យបណ្តឹងទៅតុលាការ ប្រឆាំងព្រះតេជគុណប៊ុតប៊ុនតិញពីបទប្រមាថអង្គព្រះមហាក្សត្រ ដែលនឹងត្រូវទទួលទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យប្រាក់២លានដល់១០លានរៀល។ ព្រះតេជគុណប៊ុតប៊ុនតិញដែលកំពុងមានវត្តមានក្នុងសហរដ្ឋអាមេរិកមានថេរដីកាប្រាប់ក្រុមអ្នកសាព័ត៌មានថា រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមប្រើវិធីរកលុយថ្មីតាមរយៈការប្តឹងទារលុយពីក្រុម អ្នករិះគន់។ព្រះអង្គបន្តថាព្រះអង្គមិនព្រួយបារម្ភចំពោះការប្តឹងរបស់រដ្ឋាភិបាល នោះទេដោយសារព្រះអង្គបានមកកាន់ទីមានសុវត្ថិភាពក្នុងសហរដ្ឋ អាមេរិកឯណោះហើយ៕
សមត្ថកិច្ចលោក ហ៊ុន សែន ប្រកាសតាមចាប់ព្រះកាយព្រះតេជព្រះគុណប៊ុតប៊ុនតិញ
0
79
Latest
ក្រសួងការបរទេសកម្ពុជាចោទថាអាមេរិកកំពុងធ្វើឱ្យមានស្តង់ដារពីរស្ដីពីស្ថានភាពសិទ្ធិមនុស្ស
ក្រសួងការបរទេសកម្ពុជា ចោទថា សហរដ្ឋអាមេរិកដែលជាប្រទេសប្រកាន់របបប្រជាធិបតេយ្យ កំពុងធ្វើឱ្យមានស្តង់ដារពីរជុំវិញរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជាផងដែរ ខណៈអាមេរិកខ្លួនឯងពុំបានចេញផ្សាយនូវរបាយការណ៍ស្ដីពីសិទ្ធិមនុស្សរបស់ខ្លួននោះឡើយ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះថា អាមេរិកជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាង ២០០ឆ្នាំមកហើយ ប៉ុន្តែនៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធជារៀងរាល់ថ្ងៃ ដូចជា៖
ការរើសអើងជាតិសាសន៍
ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍
ការបាញ់សម្លាប់ទ្រង់ទ្រាយធំ និងអំពើឃោរឃៅរបស់នគរបាល
ការរំលោភបំពានក្នុងពន្ធនាគារ
អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត
ការកាត់ទោសប្រហារជីវិត
និងការរឹតត្បិតសិទ្ធិរំលូតកូន ជាដើម។
ក្រសួងការបរទេសកម្ពុជាលើកឡើងថា សហរដ្ឋអាមេរិកបានបិទភ្នែកធ្វើជាមើលមិនឃើញនូវសកម្មភាពដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួនដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះឱ្យមានការរើសអើង ញុះញង់ឱ្យមានអំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងការអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់...