29 C
Phnom Penh

52229

Latest

អ្នកវិភាគ​ថា​មុន​សង្គ្រាម​សមុទ្រ​ចិន​ខាងត្បូង​ផ្ទុះ​ឡើង ហ្វីលីពីន​ត្រូវ​អូស​ចិន​ទៅ​កាន់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​ម្ដង​ទៀត

អ្នកវិភាគ​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថា ប្រទេស​ហ្វីលីពីន ត្រូវ​ស្វែងរក​ការ​សម្រេច​ម្ដង​ទៀត​ពី​តុលាការ​មជ្ឈត្តការ​អន្តរជាតិ ករណី​ដែល​ចិន មិន​ព្រម​អនុវត្ត​តាម​សេចក្ដី​សម្រេច​ពី​តុលាការ​អង្គការ​សហប្រជាជាតិ​នេះ។ អ្នកវិភាគ​នៃ​វេទិកា​ប៉ាស៊ីហ្វិក ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ហ៉ាវៃ សហរដ្ឋ​អាមេរិក បាន​លើកឡើង​ថា ហ្វីលីពីន គួរ​ធ្វើ​ដូច​វៀតណាម ដែល​ថា​នឹង​ប្ដឹង​ប្រទេស​ចិន ទៅ​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​នៅ​ក្រុង​ឡាអេ ដោយ​ចោទ​ចិន ករណី​រំលោភ​អនុសញ្ញា​អន្តរជាតិ​ពី​អង្គការ​សហប្រជាជាតិ​ស្តីអំពី​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ​១៩៨២។ នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នកវិភាគ​សម្រាប់​វេទិកា​ប៉ាស៊ីហ្វិក Carl Baker បាន​និយាយ​ថា ហ្វីលីពីន មាន​តួនាទី​មួយ​ដែល​ប្ដឹង​សារទុក្ខ​ទៅ​តុលាការ​អន្តរជាតិ​ដដែល​នេះ ដោយ​ស្នើ​ឱ្យ​អនុវត្ត​ច្បាប់​សមុទ្រ​អន្តរជាតិ​ឆ្នាំ​១៩៨២ បើ​រដ្ឋាភិបាល​ក្រុង​ម៉ានីល ចោទ​ក្រុង​ប៉េកាំង...