Latest
សមាជិកសហភាពអឺរ៉ុបអំពាវនាវរដ្ឋាភិបាលកម្ពុជាការពារអ្នកកាសែតក្នុងទិវាសេរីភាពសារព័ត៌មាន
ស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា អំពាវនាវឱ្យរាជរដ្ឋាភិបាលការពារអ្នកសារព័ត៌មានឯករាជ្យ ដើម្បីបញ្ចៀសនូវការបៀតបៀន ឬការប្រឆាំងដោយបទឧក្រិដ្ឋ ជាពិសេសគឺការពារទៅលើស្ត្រីជាអ្នកសារព័ត៌មាន ដើម្បីរួមគ្នាដោះស្រាយពីវិបត្តិបរិស្ថានដែលកំពុងធ្វើឱ្យមានការបម្រែបម្រួលអាកាសធាតុលើភពដែនដីក្នុងពេលបច្ចុប្បន្ននេះ។
ភារធារីស្ថានទូតស៊ុយអែតប្រចាំកម្ពុជា អ្នកស្រី ខាំមីឡា អនតូសុន (Camilla Ottosson) លើកឡើងក្នុងទិវាសេរីភាពសារព័ត៌មានក្រោមប្រធានបទ សារព័ត៌មានសម្រាប់ភពផែនដី នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ថា ដើម្បីជំរុញឱ្យមានការយល់ដឹងពីបរិស្ថានសម្រាប់ភពផែនដីទៅដល់ប្រជាពលរដ្ឋខ្មែរ សំខាន់ណាស់ការជំរុញឱ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងដោយសេរី ដើម្បីរួមគ្នារកវិធានការទប់ស្កាត់ពីវិបត្តិទាំងនោះ។
អ្នកស្រី ខាំមីឡា អនតូសុន (Camilla...