Latest
សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិដូរចិត្តរឿងជួលសណ្ឋាគារប្រកាសបេសកកម្មបង្ក្រាបការជួញដូរមនុស្សនៅកម្ពុជា
សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ (អ.ស.ប) បានដូរចិត្តគំនិតភ្លាមៗមុនការប្រកាសបើកការិយាល័យប្រឆាំងការជួញដូរមនុស្សនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីគេសួរថា ហេតុអ្វីទៅជួលសណ្ឋាគាររបស់សេដ្ឋីម្នាក់ដែលមានសណ្ឋាគារជួលឲ្យក្រុមជនទុច្ចរិតធ្វើសកម្មភាពជួញដូរមនុស្សទៅវិញនោះ។
សារព័ត៌មាន អេប៊ីស៊ី (ABC) ផ្សាយកាលពីថ្ងៃទី១ ខែឧសភា ថា សហភាពអឺរ៉ុបផ្តល់ថវិកាប្រមាណ ១៣លានដុល្លារ ដើម្បីធ្វើសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ក្នុងគម្រោងឈ្មោះថា ការពារដើម្បីតាមដាន ឃ្លាំមើលអំពើឧក្រិដ្ឋជួញដូរ ឬរត់ពន្ធមនុស្សពីគ្រប់ទិសទីឲ្យប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ឬអន្តរបណ្ដាញ ភាសាអង់គ្លេសហៅថា cyber-scams។
គេទើបនឹងច្បាស់ថា សណ្ឋាគារភ្នំពេញ អាសយដ្ឋានលេខ៥៣ មហាវិថីព្រះមុនីវង្ស...