36 C
Phnom Penh

56512

wang yi

Latest

សហភាព​អឺរ៉ុប​និង​អង្គការ​សហប្រជាជាតិ​ដូរ​ចិត្ត​រឿង​ជួល​សណ្ឋាគារ​ប្រកាស​បេសកកម្ម​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា

សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ (អ.ស.ប) បាន​ដូរ​ចិត្ត​គំនិត​ភ្លាមៗ​មុន​ការ​ប្រកាស​បើក​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​គេ​សួរ​ថា ហេតុ​អ្វី​ទៅ​ជួល​សណ្ឋាគារ​របស់​សេដ្ឋី​ម្នាក់​ដែល​មាន​សណ្ឋាគារ​ជួល​ឲ្យ​ក្រុម​ជន​ទុច្ចរិត​ធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស​ទៅ​វិញ​នោះ។ សារព័ត៌មាន អេប៊ីស៊ី (ABC) ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​ឧសភា ថា សហភាព​អឺរ៉ុប​ផ្តល់​ថវិកា​ប្រមាណ ១៣​លាន​ដុល្លារ ដើម្បី​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សហប្រជាជាតិ ក្នុង​គម្រោង​ឈ្មោះ​ថា ការពារ​ដើម្បី​តាមដាន ឃ្លាំមើល​អំពើ​ឧក្រិដ្ឋ​ជួញដូរ ឬ​រត់ពន្ធ​មនុស្ស​ពី​គ្រប់​ទិសទី​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ​អន្តរ​បណ្ដាញ ភាសា​អង់គ្លេស​ហៅថា cyber-scams។ គេ​ទើប​នឹង​ច្បាស់​ថា សណ្ឋាគារ​ភ្នំពេញ អាសយដ្ឋាន​លេខ​៥៣ មហាវិថី​ព្រះមុនីវង្ស...