35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា​និង​ខ្យល់​មូសុង​និរតី​ចាប់ពី​ថ្ងៃ​ទី​២៩ កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ប្រកាស​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​ឥណ្ឌា និង​ខ្យល់​មូសុង​និរតី​ខ្សោយ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៥ តុលា ហើយ​ឥទ្ធិពល​នេះ​នឹង​បន្ត​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​តុលា សាជាថ្មី​ដោយ​អូស​បន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​ប្រទេស​វៀតណាម។ ក្រសួង​បញ្ជាក់​ថា ស្ថិត​ក្នុង​ស្ថានភាព​ខាងលើ​នេះ នឹង​នាំ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ហើយ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ តុលា កម្រិត​ទឹកភ្លៀង​អាច​កើន​ពី​តិច​ទៅ​បង្គួរ។ ក្រសួង​បញ្ជាក់​ថា តាម​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ឦសាន ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ។...

IDEA TALK៖ តើ​ច្បាប់​ណា​ខ្លះ​ដែល​នាំ​ឱ្យ​មាន​អធម្មនុញ្ញភាព?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ច្បាប់​ណា​ខ្លះ​ដែល​នាំ​ឱ្យ​មាន​អធម្មនុញ្ញភាព?»។

សមត្ថកិច្ច​ចរាចរណ៍​ផ្លូវ​គោក​ប្រតិកម្ម​នឹង The Cambodia Daily ផ្សាយ​ពី​ការ​ផាក​ពិន័យ​ដើម្បី​រក​លុយ​ចូល​ហោប៉ៅ​ជាជាង​ពង្រឹង​ច្បាប់​ចរាចរណ៍

អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បដិសេធ​ព័ត៌មាន​ដែល The Cambodia Daily បាន​ចុះផ្សាយ​ថា សកម្មភាព​សមត្ថកិច្ច​នគរបាល​ដាក់​ពង្រាយ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ធ្វើឡើង​ដើម្បី​រក​ប្រាក់​ចំណូល​ចូល​ហោប៉ៅ ជាជាង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ដោយ​ភ្ជាប់​រូបភាព print screen របស់​គេហទំព័រ​សារព័ត៌មាន The Cambodia Daily ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជាពិសេស​គឺ​ការ​ចុះផ្សាយ​មាន​លក្ខណៈ​ប្រមាថ​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​កងកម្លាំង​នគរបាល​ជាតិ។ The Cambodia...

សកម្មជន​ថា​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា​កំពុង​នាំ​ប្រទេស​ទៅ​រក​ការ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន​នេះ កំពុងតែ​នាំ​ប្រទេស​កម្ពុជា​ទៅ​រក​ការ​បាត់បង់​អព្យាក្រឹតភាព​របស់​ខ្លួន តាមរយៈ​សកម្មភាព​នយោបាយ​ដែល​ពួកគេ​បាន​អនុវត្ត​ផ្ទុយពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នា​ពេល​កន្លងមក។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា មហាអំណាច​ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គ្រាន់តែ​មាន​បំណង​ជំរុញ​ឲ្យ​កម្ពុជា​មាន​ជំហរ​លើ​អព្យាក្រឹត្យ​របស់​ខ្លួន​ប៉ុណ្ណោះ មិនមែន​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នោះ​ទេ ជាង​នេះ​ទៀត ការ​ជួយ​ជំរុញ​នេះ​ក៏​មាន​បំណង​ឱ្យ​កម្ពុជា​អាច​រក្សា​ខ្លួន​បាន​ល្អ​ក្នុង​នយោបាយ​អព្យាក្រឹត​របស់​ខ្លួន​ផង​ដែរ ដើម្បី​ចៀសវាង​កម្ពុជា​ខ្លួនឯង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ចាស់​ដែល​នឹង​រុញច្រាន​ឱ្យ​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ដូច​ពេល​មុន​ទៀត។ លោក​អះអាង​ថា ទាំង​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ សុទ្ធសឹងតែ​ដឹង​ថា គណបក្ស​កាន់​អំណាច​កំពុង​ដឹកនាំ​កម្ពុជា​លម្អៀង​ទៅ​រក​មហាអំណាច​ចិន...

អ្នក​ឃ្លាំមើល៖ មហាអំណាច​កុម្មុយនីស្ត និង​មហាអំណាច​លោកសេរី គ្មាន​គោលការណ៍​ឈ្លោះ​គ្នា​ដើម្បី​អ្នក​នយោបាយ​ខ្មែរ​ទេ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ លើកឡើង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន ក៏​ដូច​មហាអំណាច​អាមេរិក​ដែរ គ្មាន​គោលការណ៍​ឈ្លោះ​គ្នា​ដើម្បី​តែ​អ្នក​នយោបាយ​ខ្មែរ​ខាង​ណា​ម្នាក់​នោះ​ទេ ព្រោះថា​មហាអំណាច​ទាំងនោះ​តែង​គិត​ផលប្រយោជន៍​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ដូច្នេះ​មេដឹកនាំ​ខ្មែរ​ក៏​ត្រូវ​គិត​ពី​ផលប្រយោជន៍​នៃ​ប្រទេស​ខ្លួន​ដែរ មិន​ត្រូវ​ផ្ដេកផ្ដួល​លើ​មហាអំណាច​ណាមួយ​នោះ​ឡើយ។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook លោក នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ថា បច្ចុប្បន្ន​នេះ អ្នកនយោបាយ​ខ្មែរ​ដែល​កំពុង​កាន់​អំណាច និង​មិនទាន់​កាន់​អំណាច បាន​នាំគ្នា​ផ្ដេកផ្ដួល​ខ្លួន​លើ​មហាអំណាច​ចិន និង​មហាអំណាច​អាមេរិក ដើម្បី​ទាញ​ប្រយោជន៍​នយោបាយ​របស់​ពួកគេ​រៀងៗ​ខ្លួន។...

កម្មករ​រោងចក្រ​មួយ​ចំនួន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់ឈ្នួល ២១៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២

កម្មករ​កម្មការិនី​រោងចក្រ​មួយ​ចំនួន បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ដើម្បី​ទាមទារ​ប្រាក់ឈ្នួល​ចំនួន ២១៤​ដុល្លារ សម្រាប់​ឆ្នាំ​២០២២ ខាងមុខ​នេះ។ ការ​ធ្វើ​យុទ្ធនាការ​របស់​កម្មករ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រោង​បោះឆ្នោត​ជ្រើសរើស​យក​តួលេខ​ចុងក្រោយ​សម្រាប់​ការ​ដំឡើង​ប្រាក់ឈ្នួល​គោល​ដល់​កម្មករ​ឆ្នាំ​២០២២ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ក្រោយ​ភាគី​ពាក់ព័ន្ធ​ធ្វើការ​ចរចា​មិន​ត្រូវ​គ្នា​កាលពី​សប្ដាហ៍​មុន។ បើ​តាម​គណនី​ឈ្មោះ សា រ៉ាន់ ឈ្មោះ Bora Yoem ឈ្មោះ Phal Dara បាន​សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ដោយ​ភ្ជាប់​ជាមួយ​រូបថត​ពួកគេ និង​បដា​ថា នៅ​ក្នុង​ឆ្នាំ​២០២២...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌

ដើម​សប្តាហ៍​នេះ គឺជា​យុទ្ធនាការ​លើក​ទី​៨​ហើយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​នា​ពេល​កន្លងមក។ ក្រុម​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាច្រើន បាន​នាំគ្នា​បង្ហោះ​សារ​អំពាវនាវ​យ៉ាង​ព្រោងព្រាត​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា បង្ហាញ​ការ​សោកស្តាយ​ចំពោះ​សកម្មភាព​របស់​សកម្មជន​សង្គម​ដើម្បី​កម្ពុជា ដែល​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ យកចិត្ត​ទុកដាក់ និង​លើក​ទឹកចិត្ត​ពី​អាជ្ញាធរ​រដ្ឋ ផ្ទុយទៅវិញ ការងារ​បម្រើ​សង្គម​របស់​ពួកគេ​បែរជា​ទទួល​រង​នូវ​ការ​គំរាមកំហែង បំភិតបំភ័យ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទៅវិញ។ ពួកគេ​និយាយ​ថា សកម្មភាព​ការពារ​បរិស្ថាន ការ​ទាមទារ​យុត្តិធម៌​សង្គម និង​សកម្មភាព​សិទ្ធិមនុស្ស​របស់​សកម្មជន​សង្គម​ទាំងនោះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​នូវ​ការ​គោរព​សិទ្ធិ​ស្មើៗ​គ្នា យុត្តិធម៌​សង្គម សុខមាលភាព បរិស្ថាន​ល្អ...

មេដឹកនាំ​ក្រុម​សម្ព័ន្ធ Quad ប្រាប់​ទៅ​របប​សឹក​ភូមា​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់

ពី​ប្រទេស​ភូមា ឯណោះ​វិញ មេដឹកនាំ​ក្រុម​ចតុភាគី​ហៅថា Quad បាន​សម្រេច​រួម​គ្នា​ប្រាប់​ទៅ​របប​រដ្ឋប្រហារ​ភូមា ឱ្យ​បញ្ចប់​ហិង្សា និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងអស់។ សេចក្ដី​ថ្លែងការណ៍​រួម​របស់​មេដឹកនាំ Quad ដែល​បាន​ធ្វើឡើង​ក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន គឺ​មាន​ប្រធានាធិបតី​អាមេរិក Joe Biden នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នាយករដ្ឋមន្ត្រី​ជប៉ុន Yoshihide Suga និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison។ ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ជាក់​ថា...

អាល្លឺម៉ង់​រក​ឃើញ​មេដឹកនាំ​ថ្មី​ក្នុង​ការ​បោះឆ្នោត​សភា​ថ្ងៃ​ទី​២៦ កញ្ញា

លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សភា​នៃ​សហព័ន្ធ​អាល្លឺម៉ង់ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្ស​សង្គម​ប្រជាធិបតេយ្យ (SPD) គឺជា​អ្នក​ដែល​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១។ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​បោះឆ្នោត​របស់​អាល្លឺម៉ង់ គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ទទួល​បាន​ជ័យជម្នះ​ពិតមែន តែ​សំឡេង​ឆ្នោត​លើ​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ​លើ​គណបក្ស​អភិរក្ស​និយម (CDU/CSU) របស់​អធិការបតី អ្នកស្រី Angela Merkel ក្នុង​ការ​បោះឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១។ តាម​លទ្ធផល​ផ្លូវការ គណបក្ស SPD...

ភូមា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ហើយ​នៅ​ពេលនេះ បន្ទាប់ពី​ការ​អំពាវនាវ​ឱ្យ​ប្រជាជន​ក្រោក​ប្រឆាំង​របប​សឹក

ក្រោយ​ពី​លោក Duwa Lashi មេដឹកនាំ​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ភូមា ដែល​បង្កើត​ដោយ​អតីត​សមាជិក​សភា បាន​អំពាវនាវ​កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឱ្យ​ប្រជាជន​ក្រោក​ឡើង​កាន់​អាវុធ​ប្រយុទ្ធ​យក​ឈ្នះ​របប​សឹក​នោះ គេ​ឃើញ​ថា​ស្ថានការណ៍​សឹក​បាន​រុញ​ឱ្យ​ភូមា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ពាសពេញ​ផ្ទៃ​ប្រទេស។ ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​សឹក ធ្វើឡើង​ដោយ​សហការ​គ្នា​ពី​សហគមន៍ និង​តំបន់​ជនជាតិ​ដើម បាន​កើតឡើង​សឹង​គ្រប់​ទីតាំង​សំខាន់ៗ​របស់​ពួក​យោធា​នៅ​ទូទាំង​ប្រទេស។ ទោះបី​ជនស៊ីវិល និង​កងទ័ព​កម្លាំង​ប្រឆាំង​របប​សឹក​ស្លាប់​ក៏ដោយ តែ​កងទ័ព​មេ​រដ្ឋប្រហារ​កាន់តែ​ច្រើន​បាន​ចុះចូល​នឹង​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ។ តំបន់​ដែល​ធ្លាក់​ក្នុង​សង្គ្រាម​ធ្ងន់ធ្ងរ មាន​ដូចជា រដ្ឋ​កាឈីន រដ្ឋ​សាន រដ្ឋ​ម៉ន រដ្ឋ​ឈិន និង​រដ្ឋ​ការ៉េន។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ភូមា ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP...

Latest news