39 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

PMD ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​ជិតខាង

បញ្ញវន្ត​ខ្មែរ​នៅ​ឯនាយ​សមុទ្រ បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា ត្រូវតែ​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (Development Triangle Area) ជាដាច់ខាត ព្រោះ​គម្រោង​នេះ​គ្រាន់តែ​ជា​ផែនការ​របស់​វៀតណាម ដើម្បី​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​លើ​កម្ពុជា ដូច្នេះ​កម្ពុជា​មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ទេ គឺ​មាន​តែ​ខាតបង់​ប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ កញ្ញា ថា...

លោក ហ៊ុន សែន៖ ច្បាប់​និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​រដ្ឋ​ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត

លោក ហ៊ុន សែន អះអាង​ថា រដ្ឋធម្មនុញ្ញ​គឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ច្បាប់ និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវតែ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ចំណុច​សំខាន់ៗ​បំផុត​ដែល​បាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​កម្ពុជា​ត្រូវ​គោរព​ដាច់ខាត​នូវ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ លោក ហ៊ុន សែន លើកឡើង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​បាន​ចែង​អំពី​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​ដាច់ដោយឡែក​ពី​គ្នា​ផង​ដែរ គឺ​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ...

អ្នកវិភាគ​ថា​វិស័យ​ទេសចរណ៍​កម្ពុជា​ហាក់​មិន​មាន​សង្ឃឹម​នឹង​អាច​ងើប​ឡើង​វិញ​បាន​ទេ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 នេះ ហាក់​មិន​មាន​សង្ឃឹម​ថា​នឹង​អាច​ងើប​ឡើង​វិញ​បាន​ទេ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ ស្រប​ពេល​ដែល​អាជីវកម្ម​ជាច្រើន​ក្នុង​វិស័យ​នេះ​បាន​បិទ​ទ្វារ និង​ដួល​រលំ​ជាបន្តបន្ទាប់​ដែល​បណ្តាល​ឱ្យ​កម្មករ​និយោជិត​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ទាំងស្រុង។ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ កញ្ញា នេះ​ថា អ្វី​ដែល​កម្ពុជា​អាច​ធ្វើ​បាន​នៅ​ពេលនេះ គឺ​បើក​ឱ្យ​មាន​ទេសចរណ៍​ក្នុង​ស្រុក​ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ ដើម្បី​ជំរុញ​ឱ្យ​មាន​ការងារ​ក្នុង​ស្រុក ដែល​នឹង​អាច​ជួយ​ផ្តល់​ប្រាក់ចំណូល​ដល់​ពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ លោក​អះអាង​ថា ស្រប​ពេល​ដែល​កម្ពុជា​នៅ​មិន​អាច​បើក​ទទួល​ទេសចរ​អន្តរជាតិ​បាន...

ពលរដ្ឋ​រិះគន់​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ថា​ជា​ការ​រក​ប្រាក់ចំណូល​ជាជាង​អនុវត្ត​ច្បាប់​អំឡុង​វិបត្តិ​កូវីដ-១៩

មន្ត្រី​រាជការ​ថ្នាក់​ទាប និង​សាធារណជន​សម្ដែង​ការ​ហួសចិត្ត​កាលបើ​ពិនិត្យ​ឃើញ​ថា សកម្មភាព​របស់​សមត្ថកិច្ច​នគរបាល​ដែល​ដាក់​ពង្រាយ​ការ​ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​រាល់​ថ្ងៃ​នេះ ធ្វើឡើង​តែ​ដើម្បី​រក​ប្រាក់ចំណូល​ចូល​ហោប៉ៅ ជាជាង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​មាន​ប្រសិទ្ធភាព។ មន្ត្រី​រាជការ និង​ពលរដ្ឋ​មួយ​ចំនួន​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា នេះ​ថា ជា​រៀងរាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដែល​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​ផ្លូវ​ជាតិ​នានា ឬ​នៅ​តាម​ទីប្រជុំជន​ក្នុង​រាជធានី-ខេត្ត​ទូទាំង​ប្រទេស គឺ​បាន​យក​ការងារ​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​សម្រាប់​តែ​រក​ប្រាក់ចំណូល​ប្រចាំ​ថ្ងៃ ដើម្បី​ចែក​គ្នា​ចាយ​តែប៉ុណ្ណោះ។ ពលរដ្ឋ​បាន​ថ្លែង​ថា ជានិច្ចកាល ពួកគាត់​តែង​ឃើញ​មន្ត្រី​នគរបាល​នៅ​តាម​គោលដៅ​នីមួយៗ​បាន​ឃុបឃិត​ជាមួយ​ម្ចាស់​យានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍​មួយ​ចំនួន...

IDEA TALK៖ សន្តិភាព និង​សន្តិសុខ​សម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «សន្តិភាព និង​សន្តិសុខ​សម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​វិញ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ សម្រេច​ផ្លាស់ប្ដូរ​ឈ្មោះ​របស់​ខ្លួន​ពី​ចលនា​និស្សិត SMD ទៅ​ជា​ចលនា​ពលរដ្ឋ PMD វិញ។

សកម្មជន៖ ជំនួប​រវាង​ប្រធាន​បក្ស​ប្រឆាំង​និង​មន្ត្រី​ទូត​អាល្លឺម៉ង់ បង្ហាញ​ពី​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ

សកម្មជន​បក្ស​ប្រឆាំង ថា​ជំនួប​រវាង​ប្រធាន​បក្ស​ប្រឆាំង​និង​មន្ត្រី​ទូត​អាល្លឺម៉ង់ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ

នាយករដ្ឋមន្ត្រី​ជំរុញ​ក្រសួង​សុខាភិបាល​ពិចារណា​បិទ​ឬ​ត្រូវ​បន្ត​ពិធី​បុណ្យ​កាន់​បិណ្ឌ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល ពិចារណា​បិទ ឬ​ត្រូវ​បន្ត​ការ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ

លោក ហ៊ុន សែន៖ សិទ្ធិ​ជា​អាទិភាព​សម្រាប់​កម្ពុជា​គឺ​មាន​តែ​សិទ្ធិ​រស់រាន​មាន​ជីវិត ប៉ុន្តែ​អ្នក​ឃ្លាំមើល​ថា​នៅ​មាន​សិទ្ធិ​ច្រើន​ទៀត

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា​សិទ្ធិ​ជា​អាទិភាព​សម្រាប់​កម្ពុជា គឺ​មាន​តែ​សិទ្ធិ​រស់រាន​មាន​ជីវិត ប៉ុន្តែ​អ្នក​ឃ្លាំមើល​ថា​នៅ​មាន​សិទ្ធិ​ច្រើន​ទៀត

IDEA TALK៖ ការ​ប្តូរ​ឈ្មោះ​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) មក​ជា​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD)

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «ការ​ប្តូរ​ឈ្មោះ​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) មក​ជា​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD)»។

Latest news