34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ក្រុមប្រទេសផ្ដាច់ការ ចាប់ផ្ដើមសម្រុកផ្ដល់ជំនួយដល់របបផ្ដាច់ការនៅវេណេហ្សូអេឡាព្រោះខ្លាចរបបនេះក្រឡាប់

នៅលើពិភពលោកនេះ មានប្រព័ន្ធគ្រប់គ្រងរដ្ឋ ៣សណ្ឋាន គឺប្រជាធិបតេយ្យ របបរាជានិយម បែបប្រជាធិបតេយ្យ និងរបបកុម្មុយនិស្តផ្ដាច់ការ។ ក្រោយពីពិភពលោក បញ្ចប់សង្រ្គាមត្រជាក់ រវាងលោកសេរីដឹកនាំដោយអាមេរិក និងប្លុកកុម្មុយនិស្តដឹកនាំ អតីតសហភាពសូវៀត និង ប្រទេសចិននៅដើមទសវត្សឆ្នាំ១៩៩០ គេសង្កេតឃើញប្រទេស កុម្មុយនិស្តមួយចំនួន បានប្រែក្លាយទៅជារបបបែបផ្ដាច់ការនិយម។ ប្រទេសទាំងនោះ មិនបានចាត់ទុកសិទ្ធិរបស់ពលរដ្ឋខ្លួនឯងជាសិទិ្ធនៃអំណាចរបស់ខ្លួននោះឡើយ។ ប្រទេសទាំងនោះ ទោះបីជាមានការបោះឆ្នោតក៏ដោយ តែស្ថាប័នបោះឆ្នោតរបស់ប្រទេសនេះ គឺជាយន្តការនៃការក្រាលអំណាចសម្រាប់តែបុរសខ្លាំងរបស់ប្រទេសនោះតែប៉ុណ្ណោះ។ នៅទ្វីបអាមេរិក ខាងត្បូង មានប្រទេស២ ឬ៣ប៉ុណ្ណោះដែលនៅតែប្រកាន់របបបែបផ្ដាច់ការ។...

លោក ហ៊ុន សែន បានចេញបំរាមមិនឲ្យកម្មករធ្វើដំណើរទៅទីណាទាំងអស់ក្នុងរយៈពេលបុណ្យចូលឆ្នាំខ្មែរ

រដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះបានដាក់បំរាមគោចរណ៍ធ្វើដំណើរក្នុងប្រទេសដោយចាប់ផ្តើមអនុវត្តចាប់ពីម៉ោង២៤:០០ ថ្ងៃទី៩ ខែមេសា ដល់ម៉ោង២៤:០០ ថ្ងៃទី១៦ ខែមេសា។ ក្នុងសារសម្លេងបែកធ្លាយរបស់លោក ហ៊ុន សែន ដែលត្រូវបានចែកចាយជាតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា គោលបំណងនៃការដាក់បំរាមគោចរណ៍នេះដោយសារគឺដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ លោកបន្តថា វិធានការដែលចាំបាច់ត្រូវហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។ លោក ហ៊ុន សែន អះអាងថាប្រសិនបើអាជ្ញាធរធ្វើការហាមឃាត់បញ្ហានេះមិនបានទេ នោះច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្នក៏មិនអាចបង្កើតឡើងបានដែរ ហើយប្រទេសជាតិនឹងធ្លាក់ក្នុងភាពវឹកវរ មិនខាន។ ប៉ុន្តែបទបញ្ជាររបស់លោក ហ៊ុន សែន...

ប្រទេស ថៃ និងភូមា ប្រកាសលើកពេលបុណ្យចូលឆ្នាំ ខណៈឡាវក៏ធ្វើដូចនេះដែរ

ប្រទេសចំនួន៣នៅអាស៊ីអាគ្នេយ៌ ដែលមានវប្បធម៌ ប្រពៃណី ប្រហាក់ប្រហែលគ្នា ប្រកាសថា នឹង លើកពេល បុណ្យចូលឆ្នាំប្រពៃណៃ របស់ពួកគេ ទៅធ្វើពេលក្រោយ វិញ ប្រសិនបើ ស្ថានភាពនៃ ការផ្ទុះមេរោគ កូរ៉ូណា វិលទៅធម្មតាឡើងវិញ។ សារព័ត៌មានថៃ The Nation បានចុះផ្សាយនៅថ្ងៃចន្ទទី១៦មីនានេះថា កិច្ចប្រជុំមួយនៃមជ្ឈមណ្ឌល ប្រឆាំង ជំងឺCovi-19 ដែលនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា  ជាប្រធាននៃកិច្ចប្រជុំនេះ បានសម្រេច រួមគ្នា មួយ...

អ្នកវិភាគជំរុញឱ្យលោក ហ៊ុន សែន នឹងគណៈប្រតិភូដែលជួបអ្នកដំណើរនៅលើនាវាអាមេរិក ពិនិត្យសុខភាពរកមេរោគ Covid-19 ជាបន្ទាន់

អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅក្រៅប្រទេស បានណែនាំពីវិធានការបន្ទាន់ ដើម្បីដោះស្រាយវិបត្តិមេរោគជំងឺកូរ៉ូណា ឬ Covid19នៅកម្ពុជា។ អ្នកវិភាគនយោបាយលោក គឹម សុខ បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោក ដោយបានណែនាំឱ្យ លោក ហ៊ុន សែន និងគណៈប្រតិភូរបស់គាត់ ដែលបានទៅទទួលភ្ញៀវទេសចរដល់កំពង់                  ផែក្រុងព្រះសីហនុ ពីនាវា Westerdam ត្រូវតែទៅពិនិត្យវិភាគផ្លូវដង្ហើម និងដាក់ក្នុងវិធានការបន្ទាន់ ដោយអ្នកជំនាញអង្គការសុខភាពពិភពលោក WHO ដើម្បីបញ្ជាក់អំពីលក្ខខណ្ឌសុខភាពពិត។ លោកថា វិធីល្អបំផុតនោះ លោក ហ៊ុន សែន គួរតែបញ្ជូនអ្នកទាំងអស់នោះទៅស្នាក់នៅជុំគ្នា ក្នុងអាគារមួយ...

ប្រធានាធិបតីចិនអះអាងថាវិរុសរលាកសួតCoronaនឹងត្រូវបង្ក្រាបបាននៅពេលឆាប់ៗនេះ

ប្រធានាធិបតីចិនលោកស៊ីជីនភីងបានអះអាងថាចិនមានជំនឿចិត្តនិងសមត្ថភាពពេញលេញក្នុងការបង្រ្កាបឱ្យបាននូវការផ្ទុះវិរុសកូរូណាដែលកំពុងរីករាលដាលនៅក្នុងប្រទេសចិន និងតំបន់មួចំនួននៃពិភពលោក។នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនXinhuaបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣០ ខែមករានេះ។ ប្រដដែលឲ្យដឹងទៀតថា លោកស៊ីជីនភីងបាន កត់សម្គាល់ដូចនេះនៅពេលលោកបានជួបនឹងអគ្គនាយកនៃអង្គការសុខភាពពិភពលោកW.H.O លោក Tedro ADDhanom Ghebreyesus ក្នុងទីក្រុងប៉េកាំង។ លោកស៊ីបានបញ្ជាក់ទៀតថាក្នុងនាមលោកជាប្រធាននៃកិច្ចប្រជុំពិសេសមួយនៃគណៈកម្មាធិការនៃការិយាល័យនយោបាយមជ្ឈឹមបក្សចិនស្ដីពីការផ្ទុះមេរោគដ៏កំណាចនេះ គឺលោកចាប់ផ្ដើមប្រជុំជាមួយ                កម្មាភិបាលរបស់លោកនៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។ លោកបានបញ្ជាក់បន្ថែមទៀតថាការវិវត្តដ៏ខ្លាំងក្លានៃមេរោគប្រភេទនេះគឺជារបៀបវារៈតែមួយគត់នៃកិច្ចប្រជុំរបស់បក្សកុម្មុយនីស្ដចិន។លោកស៊ីបានហៅមេរោគកូរូណានេះថា ជាបិសាច។ លោកស៊ីជីនភីងអះអាងថារដ្ឋាភិបាលចិនបានបញ្ចេញព័ត៌មានអំពីការសាយភាយមេរោគនេះបានទាន់ពេលវេលាហើយមានការទទួលខុសត្រូវចំពោះប្រទេសចិនខ្លួនឯងទៀតផង និងកំពុងបង្រ្កាបមេរោគនេះឱ្យបានសកម្មខ្លាំងក្លាជាមួយនឹងការពន្លឿនកិច្ចសហប្រតិបត្តិការជាមួយនឹងសហគមន៍អន្ដរជាតិ។ លោកស៊ី បន្ដថាចិនស្វាគមន៍តួនាទីដ៏សំខាន់របស់អង្គការសុខភាពពិភពលោកក្នុងការសម្របសម្រួលកិច្ចការសុខភាពសាធារណៈរបស់ពិភពលោក ដែលប្រទេសចិនចាត់ទុក អង្គការនេះមានសារៈសំខាន់បំផុតក្នុងវិស័យសុខភាពរបស់ប្រជាជនហើយថាចិនត្រៀមខ្លួនសហការជាមួយអង្គការសុខភាពពិភពលោកមួយនេះគ្រប់កាលៈទេសៈទាំងអស់ដោយបើកផ្លូវឱ្យអង្គការនេះទទួលយកអ្នកជំនាញពីអង្គការផ្សេងៗទៀត។ សម្រាប់លោកស៊ីគឺជឿជាក់ថា WHO និងសហគមន៍អន្ដរជាតិដទៃទៀតនឹងចូលរួមចំណែកវាយតម្លៃស្ថានភាពរីករាលដាលនៃជំងឺប្រភេទនេះក្នុងគោលដៅមួយដែលចិនអាចទទួលយកបានហើយសម្រាប់ចិនមានការជឿជាក់ និងសមត្ថភាពរបស់ខ្លួនថានឹងបង្រ្កាបបានវីរុសប្រភេទនេះជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្រ្ដសុខភាពប្រទេសចិនដោយកំណត់គោលនយោបាយក្រោមការគូសវាសនៃបក្សកុម្មុយនីស្ដចិន។ ចំណែកឯប្រធានអង្គការWHO ជឿជាក់ថារដ្ឋាភិបាលចិនបានបង្ហាញនូវការដោះស្រាយរបស់ខ្លួន ហើយថាវិធានការទាន់ពេលរបស់ចិនអាចនឹងធ្វើឱ្យឥទ្ធិពលមេរោគនេះ ថយចុះបាន ក្នុងពេលឆាប់ៗនេះ។ លោកបន្ដថាសវនាការរបស់លោក និងលោកស៊ីបាននាំឱ្យមាននូវការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវពីមេដឹកនាំចិនកំពូលៗ។ តែលោកអះអាងថាចិនបានបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងវីរុសដ៏កាចនេះ មានតម្លាភាពដោយបានប្រាប់ទៅកាន់ប្រទេសដៃគូរបស់ខ្លួនជាច្រើនជាពិសេសជាមួយនឹងWHO។ លោកបន្ដទៀតថាវិធានការរបស់ចិនមិនត្រឹមតែការពារពលរដ្ឋរបស់ខ្លួនទេ តែការពារពលរដ្ឋនៃពិភពលោកទាំងមូលហើយសម្រាប់ WHO ក៏សាទរផងដែរចំពោះវិធានការណ៍របស់ចិនយ៉ាងសកម្មនេះដើម្បីបង្រ្កាបមេរោគដ៏កាចសាហាវនេះ ទោះបីមិនទាន់បង្រ្កាបបានខ្លាំងក្លាក៏ដោយ ប៉ុន្តែចិនបានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងពិតប្រាកដ។ លោកថានេះជាបទពិសោធន៍ដែលប្រទេសចិនបានកំពុងជួបប្រទះហើយប្រទេសផ្សេងៗត្រូវតែពិនិត្យនិងប្រុងប្រយ័ត្ន។ ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានប្រកាសគាំទ្រ វិធានការណ៍របស់ចិនប្រឆាំងនឹងមេរោគដ៏កាចនេះ។ លោកបន្តថា WHO បានត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ដើម្បីសហការជាមួយរដ្ឋាភិបាលចិន ទាំងការផ្តល់នូវជំនួយស្មារតីទាំងអស់តាមដែលអាចធ្វើទៅបាន។ លោកបន្តថា WHOនឹងធ្វើការវាយតម្លៃស្ថានភាពនេះដោយផ្អែកលើវិទ្យាសាស្រ្ដនិងហេតុការណ៍ពិតប្រាកដហើយសូមជំទាស់ការចោទប្រកាន់ពីបរទេស ឬប្រភពណាដែលគ្មានមូលដ្ឋានជាក់លាក់។ យ៉ាងណាក៏ដោយប្រទេសធំៗមួយចំនួនក៏បានសុំបញ្ចូនជំនាញការសុខភាពប្រទេសទាំងនោះទៅចូលរួមប្រទេសចិនផងដែរក្នុងនោះសហរដ្ឋអាមេរិកចេញមុខមុនគេដើម្បីបញ្ចូនក្រុមជំនាញរបស់ខ្លួនទៅកាន់ទីក្រុងវូហានឱ្យតែរដ្ឋាភិបាលចិនយល់ព្រម។ សេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលអាមេរិកបានបញ្ជាក់ថាក្រុមអ្នកជំនាញនេះនឹងទៅដល់ទឹកដីចិនឆាប់ៗនេះ ប្រសិនបើចិនសុំកិច្ចសហប្រតិបត្តិការ។ តែសម្រាប់ប្រទេសចិនមកដល់ពេលនេះមិនបានប្រកាសទទួលយកអ្នកជំនាញសុខភាពពីសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួននោះទេ ក្នុងនោះមានទាំងប្រទេសបារាំង អង់គ្លេសផងដែរ។ ចំណែកឯប្រទេសអូស្រ្ដាលីទោះជាមិនបានសុំបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅកាន់ប្រទេសចិនក្ដីតែរដ្ឋាភិបាលរបស់ប្រទេសនេះ បានប្រកាសថានឹងស្រាវជ្រាវវ៉ាក់សាំងដើម្បីបង្រ្កាបមេរោគនេះឱ្យបានឆាប់ៗក្នុងពេលខាងមុខ បន្ទាប់ពីពលរដ្ឋចិនម្នាក់បានទៅដល់អូស្រ្ដាលីមានផ្ទុកមេរោគដ៏កាចសាហាវនេះ។ តែជាមួយគ្នានេះអង់គ្លេស អាមេរិក និងជប៉ុនក៏បានប្រកាសផ្អាកការហោះហើរទៅប្រទេសចិននៅពេលដែលប្រទេសទាំងនេះបានខកខានពីការទៅជម្លៀសប្រជាជនរបស់ខ្លួននៅទីក្រុងវូហាន។ តាមសេចក្ដីរាយការណ៍ជាច្រើនបានបញ្ជាក់ថាគិតមកដល់ព្រឹកថ្ងៃព្រហស្បត្តិ៍ទី៣០មករានេះ មេរោគកូរូណាបានវាយលុកទៅលើប្រជាជនចិនចំនួនជាង ៧ពាន់នាក់ ដោយបានសម្លាប់មនុស្សចំនួន១៧០នាក់ដែលហក់ឡើងពីតួលេខ១៣២នាក់។ នេះបើយោងតាមសារព័ត៌មានSouth China Morning post។ ចំណែកឯការឆ្លងទៅប្រទេសផ្សេងៗទៀតគឺមាន២០ប្រទេស៕

សហរដ្ឋអាមេរិក បន្តជំរុញឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យពិតប្រាកដ

សហរដ្ឋអាមេរិកជាថ្មីម្តងទៀត បានអំពាវនាវដល់រដ្ឋាភិបាលលោកហ៊ុន សែន ត្រូវបង្ហាញភាពជាក់លាក់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ការស្នើនេះ បន្ទាប់ពីអាជ្ញាធរលោកហ៊ុន សែន បានចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២៦រូបជាបន្តបន្ទាប់ គិតមកដល់ខែកញ្ញា ឆ្នាំ២០១៩នេះ។ ថ្លែងក្នុងវីដេអូខ្លីបមួយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកស្រី ម័រហ្គេន អ័រថេហ្គឹស (Morgan Ortagus) លើកឡើងថា សហរដ្ឋអាមេរិក នៅតែព្រួយបារម្ភចំពោះការគាបសង្កត់ផ្នែកនយោបាយទៅលើបក្សប្រឆាំងឥតឈប់ឈរ ជាពិសេសការបន្តចាប់ខ្លួនសកម្មជននិងអ្នកគាំទ្របក្សសង្រ្គោះជាតិជាច្រើននាក់ក្នុងពេលថ្មីៗនេះ។ អាមេរិកបានចាត់ទុកសកម្មភាពចាប់និងឃុំខ្លួនទាំងនោះថា ជាចំណាត់ការតាមទំនើងចិត្ត និងរារាំងដល់ដំណើរការប្រជាធិបតេយ្យដ៏ពិតប្រាកដមួយនៅកម្ពុជា។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានទាមទារឱ្យរដ្ឋាភិបាល ដោះលែងអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិលោក កឹម...

តុលាការសំរេចខ្លួនសកម្មជនបក្សសង្គ្រោះជាតិចំនួន៦រូប

តុលាការរាជធានីភ្នំពេញបានសំរេចឃុំខ្លួនសកម្មជន និងអតីមន្រ្តីបក្សសង្គ្រោះជាតិ ៦នាក់ ក្រោយពីសមត្ថកិច្ចចាប់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ។ អ្នកទាំង៦រូបនោះរួមមាន អតីតសមាជិកគណ:កម្មការប្រតិបត្តិស្រុកស្អាង លោក លីម៉េងឃាង អតីតមេឃុំ សំរោងធំស្រុកកៀនស្វាយ លោក លី លីន និងលោក ឈុន ថៃយុទ្ធ អតីតជំទប់ទី១ ឃុំព្រែកស្ដី ស្រុកកោះធំ អតីតសមាជិកយុវជនបក្សស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក យ៉ាត ភារម្យ កញ្ញា...

Latest news