31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5912 POSTS
0 COMMENTS

តើ​លោក ហ៊ុន ណេង ជា​នរណា?

លោក ហ៊ុន ណេង គឺជា​មន្ត្រី​ជើងចាស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ជួយ​ជ្រោមជ្រែង​ដើម្បី​បាន​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ដោយ​រដ្ឋាភិបាល​វៀតណាម។ លោក​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា កន្លងទៅ។ ក្រោយ​មរណភាព តើ​លោក ហ៊ុន ណេង បាន​បន្សល់​ទុក​នូវ​ប្រវត្តិ​ផ្ទាល់ខ្លួន ឬ​ប្រវត្តិ​គ្រួសារ​យ៉ាង​ដូចម្តេច? លោក ហ៊ុន ណេង ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ។...

IDEA TALK៖ (វគ្គ​៣) តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?»។

IDEA TALK៖ (វគ្គ​២) តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?»។

IDEA TALK៖ (វគ្គ​១) តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​បក្ស​នយោបាយ​នៅ​កម្ពុជា​ចង់​បាន​លទ្ធផល​បែប​ណា​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក?»។

ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ខាងមុខ​នេះ។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា លោក ទិត្យ ទិព្វផាណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​ឧសភា...

អាដហុក​ទាមទារ​រដ្ឋាភិបាល​អនុវត្ត​របប​ប្រជាធិបតេយ្យ​សេរី​ឱ្យ​បាន​ពេញលេញ

មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ឱ្យ​បាន​ពេញលេញ ដើម្បី​ធានា​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្មាន​ការ​រំលោភ​បំពាន ជាពិសេស​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​របស់​លទ្ធិប្រជាធិបតេយ្យ។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បាន​លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់​ស្ដីពី​ការ​លើក​កម្ពស់​សេរីភាព​មូលដ្ឋាន នៅ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​កំពុង​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី ដូច្នេះ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស ត្រូវតែ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ស្រប​តាម​ច្បាប់ ដោយ​គ្មាន​ការ​រារាំង​ណា​មួយ​នោះ​ឡើយ។ លោក នី សុខា អះអាង​ថា កន្លងមក​នេះ ក្រុម​អង្គការ​សមាគម​តែង​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ជាក់ស្តែង​របស់​អាជ្ញាធរ​កម្ពុជា​នៅ​ក្នុង​មូលដ្ឋាន​មួយ​ចំនួន នៅតែ​បន្ត​ធ្វើការ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ...

តុលាការ​លើក​ពេល​សវនាការ​សំណុំរឿង​លោក កឹម សុខា តាម​សំណើ​មេធាវី​រដ្ឋាភិបាល

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​ក្នុង​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា តាម​សំណើ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​រដ្ឋាភិបាល ក្រោម​ហេតុផល​ថា ពួកគេ​មាន​ធុរៈ​ចាំបាច់​ដោយ​មិន​អាច​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ពុធ ទី​៤ ឧសភា បាន។ តាម​ការ​គ្រោង​ទុក តុលាការ​នឹង​បន្ត​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា ដោយ​នឹង​សួរ​ដេញដោល​លើ​អង្គហេតុ​ជុំវិញ​ការ​បោះឆ្នោត ដំណើរការ​បោះឆ្នោត និង​បណ្តឹង​តវ៉ា​លទ្ធផល​ឆ្នោត​កាលពី​ឆ្នាំ​២០១៣។ ប៉ុន្តែ​សវនាការ​នេះ ក្រុម​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ ចេង ប៉េងហាប់ បាន​ដាក់​ពាក្យ​ស្នើសុំ​លើក​ពេល​សវនាការ​លោក កឹម សុខា ដោយ​ថា​ពួកគេ​មាន​ធុរៈ​ចាំបាច់​ដោយ​មិន​អាច​ខកខាន​បាន...

គ្រួសារ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ថា​តុលាការ​កំពូល​កាត់ទោស​ប្ដី​ដោយ​អយុត្តិធម៌

ភរិយា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ថា​ការ​សម្រេច​របស់​តុលាការ​កំពូល​ឱ្យ​ប្ដី​របស់​គាត់​ជាប់​ពន្ធនាគារ ៧​ឆ្នាំ​ទាក់ទង​ទៅ​នឹង​ការ​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺជា​រឿង​អយុត្តិធម៌​បំផុត។ នៅ​ថ្ងៃ​ពុធ ទី​៤ ខែ​ឧសភា នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល បាន​សម្រេច​បដិសេធ​បណ្ដឹង​សារទុក្ខ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន ដោយ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ថា​ជា​រឿង​ត្រឹមត្រូវ។ សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ កាលពី​ឆ្នាំ​២០២០ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​ឱ្យ​លោក គង់ សំអាន ជាប់​ពន្ធនាគារ...

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បដិសេធ​សំណើ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ស្នើ​ទៅ​ក្រសួង​យុត្តិធម៌ ឱ្យ​ទម្លាក់​ចោល​បទ​ចោទ និង​ការ​ដោះលែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន ឱ្យ​នៅ​ក្រៅ​ឃុំ ព្រមទាំង​ពន្យារ​នីតិវិធី​តុលាការ​កុំ​ឱ្យ​មាន​ការ​កោះហៅ​ក្នុង​អំឡុង​ពេល​រៀបចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ខែ​មិថុនា ខាងមុខ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៣ ឧសភា ថា តាម​គោលការណ៍​ច្បាប់ ការ​ទម្លាក់​ចោល​បទ​ចោទ ឬ​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​សមត្ថកិច្ច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ ដោយ​ផ្អែកលើ​អង្គហេតុ និង​អង្គ​ច្បាប់។ ដោយឡែក​ក្រសួង​យុត្តិធម៌​ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ ពុំ​មាន​សមត្ថកិច្ច និង​សិទ្ធិ​អំណាច​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះ​ទេ។ លោក​បន្ថែម​ថា មាន​តែ​ការ​ចូលរួម​នៅក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​ប៉ុណ្ណោះ​ដែល​ជា​មធ្យោបាយ​ខាង​ផ្លូវច្បាប់​តែ​មួយ​គត់ ក្នុង​ការ​ការពារ​ខ្លួន​តាមរយៈ​នៃ​ការ​ពឹងពាក់​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​នោះ។ លោក ជិន...

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល​ខាង​សេរីភាព​សារព័ត៌មាន​នៅ​ឆ្នាំ​២០២២​នេះ

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​២០២២ នៅ​ជា​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល។ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ល្អ​ជាង​ឆ្នាំ​មុន​ពីរ​លេខ ដោយ​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញ​អំពី​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល។ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ នេះ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅតែ​មិន​អាច​ងើប​ចេញពី​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល បើ​ទោះបីជា​ចំណាត់ថ្នាក់​នៅ​ឆ្នាំ​២០២២ នេះ បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ពីរ​កម្រិត​ក្តី។ ប្រភព​ដដែល​លាតត្រដាង​ថា វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លិចបំផ្លាញ និង​បោស​សម្អាត​ដោយ​រដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មក ក្នុង​នោះ​ស្ថាប័ន​កាសែត​ខ្លះ​ត្រូវ​បិទ​ទ្វារ ខ្លះ​ទៀត​ត្រូវ​ប្តូរ​ម្ចាស់...

Latest news