29 C
Phnom Penh

CATEGORY

ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន និង​លោក ពូទីន សន្យា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ករណី​សង្គ្រាម​នៅ​អ៊ុយក្រែន

ក្នុង​ដំណើរ​តាម​រថភ្លើង​ដោយ​ឆ្លងកាត់​ព្រំដែន​រួម​កូរ៉េខាងជើង និង​រុស្ស៊ី បាន​នាំ​លោក គីម ជុងអ៊ុន ចូល​ទៅ​ដល់​ខាង​ក្នុង​នៃ​ទឹកដី​រុស្ស៊ី ដោយ​បាន​ឆ្ពោះ​ទៅ​ដល់​តំបន់​ស៊ីបេរី នោះ​ហើយ ដែល​លោក...

សមាជិក​សភា​ថៃ​សួរ​ដេញដោល​ពី​គោលនយោបាយ​ជួយ​សម្រាល​បំណុល​និង​ប្រាក់​មួយ​ម៉ឺន​បាត​ឱ្យ​ពលរដ្ឋ​ម្នាក់ៗ

នាយករដ្ឋមន្ត្រី​ថ្មី​នៃ​រាជាណាចក្រ​ថៃ កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែ​កញ្ញា បាន​ព្យាយាម​ពន្យល់​សមាជិក​សភា​អំពី​គោលនយោបាយ​ស្រោចស្រង់​សេដ្ឋកិច្ច​ថៃ ដែល​សមាជិក​សភា​ក្រុម​បក្ស​ប្រឆាំង​មកពី​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ និង​បក្ស​ប្រជាធិបតេយ្យ បាន​ចោទ​សួរ​ថា តើ​គោលនយោបាយ​នេះ​អាច​ដំណើរការ​ដោយ​រលូន...

លោក បៃដិន ទៅ​ប្រជុំ​កំពូល G-20 តែ​លោក ស៊ី ជីនពីង និង​លោក ពូទីន មិន​ទៅ​ចូលរួម​ទេ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ចូ បៃដិន (Joe Biden) បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រទេស G-20 ក្នុង​ប្រទេស​ឥណ្ឌា ដែល​ប្រព្រឹត្ត​ឡើង​នៅ​ចុង​សប្តាហ៍​នេះ...

លោក បៃដិន សន្យា​ធ្វើ​ឱ្យ​វៀតណាម​មាន​ស្ថិរភាព​ដោយ​ព្រមាន​ប្រឆាំង​ការ​គំរាមកំហែង​ពី​ចិន ករណី​សមុទ្រ​ចិន​ខាងត្បូង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ដែល​បាន​ទៅ​ដល់​ប្រទេស​វៀតណាម កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កញ្ញា ក្រោយពី​លោក​ចូលរួម​ជំនួប​កំពូល​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន...

ប្រទេស​៤​ក្នុង​អាស៊ាន​រួម​ទាំង​ឥណ្ឌា​និង​តៃវ៉ាន់​នាំគ្នា​ប្រឆាំង​ចិន ករណី​ចិន​បង្កើត​ផែនទី​សមុទ្រ​រំលោភ​ប្រទេស​ជិតខាង

ប្រទេស​ក្នុង​សមាគម​អាស៊ាន​ចំនួន ៤ សុទ្ធតែ​ជា​ប្រទេស​ធំ និង​មាន​ឥទ្ធិពល​ខ្លាំង រួម​ទាំង​កោះ​តៃវ៉ាន់ និង​ប្រទេស​ឥណ្ឌា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយឡែក​ពី​គ្នា ទាត់​ចោល​ផែនទី​ទាក់ទង​នឹង​ផ្ទៃ​ទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រទេស​ចិន...

ប្រមុខ​ការទូត​អាមេរិក​ទៅ​ទីក្រុង​គៀវ ប្រកាស​ពី​ជំនួយ​ថ្មី​ជាង ១​ពាន់​លាន​ដុល្លារ

នៅ​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន នៅ​ថ្ងៃទី​៦ កញ្ញា នេះ មាន​ព្រឹត្តិការណ៍​សំខាន់​ពីរ​ដែល​អ្នក​សារព័ត៌មាន​ធ្វើការ​កត់សម្គាល់ និង​ធ្វើ​សេចក្ដី​រាយការណ៍ គឺ​ទី​១ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក...

តើ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ស្វែងយល់​អំពី​ជំនួប​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០២៣?

ជំនួប​កំពូល​នៃ​មេដឹកនាំ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ប្រព្រឹត្ត​ទៅ​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ ប្រធាន​កិច្ចប្រជុំ​អាស៊ាន ទាំង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី រហូត​ដល់​ជំនួប​កំពូល​របស់​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល គឺ​ប្រទេស​ឥណ្ឌូនេស៊ី ជា​ប្រធាន​អង្គប្រជុំ​ផង និង​ជា​អ្នក​សម្របសម្រួល​ផង...

នាយករដ្ឋមន្ត្រី​ថ្មី​ថៃ​ប្រកាស​ផែនការ​ទម្លាក់​ថ្លៃ​សាំង ប្រេងឥន្ធនៈ ថ្លៃ​ភ្លើង​អគ្គិសនី

រដ្ឋាភិបាល​ថ្មី​នៃ​រាជាណាចក្រ​ថៃ ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ដោយ​មើល​ឃើញ​អំពី​ជីវភាព​របស់​ប្រជាជន​ថៃ រង​ការ​លំបាក​ដោយសារ​សេដ្ឋកិច្ច រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូវីដ​រយៈពេល ៣​ឆ្នាំ រដ្ឋាភិបាល​មាន​ផែនការ​នឹង​ធ្វើ​ការ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​នូវ​ការ​ទម្លាក់​ថ្លៃ​សាំង ថ្លៃ​ប្រេងឥន្ធនៈ​ផ្សេងៗ...

អាមេរិក​សច្ចា​នៅតែ​ការពារ​ដែន​កោះ​តៃវ៉ាន់​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ

គ្រប់​រដ្ឋការ​នៃ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទាំងអស់ មិន​ដែល​ចង់​ឱ្យ​តៃវ៉ាន់​បាត់​របូត​ទៅ​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​ចិន​ដាច់ខាត ទោះ​ជា​ដឹង​ថា​ចិន​អាច​វាយ​យក​កោះ​តៃវ៉ាន់​បាន​យ៉ាង​ងាយ​ក៏ដោយ​នោះ។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅតែ​ប្រកាន់​ថា តៃវ៉ាន់​គឺជា​រដ្ឋ​អធិបតេយ្យ​ប្រជាធិបតេយ្យ​មួយ​ដ៏​ខ្លាំង និង​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​ក្រុង​វ៉ាស៊ីនតោន។ ឆ្លងកាត់​ពី​រដ្ឋការ​មួយ​ទៅ​រដ្ឋការ​មួយ​នៃ​មេដឹកនាំ​សហរដ្ឋ​អាមេរិក មិន​ដែល​ទុក​ឱ្យ​ចិន​គំរាម​តៃវ៉ាន់​ងាយៗ​ឡើយ។ ឱ្យ​តែ​ចិន​គំរាម ឬ​បញ្ជូន​នាវាចម្បាំង​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​តៃវ៉ាន់...

លោក ប្រាយុទ្ធ ធ្វើ​ពិធី​ចាក​ចេញពី​វិមាន​រដ្ឋាភិបាល ខណៈ​លោក ថាក់ស៊ីន ធ្វើ​លិខិត​សុំ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ

នៅ​ថ្ងៃទី​៣១ សីហា នេះ ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​ពីរ​កំពុង​វិវឌ្ឍ​នៅ​ក្នុង​រាជាណាចក្រ​ថៃ ជា​ប្រទេស​ជិតខាង​នៃ​រាជាណាចក្រ​កម្ពុជា។ គេ​ថា​ព្រឹត្តិការណ៍​ពីរ​ដ៏​សំខាន់​ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​ថៃ រាប់​លាន​នាក់ និង​អ្នក​នយោបាយ​ក្នុង​តំបន់ គឺ​អតីត​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ដែល​តោង​អំណាច​ជា​នាយករដ្ឋមន្ត្រី​ដល់​ខែ​សីហា...

ព័ត៌មានថ្មីៗ