31 C
Phnom Penh

CATEGORY

សិទ្ធិមនុស្ស

តុលាការ​កំពូល​រក្សា​សាលក្រម​សាលា​ឧទ្ធរណ៍​នៅ​ដដែល​ឱ្យ​តំណាង​សហជីព​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ

តុលាការ​កំពូល សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ដែល​បាន​ផ្ដន្ទាទោស​កញ្ញា ឈឹម ស៊ីថរ និង​ថ្នាក់​ដឹកនាំ​សហជីព ៦​នាក់​ផ្សេង​ទៀត​ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥...

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ថ្មី​មួយ

ក្នុង​ឱកាស​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​លើក​ទី​៣១ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ក្រសួង​ព័ត៌មាន ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​ក្នុង​ការ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ឈាន​ទៅ​កំណត់​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​ស្ដីពី​ក្រមសីលធម៌​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា។ ក្នុង​សារ​លិខិត​សម្រាប់​ទិវា​សេរីភាព​សារព័ត៌មាន ថ្ងៃទី​៣ ខែ​ឧសភា...

សមាជិក​សហភាព​អឺរ៉ុប​អំពាវនាវ​រដ្ឋាភិបាល​កម្ពុជា​ការពារ​អ្នកកាសែត​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន

ស្ថានទូត​ស៊ុយអែត​ប្រចាំ​ប្រទេស​កម្ពុជា អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ការពារ​អ្នក​សារព័ត៌មាន​ឯករាជ្យ ដើម្បី​បញ្ចៀស​នូវ​ការ​បៀតបៀន ឬ​ការ​ប្រឆាំង​ដោយ​បទឧក្រិដ្ឋ ជាពិសេស​គឺ​ការពារ​ទៅ​លើ​ស្ត្រី​ជា​អ្នក​សារព័ត៌មាន ដើម្បី​រួម​គ្នា​ដោះស្រាយ​ពី​វិបត្តិ​បរិស្ថាន​ដែល​កំពុង​ធ្វើ​ឱ្យ​មាន​ការ​បម្រែបម្រួល​អាកាសធាតុ​លើ​ភព​ដែនដី​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ភារធារី​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា អ្នកស្រី ខាំមីឡា អនតូសុន...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ​និង​បើក​លំហ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ២០​ស្ថាប័ន បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​ចោទ​មិន​ត្រឹមត្រូវ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ និង​បើក​លំហ​សិទ្ធិ​សេរីភាព និង​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កម្មករ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ជិត ២០​ស្ថាប័ន...

លីកាដូ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក កើត សារ៉ាយ ដោយ​ឥត​លក្ខខណ្ឌ

ក្រុម​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​ទម្លាក់​បទ​ចោទប្រកាន់​ទៅ​លើ​រូបលោក​ទាំងអស់ ពីព្រោះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ប្រើប្រាស់​សេរីភាព​បញ្ចេញមតិ​ដោយ​គ្មាន​ការ​គំរាមកំហែង...

ក្រុម​សហជីព៖ ការ​ចាប់​ឃុំ​ខ្លួន​លោក ជា ចាន់ ធ្វើ​ឡើង​ក្រោម​ការ​គប់គិត​រវាង​ថៅកែ​និង​អាជ្ញាធរ​ក្នុង​បំណង​កម្ចាត់​សហជីព​មូលដ្ឋាន

ក្រុម​សហជីព​ព្រមាន​ថា ការ​ចាប់​ខ្លួន​បេក្ខជន​ប្រធាន​សហជីព​កម្ពុជា​ជាប់​ឆ្នោត លោក ជា ចាន់ ធ្វើ​ឡើង​ក្រោម​ការ​រៀបចំ​ទុក​ជា​មុន ដោយ​ការ​គប់គិត​គ្នា​រវាង​ថៅកែ​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ក្នុង​គោលបំណង​កម្ចាត់​សហជីព​មូលដ្ឋាន​របស់​សហព័ន្ធ​សហជីព​កម្ពុជា​កុំ​ឱ្យ​មាន​នៅ​ក្នុង​រោងចក្រ...

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល ថា​ចិន​ប្រើ​សិទ្ធិ​ផ្ដាច់មុខ​ក្នុង​ការ​ត្រួតត្រា​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បង្ហាញ​នូវ​ក្តី​កង្វល់​របស់​ខ្លួន​អំពី​ឥទ្ធិពល​កាន់តែ​អាក្រក់​របស់​ចិន នៅ​ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​របស់​កម្ពុជា និង​ផលវិបាក​ដែល​អាច​កើត​មាន​ចំពោះ​សិទ្ធិមនុស្ស និង​សេរីភាព​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស បន្ទាប់ពី​ចិន បាន​ប្រើ​សិទ្ធិ​ផ្ដាច់ការ​និយម​ឌីជីថល​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា។ ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ឌីជីថល បាន​លើក​ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​លើកឡើង​ថា ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ...

អ្នក​សង្កេតការណ៍៖ ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស​ជា​កត្តា​ចម្បង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទាំង​សេដ្ឋកិច្ច​និង​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ

អ្នក​សង្កេតការណ៍​ព្រមាន​ថា ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​បាត់បង់​អ្វី​បន្តិច​ម្តងៗ​រាប់​ចាប់តាំងពី​សេដ្ឋកិច្ច​របស់​ប្រទេស និង​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The...

កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ពី​ស៊ុយអែត

ប្រធាន​សហជីព​ទ្រទ្រង់​បុគ្គលិក​កម្មករ​ខ្មែរ កញ្ញា ឈឹម ស៊ីថរ ទទួល​បាន​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ Per Anger ពី​រដ្ឋាភិបាល​ស៊ុយអែត...

សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន​ទាមទារ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ដើម្បី​ធានា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ៥០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​នានា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ពី​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជា​សកម្មជន​ការពារ​បរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់...

ព័ត៌មានថ្មីៗ