36.6 C
Phnom Penh

CATEGORY

ព័ត៌មានអន្តរជាតិ

៤​ឆ្នាំ​ចុងក្រោយ មេដឹកនាំ​ប្រទេស​ចំនួន​បី​នៅ​អាស៊ី​ខាងត្បូង ត្រូវ​បាន​ក្រុម​បាតុករ​ទាញ​ទម្លាក់​ពី​អំណាច

ទីភ្នាក់ងារ​សារព័ត៌មាន AP បញ្ចេញ​សម្រង់​អត្ថបទ​មួយ​ដែល​បាន​រំឭក​អំពី​ការ​ផ្ទុះ​បាតុកម្ម​តវ៉ា​ពី​សំណាក់​ប្រជាជន​ដូចៗ​គ្នា​កើតឡើង​លើ​ប្រទេស​ចំនួន​៣ នៅ​អាស៊ី​ខាងត្បូង ដែល​ឈាន​ទៅ​រក​ការ​ផ្តួល​រំលំ​មេដឹកនាំ​ប្រទេស​ទាំង​បី​នោះ​ពី​អំណាច។ ប្រទេស​ទាំង​បី​ដែល​រង​នូវ​ការ​បក់​បោក​ដោយ​រលក​បាតុកម្ម​កំហឹង​ពី​ប្រជាជន​នេះ គឺ​ប្រទេស​ស្រីលង្កា បង់ក្លាដេស និង​ប្រទេស​នេប៉ាល់។ គេ​នៅ​ចាំ​បាន​ថា...

ប្រធានាធិបតី​និង​កងទ័ព​នេប៉ាល់ កំពុង​ជ្រើស​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន ខណៈ​តំណាង​បាតុករ​ចង់​ឱ្យ​រំលាយ​សភា

ក្រុម​កងទ័ព​នេប៉ាល់ និង​ប្រធានាធិបតី កំពុង​ស្វែងរក​នាយករដ្ឋមន្ត្រី​ថ្មី​បណ្ដោះអាសន្ន ដើម្បី​ជំនួស​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​រំលាយ​ក្រោម​ភ្លើង​កំហឹង​របស់​បាតុករ ដែល​ងើប​ឡើង​ប្រឆាំង​សង្គម​ពុករលួយ​ឈាន​ដល់​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល និង​ដុត​អគារ​រដ្ឋសភា​ឆេះ​ខ្លោច។ ទីភ្នាក់ងារ​សារព័ត៌មាន AFP បាន​រាយការណ៍​ថា ប្រទេស​នេប៉ាល់...

កងទ័ព​នេប៉ាល់ ដណ្តើម​បាន​ទីក្រុង Kathmandu មក​វិញ ក្រោយពី​រដ្ឋធានី​មួយ​នេះ​ធ្លាក់​ក្នុង​អំពើ​កុបកម្ម

កងទ័ពនេប៉ាល់ដណ្តើមបានទីក្រុង Kathmandu មកវិញក្រោយពីរដ្ឋធានីមួយនេះធ្លាក់ក្នុងអំពើកុបកម្ម យោង​តាម​ការ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១១ កញ្ញា នេះ ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន ABC News កងទ័ព​នៃ​ប្រទេស​នេប៉ាល់...

កងទ័ព​នេប៉ាល់ ត្រូវ​បាន​ស្នើ​អន្តរាគមន៍​ដើរ​ល្បាត​នៅ​ក្នុង​ទីក្រុង​កាតម៉ានឌូ ខណៈ​អំពើ​ហិង្សា​នៅតែ​បន្ត

ប្រឈមមុខ​នឹង​ភាព​ចលាចល ប្រធានាធិបតី​នេប៉ាល់ លោក Ram Chandra Poudel បាន​ចេញ​មុខ​អំពាវនាវ​ឲ្យ​គ្រប់​ភាគី ទាំង​ក្រុម​បាតុករ​ផង​ដែរ ត្រូវតែ​សហការ​គ្នា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ លោក​ប្រធានាធិបតី​បាន​អំពាវនាវ​ឲ្យ​បាតុករ​ទប់​កំហឹង...

លោក ថាក់ស៊ីន ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដើម្បី​អនុវត្ត​ទោស​មួយ​ឆ្នាំ​បន្ទាប់ពី​តុលាការ​កំពូល​ចេញ​សាលក្រម

មន្ត្រី​ពន្ធនាគារ​ថៃ នៅ​ថ្ងៃ​អង្គារ ទី​៩ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​នាំ​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់...

នាយករដ្ឋមន្ត្រី​នេប៉ាល់ លាលែង​ពី​តំណែង ក្រោយពី​មហា​បាតុកម្ម​របស់​យុវជន​តវ៉ា​រឿង​បិទ​ខ្ទប់​បណ្ដាញ​សង្គម​និង​អំពើពុករលួយ

នាយករដ្ឋមន្ត្រី​នេប៉ាល់ លោក K P Sharma Oli សម្រេច​ចុះ​ចេញពី​តំណែង​កាលពី​ថ្ងៃ​អង្គារ ខណៈ​ប្រជាជន​ផ្ទុះ​បាតុកម្ម​ភ្លូកទឹកភ្លូកដី​ប្រឆាំង​នឹង​លោក​ជាច្រើន​ថ្ងៃ​មក​នេះ។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន NDTV...

រុស្ស៊ី វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​អគារ​រដ្ឋាភិបាល​អ៊ុយក្រែន លើកដំបូង​ពេញ​មួយ​យប់​ថ្ងៃ​អាទិត្យ

រុស្ស៊ី បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​អគារ​រដ្ឋាភិបាល​អ៊ុយក្រែន ជាមួយ​យន្តហោះ​ដ្រូន និង​គ្រាប់​មីស៊ីល។ យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN រុស្ស៊ី បាន​បើក​ការវាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​ខ្លួន​ពេញ​មួយ​យប់​កាលពី​ថ្ងៃ​អាទិត្យ ទី​៧...

អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ វិល​ទៅ​ដល់​ស្រុក​ថៃ វិញ​បន្ទាប់ពី​ទៅ​ព្យាបាល​ជំងឺ​នៅ​ទីក្រុង​ឌូបៃ

កាលពី​ថ្ងៃទី​៤ កញ្ញា មុន​ការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​សភា​ថៃ លោក ថាក់ស៊ីន បាន​ចាកចេញ​ទៅ​កាន់​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម ដើម្បី​ទទួល​ការ​ព្យាបាល​ជំងឺ ដោយសារ​ទីនោះ​មាន​គ្រូពេទ្យ​ដែល​បាន​តាមដាន​ស្ថានភាព​សុខភាព​របស់​លោក​អស់​ជាច្រើន​ឆ្នាំ។ លោក...

សភា​ថៃ រើស​នាយករដ្ឋមន្ត្រី​ថ្មី​ជា​កូនកាត់​ថៃ-ចិន មាន​ប្រវត្តិ​ជា​មហាសេដ្ឋី​សំណង់ អាកាសយានិក និង​ជា​រដ្ឋមន្ត្រី

នៅ​ថ្ងៃ​សុក្រ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៥ រដ្ឋសភា​នៃ​រាជាណាចក្រ​ថៃ បាន​ប្រជុំ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​មាន​បេក្ខជន ២​រូប។ នៅ​ក្នុង​ការ​បោះឆ្នោត​ដោយ​សមាជិក​សភា លោក...

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ថា​នឹង​ជួប​ប្រធានាធិបតី ហ្សេឡេនស្គី តែ​ដាក់​កំហិត​ត្រូវ​ជួប​នៅ​ទីក្រុង​មូស្គូ

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ជួប​ពិភាក្សា​ជាមួយ​លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រសិនបើ​ប្រធានាធិបតី​អ៊ុយក្រែន...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.