Latest
អ្នកវិភាគថាមុនសង្គ្រាមសមុទ្រចិនខាងត្បូងផ្ទុះឡើង ហ្វីលីពីនត្រូវអូសចិនទៅកាន់តុលាការមជ្ឈត្តការអន្តរជាតិម្ដងទៀត
អ្នកវិភាគកិច្ចការអន្តរជាតិលើកឡើងថា ប្រទេសហ្វីលីពីន ត្រូវស្វែងរកការសម្រេចម្ដងទៀតពីតុលាការមជ្ឈត្តការអន្តរជាតិ ករណីដែលចិន មិនព្រមអនុវត្តតាមសេចក្ដីសម្រេចពីតុលាការអង្គការសហប្រជាជាតិនេះ។
អ្នកវិភាគនៃវេទិកាប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅរដ្ឋហ៉ាវៃ សហរដ្ឋអាមេរិក បានលើកឡើងថា ហ្វីលីពីន គួរធ្វើដូចវៀតណាម ដែលថានឹងប្ដឹងប្រទេសចិន ទៅតុលាការមជ្ឈត្តការអន្តរជាតិនៅក្រុងឡាអេ ដោយចោទចិន ករណីរំលោភអនុសញ្ញាអន្តរជាតិពីអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២។
នាយកប្រតិបត្តិនៃក្រុមអ្នកវិភាគសម្រាប់វេទិកាប៉ាស៊ីហ្វិក Carl Baker បាននិយាយថា ហ្វីលីពីន មានតួនាទីមួយដែលប្ដឹងសារទុក្ខទៅតុលាការអន្តរជាតិដដែលនេះ ដោយស្នើឱ្យអនុវត្តច្បាប់សមុទ្រអន្តរជាតិឆ្នាំ១៩៨២ បើរដ្ឋាភិបាលក្រុងម៉ានីល ចោទក្រុងប៉េកាំង...