TAG
កម្ពុជា-ចិន
IDEA TALK៖ តើកម្ពុជានឹងដើរជាន់ដានចាស់នៃប្រវត្តិសាស្ត្ររបស់ខ្លួនដែរឬទេករណីងាកទៅរកចិន?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «តើកម្ពុជានឹងដើរជាន់ដានចាស់នៃប្រវត្តិសាស្ត្ររបស់ខ្លួនដែរឬទេករណីងាកទៅរកចិន?»។
អ្នកឃ្លាំមើល៖ ចិនប្រើប្រាស់ទំនាក់ទំនងកម្ពុជាដើម្បីយកសមុទ្ររាមពង្រីកឥទ្ធិពលក្នុងតំបន់
អ្នកតាមដានស្ថានការណ៍កម្ពុជា អះអាងថា ក្រុមចារកិច្ចសម្ងាត់បានវាយតម្លៃថា ចិនកំពុងប្រើប្រាស់ទំនាក់ទំនងជាមួយកម្ពុជាឆ្ពោះទៅរកគោលដៅប្រើប្រាស់តំបន់រាម និងប្រទេសកម្ពុជាទាំងមូល ដើម្បីបម្រើភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៨ ខែមិថុនា ថា ចំណោទអំពីមូលដ្ឋានជើងទឹករាម គ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ ប៉ុន្តែចំណុចសំខាន់នោះគឺនៅត្រង់ថា ផ្ទៃដីកម្ពុជាទាំងមូលទើបជាចំណុចធំដែលត្រូវបានគេវាយតម្លៃថា ចិនកំពុងត្រូវការដើម្បីប្រើប្រាស់ជាភូមិសាស្ត្រនយោបាយក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់របស់ពួកគេ។
លោក...
IDEA TALK៖ តើកម្ពុជាត្រូវបានចិនទិញដាច់ហើយឬនៅ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពី៖ «តើកម្ពុជាត្រូវបានចិនទិញដាច់ហើយឬនៅ?»។
អនុព័ន្ធយោធាអាមេរិកថ្មីបំពេញបេសកកម្មការទូតក្រោយកម្ពុជាចុះកិច្ចព្រមព្រៀងជាមួយចិន
ក្រសួងការពារជាតិកម្ពុជា អះអាងថា ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីមកបំពេញបេសកកម្មការទូតយោធានៅកម្ពុជា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងកងទ័ពទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀតរវាងអាមេរិក និងកម្ពុជា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកចិន កាលពីពេលថ្មីៗនេះ។
នាយកដ្ឋានព័ត៌មាននៃក្រសួងការពារជាតិកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ថា ការបំពេញបេសកកម្មការទូតយោធានៅកម្ពុជារបស់ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីនេះ ធ្វើឡើងដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងកងទ័ពទាំងពីរឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀតរវាងអាមេរិក និងកម្ពុជា។
ប្រភពដដែលអះអាងថា ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មី លោក ថាំង លី ( THANG LY)...
អ្នកឃ្លាំមើលថាកិច្ចព្រមព្រៀងកងទ័ពជើងគោកកម្ពុជា-ចិនគឺដើម្បីគ្រប់គ្រងកម្ពុជាគ្រប់វិស័យ
ក្រុមអ្នកឃ្លាំមើល សម្ដែងការព្រួយបារម្ភថា ការចុះកិច្ចព្រមព្រៀងផ្នែកយោធារវាងកងទ័ពជើងគោកកម្ពុជា និងចិន មានលក្ខណៈស្រដៀងគ្នាទៅនឹងការចុះសន្ធិសញ្ញារវាងកម្ពុជា និងវៀតណាម កាលពីឆ្នាំ១៩៧៩។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃទី៤ ខែមេសា ថា ការចុះអនុស្សរណៈនៃការយោគយល់ផ្នែកយោធារវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកចិន មានលក្ខណៈស្រដៀងគ្នាទៅនឹងការចុះសន្ធិសញ្ញាឧបសម្ពន្ធរវាងកម្ពុជាជាមួយវៀតណាម។
លោក សុខ សុគន្ធ អះអាងថា សន្ធិសញ្ញារវាងកម្ពុជា-វៀតណាម បានផ្តល់ឱកាសឱ្យវៀតណាមបន្តឥទ្ធិពលគ្រប់គ្រងកម្ពុជាទាំងផ្នែកយោធា...
IDEA TALK៖ តើអនុសារណៈយោគយល់ផ្នែកយោធារវាងកម្ពុជា និងចិន នឹងនាំឱ្យកម្ពុជាចំណេញអ្វី ហើយខាតអ្វីខ្លះ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ស្តីអំពី៖ «តើអនុសារណៈយោគយល់ផ្នែកយោធារវាងកម្ពុជា និងចិន នឹងនាំឱ្យកម្ពុជាចំណេញអ្វី ហើយខាតអ្វីខ្លះ?»។
លោក ហ៊ុន សែន បង្ហាញមោទកភាពថាសហប្រតិបត្តិការកម្ពុជា-ចិនកំពុងផ្តល់ផ្លែផ្កាជាច្រើន
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជាបានដែរ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មេដឹកនាំខ្មែរដែលប្ដេជ្ញាកាន់អំណាចមួយជីវិត លោក ហ៊ុន សែន បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ដោយចាប់ផ្តើមពីស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ...
អ្នកឃ្លាំមើលថារដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងត្រួតត្រាសេដ្ឋកិច្ចខ្មែរពេញទំហឹង
ក្រុមអ្នកឃ្លាំមើលនិយាយថា ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង អាចត្រួតត្រាសេដ្ឋកិច្ចខ្មែរពេញទំហឹង ហេតុដូច្នេះហើយបានជារដ្ឋាភិបាលចិន អាចបង្កើតរដ្ឋមួយនៅកម្ពុជានៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលពួកគេនាំគ្នាហៅថាតៃកាំង និងអាចឱ្យជនជាតិចិនដែលកំពុងរស់នៅលើទឹកដីខ្មែរសព្វថ្ងៃនេះកាន់តែមានសិទ្ធិអំណាចរឹតតែខ្លាំងឡើងៗ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៣ ខែកុម្ភៈ ថា អស់រយៈពេលប្រមាណជា ១០ឆ្នាំកន្លងទៅនេះ ពាណិជ្ជករចិនបានធ្វើឲ្យជីវភាពពលរដ្ឋខ្មែរមួយចំនួនធូរធារ ប៉ុន្តែអ្នកវិភាគរូបនេះបានលើកឡើងនូវទស្សនៈមេដឹកនាំជនជាតិឥណ្ឌា លោក មហាត្មៈគន្ធី ថា...
អ្នកវិភាគ៖ គណបក្សប្រជាជនកម្ពុជាឈប់អរគុណវៀតណាមថ្ងៃ៧មករា ដើម្បីផ្គាប់ចិត្តចិន
ថ្ងៃទី៧ មករា គឺជាថ្ងៃខួបលើកទី៤៣ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថាជាថ្ងៃដែលកងទ័ពរំដោះរបស់កម្ពុជា និងវៀតណាម បានវាយយកឈ្នះលើកងទ័ពខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៩ និងជាថ្ងៃកំណើតទីពីររបស់ពលរដ្ឋខ្មែរ។
នេះក៏ជាលើកទីពីរដែលគណបក្សប្រជាជនកម្ពុជា សម្រេចផ្អាកការប្រារព្ធពិធីរំឭកខួបអរគុណវៀតណាម ដែលអ្នកវិភាគលើកឡើងថា គឺជាចំណុចចាប់ផ្តើមនៃការធ្វើសង្គ្រាមនយោបាយការទូតជាមួយវៀតណាម និងបង្ហាញឲ្យមហាយក្សចិន ដែលជាខ្នងបង្អែករបស់ខ្លួនមើលឃើញថា កម្ពុជាគឺដើរតាមគោលនយោបាយចិនតែមួយ។
ជារៀងរាល់ឆ្នាំ រណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលក្រោយមកគឺជាគណបក្សប្រជាជនកម្ពុជា តែងប្រារព្ធទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី៧ ខែមករា យ៉ាងឱឡារិកដើម្បីរំឭកគុណប្រទេសវៀតណាម។ ប៉ុន្តែឆ្នាំនេះ គណបក្សប្រជាជនគ្រាន់តែរៀបចំផ្សព្វផ្សាយ Logo ឬបដាពាក្យស្លោកនៅតាមទីតាំងមួយចំនួនដែលបានកំណត់ប៉ុណ្ណោះ។...
ក្រុមតស៊ូមតិ៖ កម្ពុជានឹងទទួលប្រយោជន៍ច្រើនមិនអស់ បើមានប្រជាធិបតេយ្យពិតប្រាកដ
បញ្ញវន្តខ្មែរនៅក្រៅស្រុកលើកឡើងថា នៅពេលដែលកម្ពុជាមានប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ ពេលនោះទាំងរដ្ឋាភិបាល និងពលរដ្ឋខ្មែរ នឹងទទួលបាននូវផលប្រយោជន៍គ្មានដែនកំណត់ពីការចងសម្ពន្ធភាពជាមួយប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីជឿនលឿនលើពិភពលោក ហើយកម្ពុជាក៏នឹងមានភាពថ្កុំថ្កើងរុងរឿងស្មើមុខលើឆាកអន្តរជាតិទៅថ្ងៃអនាគតផងដែរ។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃអង្គារ ទី២៨ ធ្នូ នេះថា ប្រសិនបើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អាចស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នោះកម្ពុជានឹងមាននីតិរដ្ឋរឹងមាំដែលអាចធ្វើកិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសលើសកលលោក ទាំងវិស័យសេដ្ឋកិច្ច...