30.7 C
Phnom Penh

TAG

កម្ពុជា-ចិន

ឯកអគ្គរដ្ឋទូត​ចិន៖ ទំនាក់ទំនង​ចិន-កម្ពុជា​បាន​វិវឌ្ឍ​ទៅ​ជា​សហគមន៍​វាសនា​រួម​គ្រប់​រដូវកាល​ក្នុង​យុគសម័យ​ថ្មី

ឯកអគ្គរដ្ឋទូតចិន ថា ទំនាក់ទំនងចិន-កម្ពុជា បានវិវឌ្ឍនទៅជាសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា លើកឡើង​ថា ទំនាក់ទំនង​ចិន-កម្ពុជា បាន​វិវឌ្ឍ​ទៅ​ជា​សហគមន៍​វាសនា​រួម​រវាង​ចិន-កម្ពុជា​គ្រប់​រដូវកាល​ក្នុង​យុគសម័យ​ថ្មី ហើយ​ក៏​ជា​និមិត្តរូប​នៃ​ទំនុកចិត្ត និង​សាមគ្គីភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំង​ពីរ។ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា លោក វ៉ាង វិនពីន (WANG Wenbin) សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១០ ខែ​កញ្ញា នេះ​ថា ទំនាក់ទំនង​រវាង​ចិន-កម្ពុជា បាន​បើក​នូវ​ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ​កាន់តែ​ទូលំទូលាយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។ លោក វ៉ាង វិនពីន លើកឡើង​ថា...

នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើ​មិត្ត​ដែកថែប​ឱ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ស្នើ​មិត្ត​ចិន ឱ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​ដាច់ស្រេច​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដោយ​សន្តិវិធី តាមរយៈ​ការ​ប្រើប្រាស់​យន្តការ​ព្រំដែន​ដែល​មាន​ស្រាប់ គឺ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JBC) ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ និង​ច្បាប់​អន្តរជាតិ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១ កញ្ញា ថា លោក​បាន​ស្នើ​មិត្ត​ចិន ឱ្យ​ជួយ​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​ដាច់ស្រេច​រវាង​ខ្មែរ និង​ថៃ ដោយ​ជៀសវាង​ការ​ប្រើប្រាស់​កម្លាំង​យោធា ជាពិសេស​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ។ នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ បញ្ជាក់​ថា...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា៖ អាមេរិក​ផ្ដោត​លើ​ការ​បរិច្ចាគ​ដល់​កម្ពុជា ចំណែក​ចិន​ផ្ដោត​លើ​កម្ចី

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) លើកឡើង​ថា អាមេរិក​បាន​ផ្តល់​ទាំង​ជំនួយ និង​ប្រាក់កម្ចី​ដល់​កម្ពុជា ប៉ុន្តែ​ការ​ផ្ដោត​ជា​ចម្បង គឺ​ការ​បរិច្ចាគ ខណៈ​ចិន ក៏​បាន​ផ្តល់​ទាំង​ជំនួយ និង​ប្រាក់កម្ចី​ដល់​កម្ពុជា​ដែរ ប៉ុន្តែ​ផ្ដោត​ជា​ចម្បង​គឺ​កម្ចី។ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មិថុនា នេះ​ថា ទាំង​អាមេរិក...

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ត​ពី​ឪពុក​ប្រកាស​ថា ទំនាក់ទំនង​កម្ពុជា-ចិន គ្មាន​ថ្ងៃ​ថមថយ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា អះអាង​ថា ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា-ចិន គ្មាន​ថ្ងៃ​ថមថយ​ដាច់ខាត គឺ​មាន​តែ​រីកចម្រើន និង​រឹងមាំ​ខ្លាំង​ជាង​មុន ជាពិសេស​គឺ​កិច្ចសហការ​រវាង​កងទ័ព និង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ លោក ទៀ សីហា លើកឡើង​នៅ​ក្នុង​ពិធី​បិទ​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៥ រវាង​កងទ័ព​កម្ពុជា-ចិន ដែល​បាន​ធ្វើឡើង​នៅ​ភ្នំ​ជុំសែនរីករាយ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្និទ្ធស្នាល​យ៉ាង​រឹងមាំ ដូច្នេះ​ការ​វាយប្រហារ​ដើម្បី​បំបែក​សាមគ្គីភាព​រវាង​កម្ពុជា និង​ចិន គឺ​មិន​អាច​ជោគជ័យ​បាន​ឡើយ។ លោក...

ប្រធាន​រដ្ឋសភា​អះអាង​ថា​កម្ពុជា​ប្ដេជ្ញា​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ

ប្រធាន​រដ្ឋសភា អះអាង​ថា កម្ពុជា​នៅតែ​ប្ដេជ្ញា​រក្សា​ជំហរ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត្យ​ជា​អចិន្ត្រៃយ៍ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​ផល​ប្រយោជន៍​ជាតិ​ជា​ស្នូល ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​អះអាង​បែប​នេះ​ត្រឹមតែ​ជា​ការ​សូត្រ​ទ្រឹស្ដី​តែប៉ុណ្ណោះ។ ប្រធាន​រដ្ឋសភា​កម្ពុជា អ្នកស្រី ឃួន សុដារី លើកឡើង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ស្ដីពី «លទ្ធផល​នៃ​ការងារ​ការបរទេស​របស់​កម្ពុជា និង​សភាពការណ៍​អន្តរជាតិ» នៅ​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា ការ​ប្រកាន់​យក​វិធីសាស្ត្រ​និយម​កណ្តាល ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ គឺ​មាន​សារសំខាន់​ក្នុង​ការ​ស្ដារ​នូវ​ទំនុកចិត្ត និង​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​មិត្តភាព​ស្មោះត្រង់។ ប្រធាន​រដ្ឋសភា​កម្ពុជា​រូប​នេះ...

មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​របស់​អាមេរិក​រក​ឃើញ​ថា​ចិន​កំពុង​កាន់កាប់​ផ្ដាច់មុខ​កន្លែង​ខ្លះ​នៅ​មូលដ្ឋាន​ទ័ព​រាម

មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ ដែល​ហៅ​កាត់​ថា CSIS របស់​សហរដ្ឋ​អាមេរិក បញ្ចេញ​របាយការណ៍​ចុងក្រោយ​មួយ​ដោយ​អះអាង​ថា ចិន​មាន​លទ្ធភាព​ប្រើប្រាស់​ផ្ដាច់មុខ​កន្លែង​ខ្លះ​របស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម​របស់​កម្ពុជា។ របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២៥ តាមរយៈ​គម្រោង​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​សន្តិសុខ​សមុទ្រ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ ក្នុង​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ដោយ​បាន​អះអាង​ថា ចិន​មាន​លទ្ធភាព​ប្រើប្រាស់​ផ្ដាច់មុខ​កន្លែង​ខ្លះ​របស់​មូលដ្ឋាន​សមុទ្រ​នេះ បន្ទាប់ពី​ការ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ដើម​ខែ​មេសា។ របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា រូបភាព​ទើប​ថត​បាន​ថ្មីៗ​នៃ​ការ​វិវឌ្ឍ​នៅ​ឯ​ទីតាំង​ការពារ​អាកាស​ដែល​ស្ថិត​នៅ​ក្បែរ​មូលដ្ឋាន​នោះ ក៏​បាន​ត្រឹមតែ​ចោទ​ជា​សំណួរ​អំពី​វិសាលភាព​ពិតប្រាកដ​នៃ​វត្តមាន​កងទ័ព​របស់​ទីក្រុង​ប៉េកាំង នៅ​តំបន់​នោះ។ លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផែ​រាម និង​មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួម​គ្នា​កម្ពុជា-ចិន និង​មូលដ្ឋាន​ទ័ព​រាម...

សមយុទ្ធ​យោធា​ខ្មែរ-ចិន​កុម្មុយនីស្ត តើ​មាន​សព្វាវុធ​អ្វី​ខ្លះ និង​ទាហាន​ប៉ុន្មាន​នាក់?

សមយុទ្ធ​យោធា​ឈ្មោះ នាគ​មាស ២០២៥ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះ​ប្រជាជន​ចិន នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៨ ខែ​ឧសភា នៅ​លើ​ទឹកដី​រាជាណាចក្រ​កម្ពុជា ដោយ​មាន​ទាហាន​ខ្មែរ ១៣៣១​នាក់ ចូលរួម​ជាមួយ​នឹង​ទាហាន​ចិន ៨៤៥​នាក់។ ខាង​ខ្មែរ នឹង​ប្រើប្រាស់​កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្ត​សង្គ្រោះ នាវា និង​ឧទ្ធម្ភាគចក្រ។ ចំណែកឯ​ខាង​ចិន នឹង​ប្រើប្រាស់​នាវាចម្បាំង​ទំនើប ៣​គ្រឿង មាន​ទាំង​នាវា​ផ្ទុក​ទាហាន​ឡើង​គោក Z-075...

គណៈកម្មការ​ទន្លេមេគង្គ​ទាមទារ​ឱ្យ​កម្ពុជា​ផ្ដល់​សេចក្តី​រាយការណ៍ «លម្អិត» ពី​គម្រោង​ព្រែកជីក​ហ្វូណន

គណៈកម្មការ​ទន្លេមេគង្គ ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា​ផ្តល់​សេចក្តី​រាយការណ៍​លម្អិត​អំពី​គម្រោង​ព្រែកជីក​ហ្វូណន ឲ្យ​ឆាប់​រហ័ស ពីព្រោះ​មក​ទល់​នឹង​ពេលនេះ រាជរដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មិន​ទាន់​បាន​ផ្ដល់​សេចក្តី​រាយការណ៍​នៃ​ការ​សិក្សា​លម្អិត​អំពី​គម្រោង​ព្រែកជីក​ហ្វូណន​នៅឡើយ​ទេ។ ប្រទេស​ក្នុង​គណៈកម្មការ​ទន្លេមេគង្គ​មាន​បួន​ប្រទេស គឺ​រាជាណាចក្រ​កម្ពុជា រាជាណាចក្រ​ថៃឡង់ដ៍ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​លាវ និង​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម ដោយ​ចែក​ជា​ស្ថាប័ន​គ្រប់គ្រង​អចិន្ត្រៃយ៍​បី​ផ្នែក គឺ៖ ក្រុមប្រឹក្សា​ទន្លេមេគង្គ គណៈកម្មាធិការ​ចម្រុះ​ទន្លេមេគង្គ និង​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃទី​២៣ មេសា បាន​ស្រង់​ប្រភព​ពី​គណៈកម្មការ​ទន្លេមេគង្គ ដោយ​អះអាង​ថា គិត​ចាប់តាំងពី​គម្រោង​ព្រែកជីក​ហ្វូណន​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​មក គឺ​មាន​តែ​ព័ត៌មាន​មូលដ្ឋាន​ប៉ុណ្ណោះ​ដែល​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ​ទទួល​បាន​ពី​ភាគី​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​បាន​អះអាង​ថា សេចក្តី​រាយការណ៍​សិក្សា​លម្អិត​សំខាន់​សម្រាប់​វាយតម្លៃ ប៉ាន់ប្រមាណ​ថា តើ​គម្រោង​ព្រែកជីក​ហ្វូណន​អាច​បំពាន​ដល់​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ ដែរ​ឬ​ទេ។ ការ​ទាមទារ​ចង់បាន​សេចក្តី​រាយការណ៍​សិក្សា​លម្អិត​ពី​ខាង​គណៈកម្មការ​ទន្លេមេគង្គ​ទាក់ទង​នឹង​គម្រោង​ព្រែកជីក​ហ្វូណន ធ្វើឡើង​បន្ទាប់ពី​គម្រោង​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ខ្នាត​ធំ​នៅ​ប្រទេស​កម្ពុជា ចុះហត្ថលេខា​ជា​ផ្លូវការ​តែ​រវាង​ភាគី​ខ្មែរ...

កម្ពុជា-ចិន​ប្រកាស​ត្រៀម​ធ្វើ​សមយុទ្ធ «នាគ​មាស» រួម​គ្នា​ពីរ​សប្ដាហ៍​ចាប់ពី​ថ្ងៃទី​១៤-២៨ ខែ​ឧសភា

កងទ័ព​កម្ពុជា និង​ចិន គ្រោង​ធ្វើ​សមយុទ្ធ «នាគ​មាស ២០២៥» រួម​គ្នា​រយៈពេល ២​សប្ដាហ៍ ចាប់ពី​ថ្ងៃទី​១៤-២៨ ខែ​ឧសភា ខាងមុខ ក្រោម​ប្រធានបទ «ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា និង​ការងារ​សង្គ្រោះ​មនុស្សធម៌»។ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ លោកស្រី ម៉ាលី សុជាតា បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សមយុទ្ធ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ «ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​រួម​គ្នា និង​ការងារ​សង្គ្រោះ​មនុស្សធម៌»។ ប្រភព​ខាងលើ​អះអាង​ថា សមយុទ្ធ​យោធា​រួម​គ្នា​លើក​ទី​៧ រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​រំដោះ​ប្រជាមានិត​ចិន...

នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រកាន់​ជំហរ «ខ្លួន​មួយ​ជិះ​ទូក​ពីរ» ដើម្បី​ជាតិ គឺ​ចាប់​យក​ទាំង​អាមេរិក​និង​ចិន

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​ចោល​អាមេរិក​ចាប់​យក​ចិន ហើយ​ក៏​មិន​ចោល​ចិន​ចាប់​យក​អាមេរិក​ដែរ គឺ​កម្ពុជា​ប្រកាន់​គោលជំហរ «ខ្លួន​មួយ​ជិះ​ទូក​ពីរ» ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​សម្ពោធ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត នៅ​ថ្ងៃ​ចន្ទ នេះ​ថា គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ប្រកាន់​យក​ឯករាជភាព ធ្វើ​មិត្ត​គ្រប់​ប្រទេស​ទាំងអស់ ដោយ​មិន​យក​ប្រទេស​ណា​មួយ​ជា​សត្រូវ​ឡើយ ដូច្នេះ​កម្ពុជា​នឹង​មិន​ចោល​អាមេរិក ស្រវា​ចិន ឬ​ចោល​ចិន ស្រវា​អាមេរិក​ឡើយ។ កូនប្រុស​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​មិន​ចូល​បក្ស​សម្ព័ន្ធ​ណា​មួយ​ដើម្បី​ប្រឆាំង ឬ​បង្ក​បញ្ហា​ជាមួយ​ប្រទេស​ណា​ឡើយ។...

Latest news

© 2021, ដេលី. All rights reserved.