30.5 C
Phnom Penh

TAG

កម្ពុជា-ថៃ

HRF៖ ស្ថានភាព​មនុស្សធម៌​តាម​ព្រំដែន​ខ្មែរ-ថៃ មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​ពលរដ្ឋ​ភៀស​សឹក​កើន​ឡើង

វេទិកា​ឆ្លើយតប​មនុស្សធម៌ ហៅ​កាត់ HRF បាន​ចេញ​របាយការណ៍​បង្ហាញ​ថា អស់​រយៈពេល ៩​សប្តាហ៍ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់ ស្ថានភាព​មនុស្សធម៌​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​បន្ត​មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​ពលរដ្ឋ​ភៀស​សឹក​បាន​កើន​ឡើង។ យោង​តាម​របាយការណ៍​ស្ដីពី​ស្ថានភាព​តាម​ព្រំដែន​ខ្មែរ-ថៃ ចាប់ពី​ថ្ងៃទី​១៣ ខែ​កញ្ញា ដល់​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២៥ អស់​រយៈពេល ៩​សប្តាហ៍ បន្ទាប់ពី​មាន​បទ​ឈប់​បាញ់ ស្ថានភាព​មនុស្សធម៌​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​បន្ត​មាន​ភាព​ប្រសើរ​ឡើង។ របាយការណ៍​ខាងលើ​អះអាង​ថា ចំពោះ​ការ​បន្លាស់​ទី​របស់​ប្រជាជន​មាន​ការ​ប្រែប្រួល ដោយសារ​គិត​ត្រឹម​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៥ ចំនួន​ពលរដ្ឋ​ភៀស​សឹក​ដែល​បន្លាស់​ទី​ដោយសារ​សង្គ្រាម បាន​កើន​ដល់​ជាង...

មេ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ថៃ កុំ​ក្លែង​ផែនទី​ធ្វើ​ឱ្យ​ជម្លោះ​ព្រំដែន​ក្លាយ​ជា​ទីលាន​សាក​អាវុធ​របស់​ចិន និង​អាមេរិក

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ព្រមាន​មេដឹកនាំ​ថៃ កុំ​ឱ្យ​ក្លែង​ផែនទី​ធ្វើ​ឱ្យ​ជម្លោះ​ព្រំដែន​ថៃ និង​កម្ពុជា ក្លាយ​ជា​ទីលាន​សាកល្បង​អាវុធ​របស់​ចិន និង​អាមេរិក ដូច​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន។ លោក កែវ រ៉េមី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៦ តុលា នេះ​ថា អ្នក​កាន់​អំណាច​ថៃ មិន​ត្រូវ​វង្វេង​ប្រវត្តិសាស្ត្រ ក្លែង​ផែនទី ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ត​ជំនាន់​នោះ​ទេ ប៉ុន្តែ​ត្រូវ​ពិចារណា​ឲ្យ​បាន​ស៊ីជម្រៅ​ទៅ​ដល់​អាយុជីវិត​ប្រជាជន និង​សេដ្ឋកិច្ច​របស់​ខ្លួន​វិញ។ លោក កែវ រ៉េមី...

អ្នកជំនាញ​កិច្ចការបរទេស​របស់​ថៃ ព្រមាន​ថា​បើ​លុប MoU៤៣-៤៤ នឹង​បង្ក​បញ្ហា​ដល់​ប្រទេស​ថៃ​ខ្លួនឯង​ទៅ​ថ្ងៃ​ក្រោយ

សាស្ត្រាចារ្យ​នយោបាយ និង​កិច្ចការ​បរទេស​របស់​ថៃ លោក ស៊ូរ៉ាឆាត បំរ៉ុងសក្តិ (Surachart Bamrungsuk) ព្រមាន​ថា ការ​លុបចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​កម្ពុជា និង​ថៃ គឺជា​ការ​បើក​ផ្លូវ​ឲ្យ​កម្ពុជា យក​សំណុំរឿង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ជោគជ័យ។ កាសែត The Nation របស់​ថៃ បាន​ស្រង់​សម្ដី​លោក ស៊ូរ៉ាឆាត បំរ៉ុងសក្តិ កាលពី​ថ្ងៃទី​៥ ខែ​តុលា នេះ​ថា ការ​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​លុប​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០...

បុរស​ខ្លាំង​កម្ពុជា​ប្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឈឺចាប់​នឹង​ថៃ សូម​កុំ​ទិញ​ទំនិញ​ថៃ និង​ឈប់​ប្រើ​លុយ​បាត​លើ​ទឹកដី​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ឈឺចាប់​ជាមួយ​ថៃ មិន​ចូលចិត្ត​ថៃ សូម​កុំ​ទិញ​ទំនិញ​ថៃ មក​ប្រើប្រាស់ និង​ឈប់​ប្រើប្រាស់​ប្រាក់​បាត​ថៃ លើ​ដី​ខ្មែរ​តទៅទៀត ដើម្បី​ពង្រឹង​ឯករាជភាព​ខាង​រូបិយវត្ថុ​របស់​ជាតិ។ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ តុលា នេះ​ថា នៅ​ពេល​ខាងមុខ ពលរដ្ឋ​ខ្មែរ​រស់នៅ​ជិត​ព្រំដែន​ថៃ អាច​នឹង​ខាតបង់​ធ្ងន់ធ្ងរ ដោយសារតែ​ថៃ នឹង​ប្រើ​ជម្លោះ​ជាមួយ​ខ្មែរ​ភ្ជាប់​នឹង​រូបិយវត្ថុ​ធ្វើ​ជា​ចំណុច​ខ្សោយ​មក​គំរាម​កម្ពុជា ដូចជា ករណី​អគ្គិសនី...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ខកចិត្ត​ចំពោះ OHCHR ដែល​អសកម្ម​អន្តរាគមន៍​ឱ្យ​ថៃ ដោះលែង​ទាហាន​កម្ពុជា ១៨​នាក់

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (គ.ស.ម.ក.) ទាមទារ​ឱ្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) អន្តរាគមន៍​ជាបន្ទាន់​ទៅ​កាន់​ភាគី​ថៃ ដើម្បី​ដោះលែង​ដោយ​ឥត​លក្ខខណ្ឌ និង​ធ្វើ​មាតុភូមិ​និវត្តន៍​កងទ័ព​កម្ពុជា ១៨​នាក់ ស្រប​តាម​ច្បាប់​អន្តរជាតិ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២៥ បាន​បន្ត​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ទៅ​កាន់​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ (OHCHR) ដើម្បី​ឱ្យ OHCHR បន្ត​តាមដាន​លើ​ញត្តិ​បន្ទាន់​របស់​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​ទាហាន​កម្ពុជា ទាំង ១៨​នាក់​ដោយ​ខុស​ច្បាប់​ពី​សំណាក់​យោធា​ថៃ។ ក្នុង​ញត្តិ​ដដែល គ.ស.ម.ក. បាន​ប្រាប់ OHCHR ថា...

ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក បដិសេធ​ការ​ផ្គត់ផ្គង់​អាវុធ​ឱ្យ​កម្ពុជា អំឡុង​ពេល​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

ឆ្លើយតប​នឹង​សំណួរ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថៃ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក បាន​បញ្ជាក់​ដោយ​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​លើកឡើង​ថា ចិន​បាន​ផ្តល់​គ្រឿង​សព្វាវុធ​ដល់​កម្ពុជា ក្នុង​អំឡុង​នៃ​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ កាលពី​ខែ​កក្កដា ឆ្នាំ​២០២៥។ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​បាងកក សង្កត់​ធ្ងន់​ថា ទីក្រុង​ប៉េកាំង គ្មាន​តួនាទី​អ្វី​ក្នុង​ការ​បញ្ឆេះ​ជម្លោះ​រវាង​កម្ពុជា-ថៃ នោះ​ទេ ប៉ុន្តែ​មាន​តែ​ជំរុញ​ការ​កសាង​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ចិន​មិន​បាន​ផ្តល់​ឧបករណ៍​យោធា ឬ​សព្វាវុធ​អ្វី​ដល់​កម្ពុជា សម្រាប់​ប្រើ​ប្រឆាំង​នឹង​ប្រទេស​ថៃ នោះ​ទេ។ គ្រឿង​សព្វាវុធ​យោធា​ដែល​កម្ពុជា មាន​នោះ គឺ​បាន​មកពី​កម្មវិធី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដែល​មាន​ស្រាប់​ជាមួយ​ចិន ប៉ុណ្ណោះ។ ខ្លួន​មិន​ទទួល​បាន​ផលប្រយោជន៍​អ្វី​ទាល់តែសោះ​នៅ​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និង​ថា​ក្នុង​នាម​ជា​មិត្ត​របស់​ប្រទេស​ជិតខាង​ទាំង​ពីរ ចិន​បាន​ខិតខំ​ប្រឹងប្រែង​ជា​វិជ្ជមាន​តាម​មធ្យោបាយ​របស់​ខ្លួន...

IDEA TALK៖ ភាព​ចម្រូងចម្រាស​នៃ MOU រវាង​កម្ពុជា-ថៃ និង​ការ​ប្តឹង​ថៃ ទៅ ICJ

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​០២ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «ភាព​ចម្រូងចម្រាស​នៃ MOU រវាង​កម្ពុជា-ថៃ និង​ការ​ប្តឹង​ថៃ ទៅ ICJ»។

អ្នក​សង្កេតការណ៍៖ ការ​ចុះផ្សាយ​របស់​កាសែត The New York Times មាន​ចេតនា​បំភាន់​ការពិត​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ

អ្នកសង្កេតការណ៍៖ ការចុះផ្សាយរបស់ការសែត The New York Times មានចេតនាបំភាន់ការពិតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ ចាត់ទុក​ការ​ចុះផ្សាយ​របស់​កាសែត The New York Times ដែល​ថា​កម្ពុជា ឈ្លានពាន​ប្រទេស​ថៃ ជុំវិញ​សង្គ្រាម ៥​ថ្ងៃ​កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២៥ គឺជា​ចេតនា​បំភាន់​សាធារណមតិ និង​ត្រូវ​បាន​ថៃ ប្រើប្រាស់។ លោក សេង វណ្ណលី អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២...

ថៃ បង្ហាញ​មហិច្ឆតា​ឆោត​ល្ងង់​ផ្នែក​ច្បាប់​អន្តរជាតិ និង​បំពាន​អធិបតេយ្យ​កម្ពុជា ប្រសិនបើ​លុប MoU ចំនួន​ពីរ​ជាមួយ​កម្ពុជា

ថៃបង្ហាញ​មហិច្ឆិតារឆោតល្ងង់ផ្នែកច្បាប់អន្តរជាតិ និងបំពានលើ​អធិប​តេយ្យរបស់កម្ពុជា ប្រសិនបើលុប (MOU)ចំនួនពីរជាមួយកម្ពុជា ក្រោយពី​មាន​ជម្លោះ​ព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ប្រមាណ​ជាង ២​ខែ​មក​នេះ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា រដ្ឋាភិបាល​របស់​លោក​គ្រោង​នឹង​ធ្វើ​ប្រជាមតិ​ជាតិ ដើម្បី​សម្រេច​ថា​តើ​ត្រូវ​លុប​ចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ចំនួន​ពីរ​ជាមួយ​កម្ពុជា ដែរ​ឬ​យ៉ាងណា។ ការ​លើកឡើង​នេះ បង្ហាញ​ថា​មហិច្ឆតា​របស់​ថៃ មាន​ភាព​ឆោត​ល្ងង់​ផ្នែក​ច្បាប់​អន្តរជាតិ ព្រមទាំង​បាន​បំពាន​យ៉ាង​កំរោល​លើ​អធិបតេយ្យ​របស់​កម្ពុជា ពីព្រោះ​កិច្ចព្រមព្រៀង​នេះ គឺ​ស្រប​តាម​ច្បាប់​កម្រិត​ថ្នាក់​ជាតិ និង​ច្បាប់​អន្តរជាតិ។ ផ្អែក​តាម​អនុសញ្ញា...

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​ទប់​ស្ថានការណ៍​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ឬ​ត្រូវ​បើក​ទ្វារ​ធ្វើ​សង្គ្រាម?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​ទប់​ស្ថានការណ៍​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ ឬ​ត្រូវ​បើក​ទ្វារ​ធ្វើ​សង្គ្រាម?»។

Latest news

© 2021, ដេលី. All rights reserved.