28.1 C
Phnom Penh

TAG

កម្ពុជា-ថៃ

អ្នកវិភាគ​អះអាង​ថា​ការ​ប៉ុនប៉ង​របស់​នាយករដ្ឋមន្ត្រី​ថៃ ចង់​លុប​កិច្ចព្រមព្រៀង​ឆ្នាំ​២០០០ និង​២០០១ មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ

នាយករដ្ឋមន្ត្រីថៃ ប៉ុនប៉ងលុបកិច្ចព្រមព្រៀងឆ្នាំ២០០០ និង២០០១ រវាងកម្ពុជា-ថៃ ខណៈអ្នកវិភាគថាមិនអាចធ្វើទៅបាននោះឡើយ នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា លោក​ពិត​ជា​មាន​បំណង​ឱ្យ​លុប​កិច្ចព្រមព្រៀង​ឆ្នាំ​២០០០ និង​កិច្ចព្រមព្រៀង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ ឱ្យ​បាន ប៉ុន្តែ​លោក​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​ជា​មុន​សិន ខណៈ​ក្រុម​អ្នកវិភាគ​អះអាង​ថា ផ្អែក​តាម​អនុសញ្ញា​ទីក្រុង​វីយែន រដ្ឋ​មួយ​មិន​អាច​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ជា​ឯកតោភាគី​បាន​ឡើយ។ កាសែត The Nation របស់​ថៃ បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក...

ក្រសួង​ការបរទេស​កម្ពុជា​ច្រានចោល​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ ពី​ការ​បាញ់​ប្រហារ​ពាក់ព័ន្ធ​ជម្លោះ​ព្រំដែន

ក្រសួងការបរទេសកម្ពុជា ច្រានចោល ការចោទប្រកាន់របស់ ភាគីថៃ ពីការបាញ់ប្រហារពាក់ព័ន្ធជម្លោះព្រំដែន ក្រសួង​ការបរទេស​កម្ពុជា ច្រានចោល​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ ដែល​ថា​កម្ពុជា បាន​បើក​ការ​បាញ់​ប្រហារ​មុន​ទៅ​លើ​ទឹកដី​ថៃ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ពាក់ព័ន្ធ​ជម្លោះ​ព្រំដែន ព្រោះ​កម្ពុជា គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​ភាគី​ថៃ វាយប្រហារ​ដោយ​គ្មាន​ការ​តបត​អ្វី​ទាំងអស់។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​៣០ កញ្ញា នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​ចូលរួម​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា ដោយ​ច្រានចោល​ទាំងស្រុង​នូវ​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ ដែល​ថា​កងកម្លាំង​កម្ពុជា បាន​បើក​ការ​បាញ់​ប្រហារ​មុន​ទៅ​លើ​ទឹកដី​ថៃ នោះ។ ប្រភព​ដដែល...

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​ឆ្លើយតប​បែប​ណា​ចំពោះ​ការ​គំរាម​អនុវត្ត​ច្បាប់​របស់​ថៃ លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​ឆ្លើយតប​បែប​ណា​ចំពោះ​ការ​គំរាម​អនុវត្ត​ច្បាប់​របស់​ថៃ លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា?»។

អភិបាល​ខេត្ត​បន្ទាយមានជ័យ ជំទាស់​វិធានការ​ភាគី​ថៃ លើ​ការ​ប្រកាស​អនុវត្ត​ច្បាប់​លើ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគជ័យ​និង​ព្រៃចាន់

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី ជំទាស់​ដាច់ខាត​ចំពោះ​វិធានការ​រដ្ឋបាល​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ក្នុង​ការ​ប្រកាស​អនុវត្ត​ច្បាប់​ថៃ លើ​ពលរដ្ឋ​កម្ពុជា ដែល​បាន​រស់នៅ​ក្នុង​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ លោក អ៊ុំ រាត្រី បាន​ចេញ​លិខិត​តវ៉ា​ប្រឆាំង​ដាច់អហង្ការ​នៅ​ថ្ងៃទី​២៩ កញ្ញា ចំពោះ​ការ​ប្រកាស​អនុវត្ត​ច្បាប់​ថៃ លើ​ពលរដ្ឋ​កម្ពុជា ដែល​បាន​រស់នៅ​ក្នុង​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ដោយ​ចាត់ទុក​ទង្វើ​បែប​នេះ​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា ដែល​បាន​រស់នៅ​ក្នុង​ភូមិ​ទាំង​ពីរ​នេះ និង​បាន​អាស្រ័យ​ផល​ជា​យូរ​ណាស់​មក​ហើយ​នោះ។ លោក​អះអាង​ថា...

CMAC៖ ថៃ​គ្មាន​លេស​ប្រកែក​ជុំវិញ​ការ​ផ្លោង​គ្រាប់​កាំភ្លើងធំ​មក​លើ​កម្ពុជា​ឡើយ ព្រោះ​មាន​ភស្តុតាង

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) អះអាង​ថា ថៃ គ្មាន​លេស​ប្រកែក​សម​ហេតុផល​ជុំវិញ​ការ​ផ្លោង​គ្រាប់​កាំភ្លើងធំ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នោះ​ទេ ពីព្រោះ​មាន​លេខ​កូដ​សម្គាល់​កាលបរិច្ឆេទ និង​ប្រទេស​ផលិត រួម​ទាំង​ក្រុមហ៊ុន​ផលិត​ច្បាស់លាស់។ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៩ កញ្ញា នេះ​ថា ករណី​ផ្លោង​គ្រាប់​កាំភ្លើងធំ​របស់​យោធា​ថៃ មក​លើ​កម្ពុជា កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ ភាគី​ថៃ គឺជា​អ្នក​ចាប់ផ្តើម​បាញ់​មក​លើ​កម្ពុជា មុន ខណៈ​កងកម្លាំង​កម្ពុជា មិន​បាន​បាញ់​តបត​វិញ​ឡើយ។ ប្រភព​ដដែល...

នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ អះអាង​ថា​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​ចំនួន​ពីរ​ប្រឈម​នឹង​ការ​លុប​ចោល

នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា កិច្ចព្រមព្រៀង​ចំនួន​ពីរ គឺ​កិច្ចព្រមព្រៀង​ឆ្នាំ​២០០០ និង​កិច្ចព្រមព្រៀង​ឆ្នាំ​២០០១ រវាង​កម្ពុជា-ថៃ អាច​ប្រឈម​នឹង​ការ​លុបចោល ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​សម្រាប់​ប្រទេស​ទាំង​ពីរ​ដែល​កំពុងតែ​ផ្ទុះ​ឡើង​នា​ពេលនេះ។ កាសែត The Star បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល កាលពី​ថ្ងៃទី​២៨​ខែ​កញ្ញា ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​នឹង​ធ្វើ​សំណើ​រៀបចំ​ប្រជាមតិ​មួយ​ស្ដីពី «តើ​គួរ​លុប​ចោល​កិច្ចព្រមព្រៀង​ពីរ​ស្ដីពី​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ថៃ និង​កម្ពុជា...

អ្នកជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ៖ កម្ពុជា-ថៃ នឹង​ក្លាយ​ជា​ជនរងគ្រោះ​ទាំង​សងខាង​ពី​ជម្លោះ​ព្រំដែន

អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ ព្រួយបារម្ភ​ថា កម្ពុជា​កំពុង​ឈាន​ចូល​ទៅ​ក្នុង​ស្ថានការណ៍​ថ្មី​មួយ​ដែល​គ្រោះថ្នាក់​ជាង​មុន ហើយ​ក៏​ប្រឈមមុខ​នឹង​ផ្លូវ​ឆ្ពោះ​ទៅ​រក​ជម្លោះ​ជាបន្តបន្ទាប់​ដែរ ដែល​គ្មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់ តែ​ប្រែ​ក្លាយ​ទៅ​ជា​ជនរងគ្រោះ​ទាំង​សងខាង​ទៅវិញ។ លោក ឆាំង យុ លើកឡើង​នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា ប្រទេស​ថៃ កំពុង​ធ្វើ​សកម្មភាព​គ្រប់​រូបភាព​ក្រោម​ចេតនា​ដើម្បី​ញុះញង់​ឱ្យ​មាន​សង្គ្រាម​ជាមួយ​កម្ពុជា ដោយ​ប្រើប្រាស់​វិធានការ​យោធា​ក្នុង​បំណង​សម្រេច​ឱ្យ​បាន​នូវ​អ្វី​ដែល​ពួកគេ​មិន​អាច​តទល់​ជាមួយ​កម្ពុជា តាម​ផ្លូវ​ច្បាប់​របស់​តុលាការ​អន្តរជាតិ។ អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​រូប​នេះ បញ្ជាក់​ថា ប្រតិបត្តិការ និង​សកម្មភាព​ដ៏​គ្រោះថ្នាក់​របស់​យោធា​ថៃ បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា...

អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​លិខិត​យោធភូមិភាគ​៥ ដែល​ព្រម​រុះរើ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​១​ខ្នង​នៅ​តំបន់​ព្រំដែន

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ទាមទារ​ឱ្យ​រដ្ឋាភិបាល​បដិសេធ​លិខិត​យោធភូមិភាគ​៥ ដែល​ទទួល​យក​សំណើ​ថៃ ព្រម​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប៉ុស្តិ៍​នគរបាល​ច្រក​ជ័យជម្នះ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ជាបន្ទាន់ ដើម្បី​ចៀសវាង​ការ​បង្ក​កំហុស​ឆ្គង​ដែល​អាច​នាំ​ទៅ​ដល់​ការ​បាត់បង់​ទឹកដី​ជាតិ​ខ្មែរ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា តាម​គោលការណ៍​ច្បាប់ ការ​កែសម្រួល និង​រុះរើ​ទីតាំង​ក្នុង​ចំណុច​ណា​មួយ​នៅ​តំបន់​ព្រំដែន វា​គឺជា​សិទ្ធិ​សម្រេច​កម្រិត​រដ្ឋាភិបាល ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​មេបញ្ជាការ​ព្រំដែន​ថ្លើម​ធំ​ធ្វើការ​សម្រេច​ចិត្ត​តាម​បំណង​ថៃ...

ថៃ គ្រោង​សាងសង់​របង​ព្រំដែន​ប្រវែង ១០​គីឡូម៉ែត្រ​នៅ​ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​ជាមួយ​ខេត្ត​បន្ទាយមានជ័យ របស់​កម្ពុជា

ប្រទេស​ថៃ គ្រោង​សាងសង់​របង​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា ប្រវែង ១០​គីឡូម៉ែត្រ​នៅ​ខេត្ត​ស្រះកែវ ជាប់​គ្នា​នឹង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រាជវង្ស​ថៃ ក្រោម​មូលនិធិ​ហាថៃធិប (Hathai Thip)។ កាសែត The Nation បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ណាតាផុន ណាក់ផានិច (Nattaphon Narkphanit) នៅ​ថ្ងៃទី​២៦ កញ្ញា នេះ​ថា ថៃ​គ្រោង​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​របង​នេះ​ប្រមាណ​ជា ៨៧​លាន​បាត ដែល​ស្មើ​នឹង​ប្រមាណ​ជាង ២​លាន​ដុល្លារ​អាមេរិក...

ពលរដ្ឋ​ខ្មែរ​ជិត ១​ពាន់​នាក់ ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ក្រោយពី​ឆ្លងដែន​ខុស​ច្បាប់

យ៉ាងហោចណាស់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ១​ពាន់​នាក់ ត្រូវ​បាន​ថៃ ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា វិញ ក្រោយពី​ព្យាយាម​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅ​ទឹកដី​ថៃ ចាប់ពី​ដើម​ខែ​កក្កដា ដល់​ថ្ងៃទី​២៣ ខែ​សីហា។ មន្ត្រី​គម្រោង​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ លោក ឡឹង សុផុន បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​នៅ​បន្ត​លួច​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ ទោះ​ច្រក​ព្រំដែន​មិន​ទាន់​ឯកភាព​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ក៏ដោយ។ ប្រភព​ដដែល​អះអាង​ថា មូលហេតុ​ដែល​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​បង្ខំ​ចិត្ត​វិលត្រឡប់​ចូល​ទៅ​ទឹកដី​ថៃ វិញ​នា​ពេលនេះ គឺ​ដោយសារតែ​ពួកគេ​ពុំ​អាច​រក​ការងារ​ធ្វើ​ក្នុង​ស្រុក​បាន និង​ម្យ៉ាង​វិញ​ទៀត តម្លៃ​ប្រាក់ឈ្នួល​នៅ​កម្ពុជា ក៏​នៅ​មាន​កម្រិត មិន​ទាន់​អាច​ធានា​ដល់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ និង​ការ​សង​បំណុល​ធនាគារ។ លោក...

Latest news

© 2021, ដេលី. All rights reserved.