31.4 C
Phnom Penh

TAG

កម្ពុជា-ថៃ

អ្នក​ឃ្លាំមើល៖ កម្ពុជា​មិន​អាច​ប្តឹង​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ឡើយ

​​​អ្នកឃ្លាំមើល៖ កម្ពុជាមិនអាចប្តឹងថៃជុំវិញជម្លោះព្រំដែន​ទៅ​តុលាការ​យុត្តិធម៌អន្តរជាតិបានឡើយ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា កម្ពុជា​មិន​អាច​ប្តឹង​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​លើ​ករណី​តំបន់​មុំ​៣ ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (IJC) បាន​ឡើយ ដោយសារតែ​ភាគី​ថៃ បាន​បដិសេធ​មិន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ។ អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ លោក ជុំ ឈាង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ថា កម្ពុជា​អាច​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន លុះត្រាតែ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ពីរ គឺ៖ ទី​១ ភាគី​ថៃ...

ក្រសួង​ការពារ​ជាតិ​កម្ពុជា ច្រានចោល​ការ​ចោទប្រកាន់​របស់​ភាគី​ថៃ ជុំវិញ​ការ​បង្ហោះ​ដ្រូន​នៅ​តាម​តំបន់​ព្រំដែន

ក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់​ថៃ​ជុំវិញការបង្ហោះដ្រូននៅតាមតំបន់ព្រំដែន ក្រសួង​ការពារ​ជាតិ​កម្ពុជា ច្រានចោល​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ភស្តុតាង​របស់​ភាគី​ថៃ ជុំវិញ​ការ​បង្ហោះ​ដ្រូន​នៅ​តំបន់​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ថា​អាច​ធ្វើ​ឱ្យ​កើនឡើង​នូវ​ភាព​តានតឹង។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ កញ្ញា ថា ការ​ចោទប្រកាន់​បំភ្លៃ​ខុស​ពី​ការពិត​ពី​សំណាក់​ភាគី​ថៃ មក​លើ​កម្ពុជា អំពី​ការ​បង្ហោះ​ដ្រូន មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កើនឡើង​នូវ​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ។ ប្រភព​ដដែល​ស្នើ​ឱ្យ​ភាគី​ថៃ ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដោយ​ចៀសវាង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង ដែល​ជា​ចំណែក​មួយ​ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​កម្ពុជា​មិន​បាន​បង្ហោះ​ដ្រូន​ចូល​ដែន​អធិបតេយ្យភាព​ថៃ ដូច​ការ​ចោទប្រកាន់​ដែល​គ្មាន​ការពិត​នេះ​ឡើយ។ អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា...

អ្នក​សង្កេតការណ៍៖ ការ​ប្ដេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថៃ​ក្នុង​ការ​ធានា​សន្តិភាព​ជាមួយ​កម្ពុជា គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ

អ្នកសង្កេតការណ៍៖ការប្តេជ្ញាចិត្តធានាឱ្យមានសន្តិភាពជាមួយកម្ពុជារបស់នាយករដ្ឋមន្ត្រីថៃថ្មីគឺជារឿងល្អសម្រាប់ប្រទេសទាំងពីរ អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្ដេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ក្នុង​ការ​ធានា​នូវ​សន្តិភាព​ជាមួយ​កម្ពុជា គឺជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ ជាពិសេស​គឺ​សម្រាប់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ថៃ ដែល​មាន​ជាមួយ​កម្ពុជា នា​ពេល​កន្លង​មក​នោះ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កញ្ញា ថា ក្នុង​នាម​ប្រទេស​ជិតខាង​គ្នា...

យោធា​ថៃ ជំទាស់​នឹង​វិធានការ​បើក​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា​ឡើងវិញ​តាម​សំណើ​របស់​ជប៉ុន

ប្រធាន​ការិយាល័យ​សម្របសម្រួល​បេសកកម្ម​ដើម្បី​សន្តិសុខ​ជាតិ​ថៃ ឧត្ដមសេនីយ៍ឯក វ៉ាន់ចាន់ណា សាវាឌី (Wanchana Sawasdee) ជំទាស់​នឹង​ការ​បើក​ច្រក​ព្រំដែន​រវាង​កម្ពុជា-ថៃ តាម​សំណើ​របស់​រដ្ឋាភិបាល​ជប៉ុន។ កាសែត​ថៃ Khaosod បាន​ស្រង់​សម្ដី​ប្រធាន​ការិយាល័យ​សម្របសម្រួល​បេសកកម្ម​ដើម្បី​សន្តិសុខ​ជាតិ​ឧត្ដមសេនីយ៍ឯក វ៉ាន់ចាន់ណា សាវាឌី (Wanchana Sawasdee) កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា នេះ​ថា បើ​ប្រទេស​ជប៉ុន ធ្វើ​ដើម្បី​ប្រយោជន៍​គេ ថៃ​ក៏​ត្រូវ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ​របស់​ខ្លួនឯង​ដែរ។ លោក វ៉ាន់ចាន់ណា សាវាឌី លើកឡើង​ថា លោក​មិន​ដឹង​ថា​តើ​ការ​បើក​ប៉ុស្តិ៍​ត្រួតពិនិត្យ...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​ផល​ប៉ះពាល់​ផ្សែង​ពុល​គីមី​ដែល​កងទ័ព​ថៃ បាន​ប្រើ​មក​លើ​ទឹកដី​កម្ពុជា

ក្រុមអង្គការសង្គមស៊ីវិល សំដែងការព្រួយបារម្ភ ពីផលប៉ះពាល់ផ្សែងពុលគីមីដែលកងទ័ពថៃប្រើមកលើទឹកដីកម្ពុជា ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជិត ១០​ស្ថាប័ន សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​នៃ​ផ្សែង​ពុល​គីមី​ដែល​កងទ័ព​ថៃ ប្រើ​មក​លើ​ទឹកដី​កម្ពុជា អំឡុង​ពេល​ប៉ះទង្គិច​គ្នា​តាម​បណ្តោយ​ព្រំដែន បន្ទាប់ពី​បាន​រក​ឃើញ​សញ្ញា​នៃ​ផល​ប៉ះពាល់​មួយ​ចំនួន។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៨ រួម​មាន វេទិកា​មនុស្សធម៌​កម្ពុជា (CHF) អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា (CHRAC) និង​អង្គការ​ពន្លក​ខ្មែរ (PKH) ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ថា ការ​ប្រមូល​ព័ត៌មាន​នេះ​គឺ​បម្រើ​គោលបំណង​តែ​ពីរ​ប៉ុណ្ណោះ គឺ​ការពារ​បរិស្ថាន សិទ្ធិមនុស្ស សុខុមាលភាព​របស់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់...

ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ចុះ​ទៅ​ផ្ទៀងផ្ទាត់​ស្ថានភាព​ព្រំដែន​ក្រោយ​បទ​ឈប់​បាញ់

ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះទៅផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដែល​ដឹកនាំ​ដោយ​ឧត្ដមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ប្រធាន​បេសកកម្ម IOT (HOM) និង​សមាជិក បាន​ចេញ​ដំណើរ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ទីស្នាក់ការ​ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចុះ​ទៅ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​ក្រោយ​បទ​ឈប់​បាញ់​នៅ​រសៀល​ថ្ងៃទី​១១ ខែ​កញ្ញា។ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ឧត្ដមសេនីយ៍ត្រី Dato’ Pahlawan និង​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល...

តុលាការ​ខេត្ត​សៀមរាប​ចោទប្រកាន់​អ្នកកាសែត​២​នាក់​ពី​បទ​ប្រមូល​ព័ត៌មាន​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ

សាលាដំបូង​ខេត្ត​សៀមរាប អះអាង​ថា អ្នក​សារព័ត៌មាន​អនឡាញ​ពីរ​នាក់​ឈ្មោះ ភាព ភារ៉ា និង​ឈ្មោះ ផន សុភាព ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ទាក់ទង​ទៅ​នឹង​ការ​ប្រមូល​ព័ត៌មាន​នៅ​សមរភូមិ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ការពារ​ជាតិ។ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១០ កញ្ញា នេះ​ថា ក្រោយពី​បាន​ស្តាប់​ចម្លើយ និង​ពិនិត្យ​ភស្តុតាង​នានា​ក្នុង​សំណុំរឿង អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​អ្នក​សារព័ត៌មាន​អង្គភាព ធីអេសភី ៦៨ ធីវី អនឡាញ ឈ្មោះ ភាព ភារ៉ា និង​អ្នក​សារព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍ TV...

កាកបាទ​ក្រហម​អន្តរជាតិ៖ យោធិន​កម្ពុជា​ទាំង ១៨​រូប​មាន​សុវត្ថិភាព​និង​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​ជា​លើក​ទី​១

គណៈប្រតិភូ​ថ្នាក់​តំបន់​នៃ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ICRC បាន​ឲ្យ​ដឹង​ថា ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ដែល​យោធា​ថៃ ចាប់​ខ្លួន បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​ជា​លើក​ទី​១ តាមរយៈ​សារ​ដែល​ផ្ញើ​តាម​អង្គការ​មនុស្សធម៌ ICRC ហើយ​ទាហាន​ទាំងនោះ​មាន​សុវត្ថិភាព និង​សុខភាព​ល្អ​ទាំងអស់។ ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា នា​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥ គណៈប្រតិភូ​ថ្នាក់​តំបន់​នៃ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ICRC លោក ច័ជ ម៉ុនតានី (Jurg Montani) មាន​ជំនួប​ជាមួយ​លោក រ៉ាត់ ដារ៉ារ័ត្ន...

កម្ពុជា-ថៃ ចរចា​ពី​ការ​បើក​ច្រក​ព្រំដែន​តាម​សំណើ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ចាំបាច់

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា និង​ថៃ បាន​ចរចា​គ្នា​ពី​ការ​បើក​ច្រក​ព្រំដែន​មួយ​ចំនួន​តាម​សំណើ​រដ្ឋាភិបាល​ជប៉ុន សម្រាប់​ការ​ដឹកជញ្ជូន​ទំនិញ​ចាំបាច់​ដើម្បី​ធានា​ដល់​សង្វាក់​ផ្គត់ផ្គង់។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃទី​១០ កញ្ញា នេះ​ថា ក្រៅពី​ពិភាក្សា​ពី​ការ​បើក​ច្រក​ព្រំដែន ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​កាត់បន្ថយ​ភាព​តានតឹង​តាមរយៈ​ការ​កែសម្រួល​យុទ្ធោបករណ៍ និង​សម្ភារៈ​យោធា​នៅ​តាម​ព្រំដែន​ផង​ដែរ។ លោក ទៀ សីហា អះអាង​ថា កម្ពុជា-ថៃ ក៏​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ទៅ​លើ​លក្ខខណ្ឌ​ប្រតិបត្តិ...

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ជឿ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ជុំវិញ​ការ​ដោះស្រាយ​បញ្ហា​ជាតិ

នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន ម៉ាណែត អះអាង​ថា កិច្ចចរចា​លើ​បទ​ឈប់​បាញ់​គ្នា គ្មាន​លក្ខខណ្ឌ​ឱ្យ​ដក​កងទ័ព​ភាគី​ណា​ចេញពី​ទីតាំង​ឈរជើង​របស់​ខ្លួន ឬ​ដាក់​លក្ខខណ្ឌ​កាត់​ទឹកដី​ចរចា​ឡើយ ខណៈ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ក៏​មិន​មាន​ដាក់​បទបញ្ជា​ឱ្យ​ដកថយ​កម្លាំង​ក្រោយពី​មាន​បទ​ឈប់​បាញ់​គ្នា​ដែរ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៩ ខែ​កញ្ញា នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ដែល​កំពុង​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ឧត្ដម​ប្រយោជន៍​ជាតិ និង​ប្រជាជន បើ​ទោះជា​កិច្ចការ​ជាច្រើន​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ ដែល​មើល​ទៅ​រដ្ឋាភិបាល​ហាក់ដូចជា​ស្ងាត់ស្ងៀម​ក៏ដោយ។ លោក​ធ្លាប់​បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​នៅ​កន្លែង​ខ្លះ​ថា ទឹកដី​ខ្មែរ​សព្វថ្ងៃ​រីក​ធំ​ជាង​មុន​ផង ក្រោម​កិច្ចដឹកនាំ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​មាន​ន័យ​ថា ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា មិនមែន​នៅតែ​១៨១០៣៥​គីឡូម៉ែត្រ​ក្រឡា​នោះ​ទេ។ លោក...

Latest news

© 2021, ដេលី. All rights reserved.