26.2 C
Phnom Penh

TAG

កម្ពុជា-ថៃ

លោក ហ៊ុន ម៉ាណែត ថា​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ រាជរដ្ឋាភិបាល​មិន​ដែល​ភ្លេច​យោធិន​ទាំង ១៨​នាក់​ទេ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ កម្ពុជា​បន្ត​ប្រើ​គ្រប់​យន្តការ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​យោធិន​ទាំង ១៨​នាក់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ថៃ ឱ្យ​បាន​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ឱ្យ​បាន​ឆាប់។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា នេះ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​នេះ​មាន​រយៈពេល​ជិត ២​ខែ​ហើយ ដែល​កងទ័ព​កម្ពុជា​ចំនួន ១៨​រូប ត្រូវ​បាន​ចាប់​ខ្លួន និង​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​យោធា​ថៃ។ រាជរដ្ឋាភិបាល​មិន​ដែល​ភ្លេច​យោធិន​ទាំង ១៨​រូប​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ដោយ​ភូមិភាគ​២ របស់​ថៃ ឡើយ។ លោក ហ៊ុន...

កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ លើក​បញ្ហា​ទាំង ១៧​ទីតាំង​ទៅ​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា

ក្រសួង​ការបរទេស​កម្ពុជា អំពាវនាវ​ឱ្យ​ភាគី​ថៃ លើក​បញ្ហា​ដែល​ចោទ​កម្ពុជា​អំពី​ការ​ឈ្លានពាន​ទឹកដី​នៅ​ទីតាំង​ទាំង​១៧ ស្ថិត​នៅ​តំបន់​ពី​ខេត្ត​ពោធិ៍សាត់ ដល់​ខេត្ត​កោះកុង យក​ទៅ​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​តុលា។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៥ កញ្ញា ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​អះអាង​របស់​អ្នក​នាំពាក្យ​កងទ័ព​ជើងទឹក និង​ទីបញ្ជាការដ្ឋាន​ការពារ​ព្រំដែន​ច័ន្ទបុរី-ត្រាត ដែល​ថា​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ឈ្លានពាន​ទឹកដី​ថៃ ចំនួន ១៧​ទីតាំង ស្ថិត​នៅ​តំបន់​ពី​ខេត្ត​ពោធិ៍សាត់ ដល់​ខេត្ត​កោះកុង រួម​ទាំង​តំបន់​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដែល​ស្ថិត​នៅ​ទល់មុខ​នឹង​ស្រុក​មឿង ខេត្ត​ត្រាត...

ប្រទេស​កម្ពុជា នៅតែ​សង្ឃឹម​អន្តរជាតិ​ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ថៃ

ប្រទេសកម្ពុជានៅតែសង្ឃឹមអន្តរជាតិជួយដោះស្រាយជម្លោះព្រំដែនជាមួយនឹងប្រទេសថៃ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ដែល​គេ​ហៅថា​បុរស​ខ្លាំង​កម្ពុជា បាន​ស្វែងរក​អន្តរាគមន៍​កាន់តែ​ច្រើន​ឡើងៗ​ទៅ​សហគមន៍​អន្តរជាតិ។ គេ​សង្កេត​ឃើញ​សារ​របស់​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត បាន​បញ្ជូន​ទៅ​កាន់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២៥ និង​ទៅ​កាន់​ប្រធានាធិបតី​បារាំង ប្រធានាធិបតី​សហរដ្ឋ​អាមេរិក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ចិន ឲ្យ​ជួយ​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឲ្យ​ថៃ គោរព​ឱ្យ​បាន​ពេញលេញ​បទ​ឈប់​បាញ់​គ្នា​ដែល​ភាគី​កម្ពុជា...

ប្រធាន​រដ្ឋសភា​នៃ​រាជាណាចក្រ​កម្ពុជា ហៅ​ទង្វើ​ទាហាន​ថៃ លើ​ពលរដ្ឋ​ខ្មែរ​ថា​ប្រើ​ច្បាប់​ព្រៃ

ប្រធាន រដ្ឋសភា នៃរាជាណាចក្រ កម្ពុជា ហៅទង្វើទាហានថៃលើពលរដ្ឋខ្មែរថា ប្រើច្បាប់ព្រៃ សារព័ត៌មាន​បស្ចិម​ប្រទេស មើល​ឃើញ​វិវាទ​ហិង្សា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ពី​ការ​វាយប្រហារ​គ្នា​តាម​អាវុធ ដល់​ការ​តតាំង​យ៉ាង​ហិង្សា​រវាង​កម្លាំង​កងទ័ព​ថៃ និង​ជនស៊ីវិល​ខ្មែរ​ជា​ប្រជាពលរដ្ឋ បាន​ឈាន​ដល់​ត្រឹម​ចំណុច​ម្ខាង​ចោទ​ដាក់​ម្ខាង​ទៀត​ថា​ជា​អ្នក​រំលោភ​បំពាន​ទឹកដី​រៀងៗ​ខ្លួន ដោយ​ខ្មែរ​ថា​ថៃ រំលោភ​ដែនដី​ខ្មែរ ឯ​ថៃ​ថា​ខ្មែរ​រំលោភ​ដែនដី​ថៃ។ ទោះជា​ដូច្នេះ​ក្តី ប្រធាន​រដ្ឋសភា​ប្រទេស​កម្ពុជា អ្នកស្រី ឃួន សុដារី ប្រាប់​ថៃ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ច្បាប់​ព្រៃ និង​ការ​អនុវត្ត​ច្បាប់​អាជ្ញាសឹក​នៅ​ក្រៅ​ដែនដី​របស់​ខ្លួន ដោយ​ចាត់ទុក​ការ​អនុវត្ត​ច្បាប់​ព្រៃ​នេះ​ថា​ជា​ការ​រំលោភ​បំពាន​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។ អ្នកស្រី...

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បដិសេធ​រឿង​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​រស់នៅ​ភូមិ​មាន​ជម្លោះ

រដ្ឋបាលខេត្ត បន្ទាយមានជ័យ បដិសេធរឿងថា ប្រជាពលរដ្ឋខ្មែរឈប់រស់នៅភូមិមានជម្លោះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ចាត់ទុក​ការ​ចេញ​ផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ អំពី​ការ​ព្រមព្រៀង​គ្នា​បណ្តេញ​ពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាប់​នឹង​ខេត្ត​ស្រះកែវ ថា​ជា​ការ​ចុះផ្សាយ​ដែល​គ្មាន​មូលដ្ឋាន និង​ជា​ការ​គំរាមកំហែង​ដល់​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា។ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៨ កញ្ញា នេះ​ថា ការ​ចុះផ្សាយ​ដោយ​កាសែត​ថៃ The Nation ដែល​ថា​ខេត្ត​ស្រះកែវ ទុក​ពេល ៣០​ថ្ងៃ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​រស់នៅ​ក្នុង​ភូមិ​មាន​ជម្លោះ គឺជា​ការ​ចុះផ្សាយ​ប្រតិដ្ឋ។ ប្រភព​ដដែល អះអាង​ថា នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា នៅ​ទីស្នាក់ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត...

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ចោទ​អាជ្ញាធរ​ថៃ រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មក​លើ​ពលរដ្ឋ​ខ្មែរ

រាជរដ្ឋាភិបាល ប្រទេសកម្ពុជា ចោទអាជ្ញាធរថៃ ថារំលោភសិទ្ធិមនុស្ស ជាពលរដ្ឋខ្មែរ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​សកម្មភាព​កងទ័ព​ថៃ ដែល​បាន​ចូល​ទៅ​រាយ​លួស​បន្លា ព្រមទាំង​បាន​ប្រើ​អាវុធ និង​ផ្សែង​បង្ហូរ​ទឹកភ្នែក រួម​ទាំង​ចំពាម​កៅស៊ូ ទៅ​លើ​អ្នកភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ កញ្ញា ថា​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៨ កញ្ញា ដោយ​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​សកម្មភាព​ទាហាន​ប៉ារ៉ា និង​កងកម្លាំង​ព្រំដែន​ថៃ ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​កម្ពុជា ដើម្បី​ឈ្លានពាន​ទឹកដី​ខ្មែរ​ដោយ​ការ​រាយ​លួស​បន្លា​ក្នុង​បំណង​ព័ទ្ធ​យក​ដី​ភូមិ និង​ដី​ស្រែ​របស់​ពលរដ្ឋ​ដែល​បាន​រស់នៅ...

ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល ទៅ​ពិនិត្យ​ស្ថានការណ៍​តាម​ព្រំដែន​ខ្មែរ-ថៃ​ដោយ​ផ្ទាល់​ទាំង​យប់

ក្រុមអ្នកសង្កេតការណ៍អន្តរកាល ទៅពិនិត្យស្ថានការណ៍តាមព្រំដែនខ្មែរ−ថៃទាំងយប់ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) បាន​ចុះ​ទៅ​សង្កេតការណ៍​ដោយ​ផ្ទាល់​នៅ​យប់​ថ្ងៃ​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ថៃ និង​ប្រជាជន​ខ្មែរ ដើម្បី​សង្កេត ផ្ទៀងផ្ទាត់ និង​រាយការណ៍។ ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១៩:២២​នាទី​យប់ ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី បាន​ចុះ​ទៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់...

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម ចាត់ទុក​មហាអំណាច​ចិន ជា​សម្ព័ន្ធមិត្ត​ដ៏​ចង្រៃ​បំផុត​របស់​កម្ពុជា

អតីត​មេធាវី​នៃ​សាលាក្ដី​ខ្មែរក្រហម ចាត់ទុក​មហាអំណាច​ចិន ជា​សម្ព័ន្ធមិត្ត​ដ៏​ចង្រៃ​បំផុត​ដែល​ទំនង​ជា​ខ្លួន​មួយ​ចង់​ជិះ​ទូក​ពីរ ទាំង​ថៃ និង​កម្ពុជា ជាពិសេស​ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​ចិន និង​ថៃ ក្នុង​ពេល​កម្ពុជា មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​ពេលនេះ។ អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា ចិន​ទំនង​ជា​ចង់​ដណ្តើម​តំណែង​ជា​អ្នកដឹកនាំ​សណ្ដាប់ធ្នាប់​ពិភពលោក​ថ្មី​មួយ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​យោធា ទៅ​ថ្ងៃ​អនាគត។ លោក កង ឫទ្ធិគិរី លើកឡើង​ថា ទាំង​កម្ពុជា និង​ថៃ...

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា-ថៃ មិន​ទាន់​បញ្ចប់​ជម្លោះ​ព្រំដែន​ទេ ក៏​មិន​ទាន់​ដល់​ពេល​បើក​ព្រំដែន​ឡើងវិញ​ដែរ

អ្នកឃ្លាំមើល៖ បើកម្ពុជា-ថៃ មិនទាន់បញ្ចប់ជម្លោះព្រំដែនទេ ក៏មិនទាន់ដល់ពេលបើកព្រំដែនឡើងវិញបាន អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា បើ​កម្ពុជា-ថៃ មិន​ទាន់​អាច​ចរចា​គ្នា​បញ្ចប់​សង្គ្រាម ឬ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ចប់​សព្វគ្រប់​ទេ កម្ពុជា​ក៏​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​បើក​ព្រំដែន​ឡើងវិញ​ដែរ លើកលែងតែ​កម្ពុជា​រង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ពី​ប្រទេស​ទី​៣ ដោយ​ចៀស​មិន​រួច។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៥ ខែ​កញ្ញា ថា...

កងទ័ព​ជើងទឹក​ថៃ គំរាម​បង្កើន​វិធានការ​ប្រឈម បើ​កម្ពុជា​មិន​ព្រម​រុះរើ​រចនាសម្ព័ន្ធ​ចេញពី​ខេត្ត​ត្រាត

កងទ័ពជើងទឹកថៃ គម្រាមបង្កើនវិធានការប្រឈមបើកម្ពុជាមិនព្រមរុះរើរចនាសម្ព័ន្ធចេញពីខេត្តត្រាត កងទ័ព​ជើងទឹក​ថៃ គំរាម​បង្កើន​វិធានការ​ប្រឈម ដោយ​ចោទ​កម្ពុជា​ថា​បាន​បំពាន​កិច្ចព្រមព្រៀង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​មិន​អើពើ​រុះរើ​រចនាសម្ព័ន្ធ និង​បំពេញ​ប្រឡាយ​នៅ​ក្នុង​តំបន់​ចំនួន​បី​ក្នុង​ខេត្ត​ត្រាត របស់​ថៃ ដែល​ទល់​នឹង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ របស់​កម្ពុជា។ សារព័ត៌មាន The Nation បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ កញ្ញា នេះ​ថា អ្នក​នាំពាក្យ​រង​នៃ​កងទ័ព​ជើងទឹក​ថៃ លោក ផារ៉ាជ រតនាឆៃយ៉ាប៉ាន (Parach Rattanaichaiyapan) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ចោទ​កងកម្លាំង​កម្ពុជា ថា​បាន​បំពាន...

Latest news

© 2021, ដេលី. All rights reserved.