TAG
កម្ពុជា-ឡាវ
កម្ពុជានឹងប្រគល់រថយន្តដឹកវ៉ាក់សាំង១០គ្រឿងដល់ឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
រាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿងជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌របស់កម្ពុជាផងដែរ។
ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ថា កម្ពុជាជាប្រទេសតូចមែន តែមានបេះដូងធំទូលាយ ហើយកម្ពុជាតែងតែធ្វើកិច្ចសហប្រតិបត្តិការតាមគោលការណ៍មនុស្សធម៌បែបនេះរហូតមក ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អប្រកបដោយការគិតគូរខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់។
ប្រភពដដែលអះអាងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជានឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន...