TAG
កែវ ណារុន
តុលាការកាត់ទោសមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងម្នាក់ដាក់ពន្ធនាគារជាង៣ឆ្នាំករណីកាន់កាប់ដីព្រៃលិចទឹក
សាលាដំបូងរាជធានីភ្នំពេញកាត់ទោសនាយការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក កែវ ណារុន ដាក់ពន្ធនាគារជាង ៣ឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួន ៥លានរៀល ករណីទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅតំបន់៣ នៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង។
ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅថ្ងៃសុក្រ ទី៩ កញ្ញា នេះ បានប្រកាសសាលក្រមដោយផ្ដន្ទាទោសប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក កែវ ណារុន ដាក់ពន្ធនាគារ ៣ឆ្នាំ...
អ្នកឃ្លាំមើល៖ អំណាចរដ្ឋាភិបាលនឹងអស់ប្រសិទ្ធភាព បើមិនហ៊ានវះកាត់មន្ត្រីពុករលួយ
អ្នកឃ្លាំមើលបញ្ហាសង្គម ជំរុញឱ្យរដ្ឋាភិបាលយកច្បាប់ចាត់វិធានការលើមន្ត្រីរបស់ខ្លួនដែលបានឃុបឃិតគ្នាប្រព្រឹត្តបទល្មើសកាប់បំផ្លាញដីព្រៃលិចទឹក និងព្រៃឈើ ដើម្បីលុបបំបាត់អំពើពុករលួយ និងវប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។
ការជំរុញនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលប្រកាសចាត់វិធានការអ្នកបំផ្លាញដីព្រៃលិចទឹក ដោយមានគណៈកម្មការអន្តរក្រសួងចុះស្រាវជ្រាវនៅតាមបណ្ដាខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប ដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដោយកំណត់ដែនព្រៃលិចទឹកទំហំ ៦៥ម៉ឺនហិកតារជុំវិញបឹងទន្លេសាបជារបស់រដ្ឋ។
ប៉ុន្តែដីព្រៃលិចទឹកនៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ត្រូវបានមន្ត្រីមួយចំនួននៅក្នុងជួររដ្ឋាភិបាលទន្ទ្រាន និងរំលោភយកធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួនអស់រាប់ម៉ឺនហិកតារ។
ជាក់ស្ដែងនៅពេលថ្មីៗនេះ ដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបនៅខេត្តកំពង់ធំ ត្រូវបានកាប់ទន្ទ្រាន ឈូសឆាយ និងកាន់កាប់ដីខុសច្បាប់ជាង...
ACU ឃាត់ខ្លួនស្នងការរងនិងនាយការិយាល័យអន្តរាគមន៍ខេត្តកំពង់ឆ្នាំងទាក់ទិននឹងការរំលោភដីព្រៃលិចទឹក
អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានសម្រេចឃាត់ខ្លួនស្នងការរងលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងនាយការិយាល័យអន្តរាគមន៍ លោកវរសេនីយ៍ឯក កែវ ណារុន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីបានរកឃើញថា ពួកគេពិតជាបានពាក់ព័ន្ធនឹងការកាន់កាប់ និងលក់ដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង ប្រាកដមែន។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ធ្នូ ថា ស្នងការរងខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ បានពាក់ព័ន្ធនឹងការកាន់កាប់...