27 C
Phnom Penh

TAG

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​ថា​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សំណុំរឿង​លោក កឹម សុខា ជា​ការ​សម្រេច​ផ្ទុយ​ពី​នីតិវិធី​ច្បាប់

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) អះអាង​ថា សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​សម្រេច​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ ២៧​ឆ្នាំ គឺជា​ការ​សម្រេច​ផ្ទុយ​ពី​នីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា​ទាំងស្រុង ដែល​សាលក្រម​នេះ​ក៏​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​លោក កឹម សុខា ក្នុង​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​លិខិត​មួយ​នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៤ ដោយ​ធ្វើ​ការ​វិភាគ​ទៅ​លើ​សំណុំរឿង​របស់​លោក កឹម សុខា ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់​ឱ្យ​មាន​ទោស​ក្បត់​ជាតិ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២៣ ថា សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​លើ​សំណុំរឿង​របស់​លោក...

ក្រុម​អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផ្តល់​សេរីភាព​ដល់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​អ្នក​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​សកម្មជន​នានា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ផ្តល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បញ្ជាក់​ឯកសារ​គតិយុត្តិ​ដល់​គណបក្ស​ភ្លើង​ទៀន ដើម្បី​ឱ្យ​បក្ស​ទាំងនេះ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​រារាំង​ពី​ផ្លូវច្បាប់​បន្ត​ទៀត។ បន្ថែម​ពី​នេះ ក៏​ត្រូវ​បង្កើត​បរិយាកាស​នយោបាយ​ទូលំទូលាយ​សម្រាប់​គណបក្ស​ទាំងអស់ ដើម្បី​ឱ្យ​ពួកគេ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​យាយី​ផង​ដែរ។ ប្រភព​ខាងលើ​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន...

ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​នៅ​អាមេរិក​និង​អូស្ត្រាលី​បង្កើត​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

ក្រុម​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី គ្រោង​បង្កើត​ក្រុម​អ្នក​តស៊ូ​មតិ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ដោយ​ដាក់​ឈ្មោះ​ថា «ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា»។ ការ​បង្កើត​ក្រុម​នេះ គឺ​ក្នុង​បំណង​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT (Cambodian Advocacy Team) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ចេញពី​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ថា ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​បញ្ញវន្ត​ខ្មែរ​ដែល​មាន​ទស្សនៈ​រួម​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ស្ដារ...

IDEA TALK៖ បេសកកម្ម​របស់​ក្រុម​តស៊ូ​មតិ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ស្តីអំពី៖ «បេសកកម្ម​របស់​ក្រុម​តស៊ូ​មតិ​កម្ពុជា»។

Latest news