TAG
គណបក្សឆន្ទៈខ្មែរ
បក្សក្រៅរដ្ឋាភិបាលបង្ហាញសញ្ញាវិជ្ជមានក្នុងការចងសម្ពន្ធភាពចូលរួមការបោះឆ្នោតជាតិ
គណបក្សក្រៅរដ្ឋាភិបាលចំនួន ៤ លើកឡើងថា ការចងសម្ពន្ធភាពរវាងគណបក្សនយោបាយក្រៅរដ្ឋាភិបាលដែលមាននិន្នាការស្រដៀងគ្នា ដើម្បីចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ គឺជាសញ្ញាវិជ្ជមានដែលជំរុញឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវកាន់តែខ្ពស់ក្នុងការបម្រើពលរដ្ឋ បន្ទាប់ពីមិនអាចយកជ័យជម្នះលើបក្សកាន់អំណាចបានក្រោយពីការបោះឆ្នោតឃុំ-សង្កាត់។
គណបក្សទាំងបួននេះរួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ «ដើម្បីបង្ហាញពីផែនការនៃការតស៊ូមតិលើសំណើកែលំអប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា»។
សន្និសីទរួមគ្នាដែលមិនធ្លាប់មាននេះ បានកើតឡើងក្រោយពីគណបក្សទាំងនោះបានអះអាងអំពីការរកឃើញថាមានភាពមិនប្រក្រតីមួយចំនួន និងមានការគំរាមកំហែងខាងនយោបាយនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនា កន្លងទៅ។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ កក្កដា...