32 C
Phnom Penh

TAG

គីម ជុងអ៊ុន

កូរ៉េ​ខាងត្បូង និង​ជប៉ុន៖ កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​បាលីស្ទីក​គំរាម​ពិភពលោក​សាជាថ្មី​ម្តង​ទៀត

រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​កូរ៉េ​ខាងជើង ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​បន្ត​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​ជា​ថ្មី​ម្ដង​ទៀត ដែល​ជា​ការ​គំរាម​ពិភពលោក​ដែល​កំពុង​ធ្វើ​ដំណើរ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២ ទើប​បាន​ប្រាំ​ថ្ងៃ​មកនេះ។ ក្រុម​អ្នកជំនាញ​កូរ៉េ​ខាងត្បូង និង​ជប៉ុន បាន​អះអាង​ថា ប្រទេស​កូរ៉េ​ខាងជើង​ទំនង​ជា​បាន​ធ្វើ​តេស្ដ​សាកល្បង​គ្រាប់​មីស៊ីល​បាលីស្ទីក​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៥ មករា នេះ ដែល​អាច​ជា​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២ របស់​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​០៥ ខែ​មករា។ មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង និង​កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុន ដែល​តែងតែ​តាមដាន​នូវ​សកម្មភាព​កូរ៉េ​ខាងជើង​នោះ បាន​អះអាង​ថា ការ​ធ្វើ​តេស្ដ​លើក​នេះ​ទំនង​ជា​មីស៊ីល​បាលីស្ទីក​មួយ ដោយ​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​កូរ៉េ​ខាងជើង ហើយ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​កាលពី​វេលា​ម៉ោង​ជាង...

ជម្លោះ​រវាង​អាមេរិក​ជាមួយ​សហភាព​សូវៀត​និង​ចិន នាំ​ឱ្យ​ឧបទ្វីប​កូរ៉េ​បែកបាក់​គ្នា​មក​ដល់​សព្វថ្ងៃ​នេះ

កូរ៉េ គឺជា​ប្រទេស​មួយ​មាន​ជាតិសាសន៍​ក្នុង​ទ្វីប​អាស៊ី ដែល​កើត​មាន​យូរលង់​ណាស់​មក​ហើយ និង​ជា​ប្រទេស​មាន​ខឿន​វប្បធម៌​ដ៏​ចំណាស់​លើ​ទឹកដី​អាស៊ី​ភាគ​ខាងកើត។ ប៉ុន្តែ​កូរ៉េ​ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ក្រោម​សម្ពាធ​នៃ​ក្រុម​មហាអំណាច ជួប​តែ​ការ​បែកបាក់​រហូត​ស្ទើរ​អស់សង្ឃឹម​នឹង​ការ​រួបរួម​គ្នា​ឡើងវិញ។ នៅ​រវាង​ឆ្នាំ​១៩៤៥ ភ្នក់ភ្លើង​សង្គ្រាម​ត្រូវ​បាន​បញ្ឈួល​ឡើង​នៅ​គ្រប់​តំបន់​អាស៊ី ដែល​គេ​ហៅថា​សង្គ្រាម​ខ្ចី​ដៃ​រវាង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​សហភាព​សូវៀត ហើយ​និង​ចិន។ សង្គ្រាម​នៅ​គ្រា​នោះ​គេ​ហៅ​ម្យ៉ាង​ថា​ជា​សង្គ្រាម​ត្រជាក់ ដោយ​ចាប់ផ្ដើម​រត់​ប្រណាំង​សព្វាវុធ​រវាង​ប្លុក​សេរី និង​កុម្មុយនិស្ត។ ដោយ​ភ្នក់ភ្លើង​សង្គ្រាម​ត្រជាក់​ឆាបឆេះ​ឡើង​នៅ​ពាសពេញ​អាស៊ី និង​ពិភពលោក ប្រទេស​កូរ៉េ​ដែល​ពុំ​អាច​បញ្ចៀស​សង្គ្រាម​នេះ​បាន ក៏​ក្លាយ​ជា​ទីលាន​វាយ​ប្រយុទ្ធ​គ្នា​ហែក​សាច់ឈាម​បងប្អូន​ខ្លួនឯង​ដែរ។ កូរ៉េ​ខាងជើង ទទួល​ឥទ្ធិពល​ពី​របប​កុម្មុយនីស្ត​នៃ​សហភាព​សូវៀត​ផង និង​កុម្មុយនីស្ត​ចិន​ម៉ៅសេទុង​ផង ក៏​បង្កើត​បាន​ក្រុម​បដិវត្តន៍​ប្រដាប់​អាវុធ​ដឹកនាំ​ដោយ​ជីតា​របស់​លោក គីម ជុងអ៊ុន គឺ​មគ្គុទ្ទេសក៍ គីម អ៊ីលស៊ុង។...

កូរ៉េ​ខាងជើង​សម្លាប់​មនុស្ស ៧​នាក់​ក្រោម​បទ​ចោទ​មើល​វីដេអូ​ក្រុម​តន្ត្រី​កូរ៉េ​ខាងត្បូង K-pop

តុលាការ​នៃ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នៅ​អាស៊ី​ខាងកើត គឺ​ប្រទេស​កូរ៉េ​ខាងជើង បាន​កាត់ទោស​ដោយ​បាញ់​សម្លាប់​ពលរដ្ឋ​របស់​ខ្លួន ៧​នាក់ ដោយសារ​តែ​មនុស្ស​ទាំងនេះ​បាន​មើល​វីដេអូ​នៃ​ក្រុម​តន្ត្រី​កូរ៉េ​ខាងត្បូង K-pop និង​ចែកចាយ​វីដេអូ​នោះ​ទៅ​អ្នក​ដទៃ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​មួយ​របស់​ក្រុម​សិទ្ធិមនុស្ស​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក The New York Times កាលពី​ថ្ងៃ​ទី​១៥ ធ្នូ។ អង្គការ​សិទ្ធិមនុស្ស​ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​អំពី​ការ​បាញ់​សម្លាប់​មនុស្ស ៧​នាក់​ជា​សាធារណៈ​នៅ​ក្នុង​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ គឺ​ក្រុម​ការងារ​ដើម្បី​យុត្តិធម៌ និង​តម្លាភាព ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល។ អង្គការ​នេះ​មាន​ភស្តុតាង​ក្នុង​ដៃ ដោយសារ​បាន​សម្ភាស​ជាមួយ​នឹង​ពលរដ្ឋ​កូរ៉េ​ខាងជើង​ចំនួន ៦៨៣​នាក់​ដែល​បាន​រត់​មក​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ ក្នុង​ចំណោម​មនុស្ស​ទាំងនេះ គឺ​មាន​សាក្សី​ឃើញ​នឹង​ភ្នែក ព្រោះ​ពួកគេ​ជា​អ្នក​កប់​សាកសព​ជន​រងគ្រោះ​ទាំង...

មេដឹកនាំ​កូរ៉េ​ខាងជើង​ប្រាប់​អាមេរិក​ថា​ការ​អភិវឌ្ឍ​អាវុធ​ទំនើបៗ​គឺ​ដើម្បី​ប្រឆាំង​អនុភាព​និយម​របស់​ចក្រព័ត្រ

នៅ​រយៈពេល​ចុងក្រោយ​នេះ កូរ៉េ​ខាងជើង​ជា​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​បាន​បាញ់​កាំជ្រួច​អន្តរទ្វីប​បង្អើល​ពិភពលោក ជាពិសេស​បង្អើល​អាមេរិក និង​សម្ពន្ធមិត្ត​ជាច្រើន​គ្រាប់​មក​ហើយ។ យ៉ាង​តិច​កាំជ្រួច​ចំនួន ៦​គ្រាប់​ត្រូវ​បាន​បាញ់​តាំងពី​លោក ចូ បៃដិន ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១។ បន្ថែម​លើស​ពី​នេះ រដ្ឋ​សន្តតិវង្ស​មួយ​នេះ​បាន​បង្កើន​ល្បឿន​អភិវឌ្ឍ​កាំជ្រួច​អន្តរទ្វីប​ថែម​ទៀត ដោយ​មិន​ខ្ចី​គោរព​តាម​បម្រាម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ជា​ថ្មី​ម្ដង​ទៀត ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) របស់​ប្រទេស​អាស៊ី​ខាងកើត​ផ្ដាច់ការ​មួយ​នេះ បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ ទី​១២ តុលា ដោយ​ស្រង់​សម្ដី​មេដឹកនាំ Kim Jong Un...

ខួប​បង្កើត​របប​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​ក្នុង​ព្រឹត្តិការណ៍​ព្យុហយាត្រា​ចម្លែក​ធ្វើ​ទាំង​យប់

រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​នៅ​កូរ៉េ​ខាងជើង ដែល​ជា​រដ្ឋ​អាថ៌កំបាំង​តែងតែ​បង្កើត​ព្រឹត្តិការណ៍​អ្វី​មួយ​ចម្លែក​ជាងគេ។ ក្រោម​ការ​ដឹកនាំ​របស់​បុរស​វ័យក្មេង គីម ជុងអ៊ុន គឺ​រដ្ឋ​ផ្ដាច់ការ​សន្តតិវង្ស​មួយ​នេះ​មិន​ដែល​ធ្វើ​អ្វី​មួយ​ឱ្យ​ពិភពលោក​សាទរ និង​ស្ងប់​អារម្មណ៍​ផ្លូវចិត្ត​នោះ​ទេ។ រដ្ឋ​មួយ​នៅ​ឧបទ្វីប​កូរ៉េ បើ​មិន​បាន​គំរាម​ពិភពលោក​ដោយ​ការ​បាញ់​កម្ទេច​នឹង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន គឺ​មិន​ចម្លែក​នោះ​ទេ។ រាល់​គ្រប់​ព្រឹត្តិការណ៍​ជាតិ គឺ​សុទ្ធតែ​ហែ​ក្បួន​មីស៊ីល​អន្តរទ្វីប​បំពាក់​ដោយ​ ក្បាល​គ្រាប់​នុយក្លេអ៊ែរ គឺ​មិន​អស់ចិត្ត​ឡើយ។ នៅ​ក្នុង​ពិធីបុណ្យ​ខួប​លើក​ទី​៧៣ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ គឺ​ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើង​ទាំង​យប់ គឺ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ កញ្ញា។ ព្រឹត្តិការណ៍​លើក​នេះ ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ហែ​ក្បួន​មីស៊ីល សព្វាវុធ​ធ្ងន់ៗ​ដូច​លើក​មុន​នោះ​ទេ ប៉ុន្តែ​គេ​ឃើញ​ត្រាក់ទ័រ រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ក្បួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ទៅវិញ។ ចំណែក​អ្នក​ដើរ​ព្យុហយាត្រា​ភាគច្រើន​ជា​យុវជន...

មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន ប្រកាស​ថា​កូរ៉េ​ខាងជើង​ជួប​វិបត្តិ​ស្បៀង​ខណៈ​ប្រជាជន​៣​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស

ចំណែក​ឯ​ពី​ប្រទេស​កូរ៉េ​ខាងជើង​ឯណោះ​វិញ មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន ប្រកាស​ថា​កូរ៉េ​ខាងជើង​ជួប​វិបត្តិ​ស្បៀង ខណៈ​ប្រជាជន ៣​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស។ លោក គីម ជុងអ៊ុន ជា​មេដឹកនាំ​រដ្ឋ​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​បាន​សារភាព​នៅ​ចំពោះ​មុខ​កម្មាភិបាល​របស់​លោក​ថា ពេលនេះ​ប្រជាជន​កូរ៉េ​ខាងជើង​បាន​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស​ហើយ ដោយសារ​វិស័យ​កសិកម្ម​ជួប​គ្រោះ​ទឹកជំនន់ និង​ការ​បំផ្លាញ​ដោយ​ព្យុះ​ទីហ្វុន​កាលពី​ឆ្នាំ​មុន ខណៈ​ជំងឺ​កូវីដ​ធ្វើ​ឱ្យ​ខូច​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ។ ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ KCNA បាន​ចុះផ្សាយ​ថា លោក គីម ជុងអ៊ុន បាន​ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​នៃ​គណៈកម្មការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​អង្គារ ក្នុង​សប្ដាហ៍​នេះ​ដោយ​ប្រាប់​ទៅ​កម្មាភិបាល​របស់​លោក​ថា ប្រទេស​ជាតិ​ទាំងមូល​ជួប​វិបត្តិ​ស្បៀង​ហើយ​នៅ​ពេលនេះ។ លោក​បាន​ឲ្យ​ដឹង​ថា ផលវិបាក​បណ្ដាល​មកពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១​៩...

Latest news