28 C
Phnom Penh

TAG

គ្រាប់មីន

រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូល​ថវិកា​ដើម្បី​កម្ពុជា​ឈាន​ទៅ​រក​ការ​គ្មាន​គ្រាប់មីន​នៅ​ឆ្នាំ​២០២៥

បុរស​ខ្លាំង​កម្ពុជា​ដែល​តែង​ចូលចិត្ត​ប្រកាស​សង្គ្រាម​ជាមួយ​ខ្មែរ​គ្នា​ឯង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូល​ថវិកា​បន្ថែម​ទៀត​ដើម្បី​កម្ពុជា​ឈាន​ទៅ​រក​ការ​គ្មាន​វត្តមាន​គ្រាប់មីន​នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ ខណៈ​មាន​សប្បុរសជន​ដែល​ជា​អ្នក​វិនិយោគ អ្នកជំនួញ​បាន​ចូលរួម​ប្រមាណ​ជាង ៥​លាន​ដុល្លារ​រួច​មក​ហើយ​គិត​ត្រឹម​ថ្ងៃទី​១ ខែ​កក្កដា កន្លងទៅ​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​២០២២ ថា ការ​ឈាន​ទៅ​បញ្ចប់​នូវ​សោកនាដកម្ម​លើ​ប្រជាជន​កម្ពុជា​ដែល​ស្លាប់ និង​របួស​ដោយ​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​ជា​ឃាតក​លាក់​មុខ​នៅ​សេសសល់​លើ​ទឹកដី​កម្ពុជា គឺជា​គោលការណ៍​កំណត់​ជា​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ។ លោក​អះអាង​ថា ការ​អំពាវនាវ​ឱ្យ​សប្បុរសជន​ចូលរួម​បំបាត់​ចោល​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ គឺ​ដើម្បី​កម្ពុជា​ឈាន​ទៅ​រក​ការ​គ្មាន​វត្តមាន​គ្រាប់មីន​នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ។ រហូត​មក​ទល់​ពេលនេះ យ៉ាងហោចណាស់​មាន​សប្បុរសជន​ដែល​ជា​អ្នក​វិនិយោគទុន...

Latest news