27 C
Phnom Penh

TAG

ឃួង ស្រេង

មន្ត្រី​បក្ស​កាន់​អំណាច​ថា​ដើម្បី​រក្សា​សន្តិភាព គឺ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជូន​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ព្រមាន​ថា ដើម្បី​រក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស គឺ​ប្រជាពលរដ្ឋ​ត្រូវតែ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​នេះ។ សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​កាន់​អំណាច និង​ជា​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​យុវជន និង​សកម្មជន​គណបក្ស​កាន់​អំណាច​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ថា ពេល​ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​តែ​មួយ​គត់​ដែល​ជួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា។ មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​សមាជិក​បក្ស​របស់​ខ្លួន​រួម​គ្នា​ថែរក្សា​សន្តិភាព​ដែល​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន រក​បាន​មក​ដោយ​លំបាក​ដោយ​ការ​លះបង់​អាយុ​ជីវិត ដើម្បី​បង្កើត​ឲ្យ​មាន​សន្តិភាព។ ដូច្នេះ...

ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​កំពុង​ហក់​ឡើង​ក្នុង​កម្រិត​ប្រកាស​អាសន្ន ខណៈ​ក្រសួង​រង់ចាំ​ថវិកា​ពី​ចិន​ដើម្បី​ស្ដារ​ប្រព័ន្ធ​រំដោះ​ទឹក

ទឹកជំនន់​ស្ទឹង​ព្រែកត្នោត កំពុង​ហក់​ឡើង​យ៉ាង​គំហុក​ក្នុង​កម្រិត​ប្រកាស​អាសន្ន​ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ពលរដ្ឋ​ជាង ២​ពាន់​ខ្នង ក្នុង​សង្កាត់​ចំនួន​១០ នៃ​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថា​គម្រោង​ស្ដារ​ប្រព័ន្ធ​រំដោះ​ទឹក​នេះ​នៅ​មាន​ភាព​យឺតយ៉ាវ ដោយសារ​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​នេះ​ជា​កញ្ចប់​ថវិកា​របស់​ភាគី​ចិន។ អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​ដឹកនាំ​កម្លាំង​របស់​ខ្លួន​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​ស្ទឹង​ព្រែកត្នោត ដែល​កំពុង​ហក់​ឡើង​ខ្ពស់​ក្នុង​កម្រិត​ប្រកាស​អាសន្ន​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​គង់នយ សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​ព្រែកកំពឹស និង​សង្កាត់​រលួស ជាដើម ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​ត្រូវ​ជម្លៀស​ចេញពី​លំនៅឋាន ដើម្បី​រក​ទី​ទួល​សុវត្ថិភាព​ភ្លាមៗ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ នេះ។ លោក...

ក្រសួង​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

ក្រសួង​សុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​បិទ​បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ នឹង​បន្ត​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​គោលដៅ​ផ្សេង​ទៀត។ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ ១​លាន ៧​សែន​នាក់​បាន​ទទួល​វ៉ាក់សាំង ហើយ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់ ឬ​ប៉ះពាល់​អាយុជីវិត​ដោយសារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 នោះ​ឡើយ។ អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល...

សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​គួរតែ​ដាក់​ចេញ​គោល​នយោបាយ​គាំពារ​ជនរងគ្រោះ​ដែល​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល

ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក​លើកឡើង​ថា រដ្ឋាភិបាល​ត្រូវតែ​មាន​គោលនយោបាយ​គាំពារ​ជន​រងគ្រោះ​ដែល​ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល​របស់​ខ្លួន ជាជាង​ការ​អនុវត្ត​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​របស់​ពលរដ្ឋ​ដោយ​គ្មាន​ដំណោះស្រាយ​ដូច​ពេល​កន្លង​មក។ ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សាលា​ក្រុង​ភ្នំពេញ ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​សម្រេច​ឱ្យ​ផ្អាក​អាជីវកម្ម​ដែល​បង្ក​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស Covid-19 មួយ​ចំនួន​ជា​បណ្ដោះអាសន្ន​រយៈពេល ១៤​ថ្ងៃ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា​ថ្មី​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ថា...

Latest news